យូនណានៈបញ្ចប់​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី និង​អ្នកសារព័ត៌មាន មកពី​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ​

1531
ចែករម្លែក

ដោយៈ​ទូច ពន្លក​/ យូ​ន​ណាន​-​ប្រទេស​ចិនៈ វគ្គ​បណ្តុះបណ្តាល ដល់​មន្ត្រី និង​អ្នកសារព័ត៌មាន​មកពី​ប្រទេស​មហា អនុតំបន់​ទន្លេមេគង្គ ក្រោម​ការគាំទ្រ​ពី​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​រដ្ឋបាល សារព័ត៌មាន​រដ្ឋ មានការ​បោះ​ពុ​ម្ភ​ផ្សាយ វិទ្យុ និង ទូរទស្សន៍​ចិន ដែល​រៀបចំ​ដោយ​កាសែត យូ​ន​ណាន ដេ​យ​លី គ្រុប ត្រូវបាន​បិទ​បញ្ចប់​វគ្គ​សិក្សា​កាលពី​ព្រឹក​ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨ នៅ​អគារ​ការិយាល័យ កាសែត យូ​ន​ណាន ដេ​យ​លី គ្រុប​។ លោក យ៉ាង រ៉ា​ន់ ( Yang Run) អគ្គ​និពន្ធ​នាយក កាសែត យូ​ន ណាន ដេ​យ​លី​គ្រុប បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ​។​

យូនណានៈបញ្ចប់​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី និង​អ្នកសារព័ត៌មាន មកពី​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ​(រូបថតទូចពន្លក)

លោកស្រី ហ្យ​ង់ យៀង​(Xiong Yan) ប្រធានការិយាល័យ​មជ្ឈមណ្ឌល​ទំនាក់ទំនង​ឃោ​សា​ការបរទេស និង ជា​អគ្គ​និពន្ធ​នាយក​អចិន្ត្រៃយ៍​រង​ទស្សនា​វ​ដ្តី​កាសែត​យូ​ន​ណាន​ដេ​យ​លី​បានលើកឡើង​ពី​សកម្មភាព​របស់​សិក្ខា​កាម​ក្នុង​ការចុះ​ធ្វើការ​សិក្សា​ស្វែងយល់​ពី​ប្រ័ព​ន្ធ​ដំណើរការ របស់​រថភ្លើង​ល្បឿន​លឿន នៅ គុន មិញ (Kunmingnan Railway Station)​និង​សំណង់​អគារ​វប្បធម៌​ជនជាតិ​តា​យ​និង​ការការពារ​បរិស្ថាន​។​លោកស្រី​បន្តថា​ក្រោយពី​ឆ្លងកាត់​នៅ​វគ្គ​បណ្តុះបណ្តាល​នេះ​មក​លោកស្រី​ជឿជាក់ថា​សិក្ខាកាម​នឹងមាន​ចំណេះ​និង​បទពិសោធ​ច្រើនជាង​មុខ​នឹង​ច្រើនជាង​អ្វីដែល កាសែត​យូ​ន ណាន​បានផ្តល់​ឲ្យ​។

​តំណាង​សិក្ខាកាម​ទាំង ៤​ប្រទេស​ក្នុងនោះ កម្ពុជា ,​ថៃ ,​ឡាវ​និង មី​យ៉ាន​ម៉ា​ត្រូវ​បានផ្តល់​កិត្តិយស​ឲ្យ​បង្ហាញ​ពី​ចំណាប់ អារម្មណ៍​រៀងៗ​ខ្លួន ចំពោះ​វគ្គ​បណ្តុះបណ្តាល​ឆ្លង​ប្រទេសមួយ​នេះ ។

លោកទូចពន្លកអ្នកនិពន្ធកាសែតរស្មីកម្ពុជា(ខាងឆ្វេងបំផុត)

​លោក ទូច ពន្លក អ្នកនិពន្ធ​មកពី​កាសែត​រស្មី​កម្ពុជា ប្រទេស​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា​លោក​ទទួលបាន​នៅ​ចំណេះ ដឹង​បន្ថែមទៀត​និង​បទពិសោធ​ន៏​ជាច្រើន​ពី​ការចុះ​ផ្ទាល់​នៅតាម​តំបន់​ផ្សេងៗ​ក្នុង​ខេត្ត​យូ​ន​ណាន​។​វគ្គ​បណ្តុះបណ្តាល​នេះ​ពិត​ជាមាន​សារសំខាន់​វិស័យ​សារព័ត៌​មាននិយាយ​ជារួម​និង​និយាយ​ដោយឡែក​គឺ​សម្រាប់​អ្នកសារព័ត៌មាន​អាជីព​។​លោក​បាន​បន្ថែម​ដោយ​សូម​ឲ្យ​កាសែត យូ​ន ណាន រៀបចំ​កម្មវិធី​បណ្តុះបណ្តាល លើ​វិស័យ​សារព័ត៌មាន ក៏ដូចជា​បច្ចេកទេស បន្តបន្ទាប់​ទៀត ដើ​ប្បី​ឲ្យ​អ្នកសារព័ត៌មាន​នៃ​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ បានមក​សិក្សា​ស្វែងយល់ និង​ទទួលយក​បទពិសោធន៍​ថ្មីៗ បន្ថែមទៀត ។​

