​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក​លោក ជេ​ក ស៊ុល​លី​វ៉ាន​(Jake Sullivan)​បាន​តេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​កាលពី​ថ្ងៃ​សៅរ៍ នេះ​បើ​តាម​ការប្រកាស​របស់​សេត​វិមាន​។​

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​រូបនេះ​តែង​ប្រាស្រ័យ​ទាក់ទង​លោក​ប្រធានាធិបតី ចូ បៃ​ដិន ជាប្រចាំ តែ​លោក​បាន​ជួប​ប្រធានាធិបតី​លើកចុងក្រោយ​កាលពីដើម​សប្តាហ៍​។​មួយ​រយៈពេល​ចុងក្រោយ​នេះ​លោក​តែង​​នៅ​ឆ្ងាយ​ពី​ប្រធានាធិបតី បន្ទាប់ពី​មនុស្ស​មួយចំនួន​ដែល​លោក​បាន​ទាក់ទង​ជិតដិត​បាន​ឆ្លងកូវី​ដ​១៩​។​

​អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ម្នាក់​បាន​និយាយថា​លោក ស៊ុល​លី​វ៉ាន ឆ្លងកូវីដ​តែ​មិន​ចេញ​រោគសញ្ញា​ទេ​និង​មិន​បាន​នៅ​ជិត​ប្រធានាធិបតី​ទេ​នៅ​មួយ​រយៈពេល​ចុងក្រោយ​នេះ​

​ព័ត៌មាន​ស្តីពី​មនុស្ស​ជំនិត​របស់​ប្រធានាធិបតី​ឆ្លងកូវី​ដ កើតឡើង​ចំពេល​អាជ្ញាធរ​សុខភាព​អាម៉េរិក​នៅ​ថ្ងៃ​សៅរ៍​នេះ​ដែរ​បាន​អនុញ្ញាត​អោយ​ប្រើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុនហ្វាយ​ហ្សឺ​(Pfizer)​និង​ម៉ូ​ដឺ​ណា (Moderna)​ដើម្បី​ចាក់​បង្ការ​ជំងឺ​ឆ្លងកូវី​ដ​១៩​សំរាប់​កូនក្មេង​អាយុ​តិច​បំផុត​។​ដូច្នេះ ​អាម៉េរិក​នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​អនុម័ត​ប្រើ​វ៉ាក់សាំង​ប្រើ​បច្ចេកវិទ្យា mRNA​សំរាប់​ចាក់​លើ​ក្មេង​អាយុ​តិច​បំផុត​ដល់​ទៅ​៦​ខែ​។​

​រដ្ឋបាល​ស្បៀង​និង​ចំណី​អាហារ​អាម៉េរិក​កាល​ពី​ថ្ងៃ​សុក្រ​បានអនុញ្ញាត​អោយ​ប្រើ​ប្រាស់ក្នុង​គ្រាអាសន្ន​នូវ​វ៉ាក់សាំង​ពីរ​ប្រភេទ​ខាងលើ​សំរាប់​កូនក្មេងដល់អាយុ៦ខែ ដែល​ពីមុន​ត្រូវបាន​អនុញ្ញាត​អោយ​ប្រើ​លើ​ក្មេង​ត្រឹម​អាយុ​ប្រាំ​​ឆ្នាំ​ឡើងប៉ុណ្ណោះ​។ វា​ក៏ទទួលបាន​ការយល់​ព្រម​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​អាម៉េរិក​ថែមទៀត​កាលពី​ថ្ងៃ​សៅរ៍​៕

​ពេល​ទទួលបាន​ការយល់ព្រម​ពី​ទីភ្នាក់ងារ​សំខាន់ទាំ​ង​ពីរ រដ្ឋាភិបាល​អាម៉េរិក​បានចាប់ផ្តើម​ចែក​វ៉ាក់សាំង​រាប់​លាន​ដូ​សនៅ​ទូទាំងប្រទេស​