​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រមុខ​អង្គការ​ណា​តូ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា សង្គ្រាម​នៅ​អ៊ុយ​ក្រែន​អាច​នឹង​ត្រូវ​អូសបន្លា​យ​ពេល​រាប់​ឆ្នាំ តែ​កងកម្លាំង​អ៊ុយ​ក្រែន​បាន​និង​កំពុង​ប្រឈម​ការ​​វាយប្រហារ​ពី​កងកម្លាំង​រុស្ស៊ី​កាន់តែខ្លាំង បន្ទាប់ពី​ក្រុម​នាយក​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប​បាន​ផ្តល់​អនុសាសន៍​ថា អ៊ុយ​ក្រែ​នគួរ​ត្រូវ​ផ្តល់​ឋានៈ​ជា​បេក្ខជន​ដើម្បី​ចូលរួម​ក្នុង​ប្លុក​នេះ​។​

​អគ្គលេខា​ង​អង្គការ​ណា​តូ លោក ជេ​នស៍ ស្តូល​ថិ​ន​ប៊ឺក​(Jens Stoltenberg)​ត្រូវបាន​កាសែត​អាឡឺម៉ង់​ស្រង់​សម្តី​ថាការផ្គត់ផ្គង់​សព្វាវុធ​ទំនើប​ទៅអោយ​ទាហាន​អ៊ុយ​ក្រែ​ននឹង​បង្កើនឳ​កាស​រំដោះតំបន់​​ដុន​បាស​ចេញពី​ការគ្រប់គ្រង​របស់​រុស្ស៊ី​។​

​លោក​បាន​និយាយថា​«​យើង​ត្រូវ​ត្រៀម​សំរាប់​ការពិត​ដែលថា វា​នឹង​ត្រូវ​ចំណាយពេល​រាប់​ឆ្នាំ​។​យើង​មិន​ត្រូវ​បន្ធូរដៃ​ក្នុង​កាត​គាំទ្រ​អ៊ុយ​ក្រែនទេ​។​ទោះជា​ត្រូវ​ចំណាយ​ខ្ពស់ មិន​ត្រឹមតែ​ការគាំទ្រ​យោធា តែ​សំរាប់​​ការ​ឡើងថ្លៃ​ថាមពល​និង​ស្បៀង​ផងដែរ​»​។​

​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី​អង់គ្លេស​ដែល​បាន​ទៅ​ទស្សនកិច្ច​ទីក្រុង​គៀវ​កាលពី​ថ្ងៃ​សុក្រ បានលើកឡើង​ស្រដៀង​គ្នា​អំពី​ការត្រៀមខ្លួន​សំរាប់​សង្គ្រាម​យូរអង្វែង​មួយ​។​ថ្លែង​ទៅ​កាន់​អ្នកយក​ព័ត៌មាន​​កាលពី​ថ្ងៃ​សៅរ៍ លោក​បាន​សង្កត់ធ្ងន់​អំពី​ការ​ជៀសវាង​​«​ការ​អស់កម្លាំង​នឹង​គាំទ្រ​អ៊ុ​យក្រែន​ហើយ​នឹង​ប្រឆាំងកងកម្លាំង​រុស្ស៊ី​»ដែល​កាន់តែ​រុលចូល​បន្តិចម្តងៗ​។​លោក​ចង់​អោយ​សម្ពន្ធមិត្ត​បង្ហាញ​អ៊ុយ​ក្រែនថា​​ពួកគេ​ឈរ​ជាមួយ​អ៊ុយ​ក្រែន​សំរាប់​រយៈពេល​យូរ​។​

​លោក​បាន​បន្តថា នេះ​មានន័យថា «​ត្រូវ​ធានា​ថា​អ៊ុយ​ក្រែ​ននឹង​ទទួល​សព្វាវុធ គ្រឿង​បរិក្ខា គ្រាប់រំសេវ​និង​ការហ្វឹកហាត់​បាន​លឿន​ជាង​ពួក​ឈ្លានពាន​។​ពេលវេលា​ជា​កក្តា​កំណត់​ឈ្នះ​ចាញ់​។​គ្រប់យ៉ាង​វា​អា​​ស្រ័យ​លើ​អ៊ុយ​ក្រែន​ថាតើ​អាច​ពង្រឹង​លទ្ធភាព​របស់​ខ្លួន​ដើម្បី​ការពារ​ទឹកដី​របស់​ខ្លួនបានលឿន​ជាង​រុស្ស៊ី​បន្ថែម​សមត្ថភាព​ថ្មី​ដែរ​ឬ​អត់​»​។​