​អង្គពិធី​ទាំងមូល​បាន​ទស្សនា​ពី​លទ្ធផល​ការផលិត​ព័ត៌មាន​វិ​ដេ​អូ​និង​ការចូលរួម​ធើ្វ​សកម្មភាព​ការងារ​ជាមួយ​ក្រុមអ្នកកាសែត យូ​ន ណាន គ្រប់​។

លោក ទូច ពន្លក ទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សា

​លោក យ៉ាង រ៉ា​ន់ ថ្លែងថា ថ្ងៃនេះ​យើង​បានមក​ដល់ទី​បញ្ចប់​នៃ​សិក្ខាសាលា​លើក​ទី​១​សម្រាប់​មន្ត្រី​សារព័ត៌មាន​និង អ្នកសារព័ត៌មាន​.​ក្រោយពី​បាន​សិក្សា​រយៈពេល​៩​ថ្ងៃ​យើង​បានសម្រេច​ការងារ​ទាំង​អស់​របស់​យើង​ដោយ​ជោគជ័យ​។ ក្នុងអំឡុងពេល​សិក្ខាសាលា​អនុវត្ត​ជាក់ស្តែង​ប្រកបដោយ​ប្រសិទ្ធភាព​និង​ប្រកបដោយ​ផ្លែផ្កា​នេះ​យើង​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការសម្តែង​និង​ភាព​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​របស់​អ្នក​។​អ្នក​ក៏បាន​ចែក​រំលែក​ការយល់ដឹង​និង​គំនិត​ស្ថាបនា​របស់​អ្នកពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​( Lancang-Mekong)​ដែល​យើង​បាន​បំផុសគំនិត និង​លើកទឹកចិត្ត​។

​លោក​បាន​បន្ថែមទៀតថា​ខ្ញុំ​ក៏​សូម​ឆ្លៀតឱកាស​នេះ​ដើម្បី​អរគុណ​ដល់​អ្នកចូលរួម​ទាំងអស់​របស់​យើង​។​សូម​អរគុណ ចំពោះ​ការជឿទុកចិត្ត​លើ​យើងខ្ញុំ​និង​សូម​អរគុណ​ចំពោះ​រាល់​សំណូមពរ​របស់លោក​អ្នក​អំពី​កិច្ច​សហ​ប្រតិបត្តិការ Lancang-Mekong ។ មិត្តសម្លាញ់ បណ្តា​ប្រទេស ឡាន​ឆាង​-​មេគង្គ​គឺជា​ប្រទេសជិតខាង​គ្នា និង​ជិតស្និទ្ធ ហើយ​ជា​មិត្តភក្តិ​តែងតែ​ជួយ​គ្នា​ទៅវិញទៅមក​។

យូនណានៈបញ្ចប់​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី និង​អ្នកសារព័ត៌មាន មកពី​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ​

​គួរ​រម្លឹក​ដែរ​ថា​ក្នុង​រយៈពេល ៩​ថ្ងៃ​នៃ​វគ្គ​បណ្តុះបណ្តាល​ផ្នែក​សារព័ត៌មាន ដោយមាន​គ្រូ​ឧទ្ទេសនាម​ដែលមាន​បទ ពិសោធន៍​យូរ​ឆ្នាំ ដូចជា​លោក ស៊ូ ទី​យី​( Xu Tiyi) លេខា​បក្ស​និង​ជា​ប្រធាន​នៃ​ក្រុមហ៊ុន យូ​នន​ណាន ដេ​យ​លី គ្រុប​(Yunnan Daily PressGroup)​បាន​ថ្លែង​សុន្ទរកថា​ដែលមាន​ចំណងជើង​ថា​”​ការបង្កើន​កិច្ចសហប្រតិបត្​តិការ ក្នុងការ​ប្រាស្រ័យ​ទាក់ទង​អន្តរជាតិ​ការលើកកម្ពស់​ការតភ្ជាប់​និង​ជ័យជម្នះ​” ។ ក្នុង​អត្ថន័យ​នៃ​បទ​បង្ហាញ​នេះ​បានធ្វើ អោ​យស​ក្ខា​កាម​បាន​យល់ដឹង​ពី ការខិតខំ​ប្រឹងប្រែងរ​បស់ កាសែត យូ​ន​ណាន ដេ​យ​លី​គ្រុប និង​សមិទ្ធផល​ផ្សេងៗ នៅក្នុង​ការ​ប្រា​ស័​យ​ទំនាក់ទំនង​ក្នុង​អន្តរជាតិ​។

​លោក​ស៊ី​ដា (Si Da) ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Yunnan Normal​បានធ្វើ​បទ​បង្ហាញ​ស្តីពី​គំនិត​ផ្តួច ផ្តើម​ខ្សែក្រវាត់​និង​ផ្លូវថ្នល់​ដែល​ស្នើឡើង​ដោយ​ចិន និង លោក Wu Weidong​អនុប្រធាន​ផ្នែក​កិច្ចសហ​ប្រតិបត្តិ​ការ អន្តរជាតិ​និង​តំបន់​នៃ​ការិយាល័យ​កិច្ចការបរទេស​ខេត្ត​យូ​ន​ណាន​បាន​ពន្យល់​ពី​តួនាទី​របស់​ខេត្ត​យូ​ណាន​នៅក្នុង​កិច្ចសហប្រតិបត្តិការ Lancang-Mekong ។​

​លោក Zhang Ruogu និង Li Wenjun អ្នកយកព័ត៌មាន កាសែត យូ​ន ណាន​ក៏បាន​បាន​ចែករំលែក​នូវ​បទពិសោធន៍ ទាក់ទង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី និង បង្ហាត់បង្ហាញ​នៅ​ជំនាញ​ក្នុងការ​ថតរូប និង វិ​ដេ​អូ ដល់​សិក្ខាកាម ។​

​ក្រោយពី​បានទទួល​ចំណេះ​ផ្ទា​ល់ពី​គ្រូ​ឧ​ទេ្ទ​សនាម​រូ​ចមក​សិក្ខាកាម​ទាំងអស់​ក៏បាន​ចុះ​ទស្សនៈកិច្ច​ដោយផ្ទាល់​ទៅតាម​តំបន់​មួយចំនួន ដូចជា ចូលរួម​យក​ព័ត៌មាន ផ្តិត​រូបភាព​ក្នុង​កម្មវិធី បើក​ពិព័រណ៍​ចិន​-​អាស៊ី​ខាង​ត្បួ​ង​លើក​ទី​៥ និង​ពិ​ព័រ​ណ៏​ផលិតផល នាំចេញ​នាំចូល​ក្រុង គុន មីង លើក​ទី​២៥ ។ ជិះ​រថភ្លើង​ល្បឿន​លឿន ទៅ​ស្ថា​នី​រថភ្លើង​គុន​មី​ញ (Kunmingnan Railway Station) ដែលជា​ស្ថានីយ​ដឹក​អ្នកដំណើរ​ដ៏​ធំ នៅ​ភាគ​និរតី​ប្រទេស​ចិន ដើ​ប្បី​ទស្សនា​ពី​សកម្មភាព ការគ្រប់គ្រង​សុ​វត្តិភាព ក្នុង​ការដឹក​អ្នកដំណើរ ។ ទស្សនា​សារមន្ទីរ​ខេត្ត យូ​ន ណាន រូ​ច​បន្តដំណើរ​ទៅ​ក្រុង លីង ឆាង ចូលរួម​ស្តា​ប់លោក Yang Wenzhang ជា​សមាជិក​គណៈកម្មា​ធិកា​រ​​ប​ក្ស និង ជា​អនុប្រធាន​អចិ​ន្ត្រៃ​យ៏​សលា​ក្រុង​ប្រជាជន លីន ឆាង ធ្វើការ​ឧ​ទេ្ទ​សនាម ពី​រចនាសម្ព័ន្ធ និង ស្ថានភាព​ទូទៅ ក្នុង​ក្រុង លីន ឆាង​។​

​បន្ទាប់មក​ក៏បាន​ធ្វើដំណើរ​ចុះទៅ​មើល​ផ្ទា​ល់ពី គម្រោង High Way Linxiang-Qingshuihe​ដែល​ត​ភ្ជាប់​ដល់ ប្រទេស​មី​យ៉ាន​ម៉ា ក៏​បន្តដំណើរ ទៅ​មើល​ព្រំដែន​ច្រក Qingshuihe រវាង​ប្រទេស​ចិន និង ប្រទេស​ភូមិភាគ​។ ក្នុង​ច្រក​នេះ​គឺ​សម្រាប់​ផ្លាស់ប្តូរ​ផ​លិ​ផល​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ និង​ការធ្វើដំណើរ​ឆ្លងកាត់រ​វាង ប្រជាជន​ទាំងពីរ​។​
​បុ​ន្តែ​ប៉ុណ្ណោះ​ស​ក្ខា​កាម​ទាំងអស់​ក៏បាន​ទៅ​ទស្សនា ពី​វប្បធម៌​ប្រពៃណី របស់​ជនជាតិ​តា​យ និង​សិក្សា​ស្វែងយល់​ពី របៀប​ធ្វើ​ក្រដាស សៀវភៅ ដោយ​ដៃ​ពី​អ្នកភូមិ Mangtuan ស្រុក Gengma ក្រុង Lingcang ផងដែរ ។​

លោក យ៉ាង រ៉ា​ន់ ( Yang Run) ក៍បាន​ចែកជូន​នៅ​លិខិតបញ្ជាក់​ការសិក្សា ទៅដល់​សិក្ខាកាម​ទាំង ១៥ រូប​មកពី​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ និង​ថតរូប​ជា​អនុ​ស្សារី​យ៍ ៕​មន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