​នៅលើ​សមរភូមិ រុស្ស៊ី​បង្កើន​ការវាយប្រហារ​។​ទីក្រុង​ស៊ី​វី​រ៉ូ​ដូណិត​ស​ខ៍​(Sievierodonetsk)​គោលដៅ​ចម្បង​នៃ​ការវាយប្រហារ​របស់​រដ្ឋាភិបាល​ទីក្រុ​ង​មូ​ស្គូ​ដើម្បី​ដណ្តើម​កាន់កាប់​តំបន់​លូ​ហាន​ស​ខ៍ទាំង​​មូល បាន​ស្ថិតក្រោម​ការបាញ់​ផ្លោង​ដោយ​កាំភ្លើង​ធំ​និង​រ៉ុក្កែត​ជាថ្មី នៅពេល​កងកម្លាំង​រុស្ស៊ី​វាយប្រហារ​តំបន់​ក្រៅ​ទីក្រុង​ឧស្សាហកម្ម​នេះ​។​

​នាយសេនាធិការ​កងទ័ព​អ៊ុយ​ក្រែន​បាន​ទទួលស្គាល់ថា កងកម្លាំង​ខ្លួន​រង​ការវាយប្រហារ​ខ្លាំង​និង​ដកថយ​នៅ​ភូមិ​មួយ​ភាគ​អាគ្នេយ៍​ទីក្រុង​ស៊ី​វី​រ៉ូ​ដូណិត​ស​ខ៍​។​ទីភ្នាក់ងារ​សារព័ត៌មាន​តាស​(Tass)​របស់​រុស្ស៊ី​​បាន​និយាយថា យុទ្ធជន​អ៊ុយ​ក្រែន​ជាច្រើន​បាន​ទម្លាក់អាវុ​ធ​ចុះចាញ់​នៅ​ភូមិ ម៉េតូ​ល​គីន​(Metolkine)​។​

ទាហានអ៊ុយក្រែងរងការវាយប្រហារខ្លាំងពីកងកម្លាំងរុស្ស៊ី

​នៅ​ទិសពាយ័ព្យ កាំជ្រួច​រុស្ស៊ី​ជាច្រើន​វាយប្រហារ​ឃ្លាំង​ស្តុក​ហ្គាស​នៅ​ស្រុក​អ៊ី​ហ្ស៊ូ​ម និង​គ្រាប់​រ៉ុក្កែត​រុស្ស៊ី​ធ្លាក់​ដូច​ទឹកភ្លៀង​លើ​សង្កាត់​ជាយក្រុង​ខា​គី​វ ដោយ​ចំ​អាគារ​សាលាក្រុង​និង​បណ្តាលអោយ​ឆេះ​ផ្ទះ​មួយ​តែ​​មិន​បង្ក​ការស្លាប់​ឬ​រងរបួស​ទេ​។​

​គ្រាប់កាំភ្លើង​ធំ​ក៏​ធ្លាក់​នៅ​ទីតាំង​ខាងលិច​ទីប្រជុំជន ប៉ូល​តា​វ៉ា​និង​ឌី​នី​ប្រូ​ប៉េ​ត្រូវសខ៍ ហើយ​កាលពី​ថ្ងៃ​សៅរ៍​កាំជ្រួច​រុស្ស៊ី​បាន​បំផ្លាញ​ឃ្លាំង​ស្តុក​ប្រេង​មួយ​នៅ​ទីប្រជុំជន ណូវ៉ូ​ម៉ូស្កូវ​ស​ខ៍​( Novomoskovsk)​បណ្តាលអោយ​របួស​មនុស្ស​១១​នាក់​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី កាលពី​ថ្ងៃ​សៅរ៍​បាន​ទៅសួរសុខទុក្ខ​ពលទាហាន​នៅ​ខ្សែត្រៀម​ភាគខាងត្បូង​នៅ​តំបន់​មី​កូឡាយ​(Mykolaiv)​។​ក្រោយមក​លោក​បាន​សរ​សេរ​បង្ហោះ​​ថា​« បុរស​និង​ស្ត្រី​ដ៏​ក្លាហាន​របស់​យើង​កំពុង​ធ្វើ​ការងារ​ខ្លាំង​។​នៅ​ទីបំផុត​យើង​នឹង​អាច​ទល់​ទល់​បាន ហើយ​យើង​នឹង​ឈ្នះ​»៕

​រូប​វីដេអូ​បង្ហាញ​លោក​ហ្សេ​លេន​ស្គី ក្នុង​អាវ​ពណ៌​ត្រីអ៊ី​ជា​សញ្ញា​សំ​គា​លើ​របស់​លោក​ដើរ​ក្នុង​ទីក្រុង​ខា​គី​វ ចែក​មេដាយ​និង​ថតរូប​ជាមួយ​យុទ្ធជន​អ៊ុ​យក្រែន​