ដោយ​: សុវណ្ណ​កុម្ភៈ / ភ្នំពេញ​: ការប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក​រាជធានី​ភ្នំពេញ ឆ្នាំ​២០២២ បានបញ្ចប់​ការប្រកួត​ហើយ កាលពី​ថ្ងៃទី​១៦​មិថុនា​។ កីឡា​ចំនួន​៦​ប្រភេទ​ដែល​ដាក់​ឲ្យ​ប្រកួត​មាន បាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ អត្តពលកម្ម និង​វាយ​កូនឃ្លី​លើ​តុ​។​

​លោក អ៊ុក ចន្ថា អនុប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ប្រកួត​ជើងឯក​នាពេលនេះ​ជា​កាយវិការ និង​ការចូលរួម​ដោយស្មោះ​ក្នុងការ​កសាង និង​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​រាជធានី​ភ្នំពេញ និង​ជំរុញ​ដល់ យុវជន មហាជន​ឲ្យ​ចូលរួម​ហាត់ និង​លេង​កីឡា​ទៅតាម​ប្រភេទ​ដែល​ពួកគេ​ចូលចិត្ត និង​ចូលរួម​កាត់បន្ថយ​នូវ​អំពើ​ឧបាយ​មុខ នានា​។ មួយវិញទៀត ការហាត់ និង​លេង​កីឡា ជា​កត្តាចាំបាច​ដែល​នាំមក​នូវ ការ​ស្គាល់ យល់​គ្នា និង​ស្រលាញ់​ចូលចិត្ត​គ្នា​ទៅវិញទៅមក ធ្វើ​ឲ្យ​សង្គមជាតិ​យើង មានការ​ឯកភាព និង​សាមគ្គីភាព​ដ៏​រឹងមាំ​ក្នុងការ​កសាង​និង​ការពារជាតិ​យើង​។​ហើយ​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កីឡា ស្របតាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដែល​កំពុង​ឈានឆ្ពោះ​ទៅរក​កម្រិត​មួយ ឱ្យស្រប​និង​ការវិវត្តន៍​និង​រីកចម្រើន​របស់​ប្រទេសជាតិ ។

​លោក​បាន​បន្តថា​ជាមួយគ្នានេះដែរ​កីឡា​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប​តាម​បរិបទ​រីកចម្រើន​រប​ស់​សង្គមជាតិ​យើង​ត្រូវ​បង្កើន​សកម្មភាព​ឲ្យ​បាន​ខ្លាំងក្លា​ថែមទៀត​ដើម្បី​ពិនិត្យ​និង​កែលម្អ​លើ​គ្រប់​ទិដ្ឋភាព​ពិសេស​ការងារ​ដឹកនាំ​គ្រប់គ្រង​តាម​វិស័យ​ដោយ​ផ្សារភ្ជាប់​ជាមួយ​ភាពយុត្តិធម៌ និង សមធម៌​ខាង​ស្មារតី ក្នុង​គោលបំណង​លើកកម្ពស់​ប្រសិទ្ធភាព ការងារ ស្របតាម​គោលនយោបាយ​អភិវឌ្ឍរ​បស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ដោយ​
​ផ្អែកលើ​ការអភិវឌ្ឍន៍​នេះ​មន្ទីរអប់រំ​បាននិងកំពុង​ដំណើរការ​តាម​ផែនការ​យុទ្ធសាស្ត្រ​កំណែរ​ទម្រ​ងរ​បស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដោយ​លែ​ក​ការងារ​អប់រំ​កាយ​និង​កីឡា​បាននិងកំពុង​ជំ​
​រុញ​ការអនុវត្ត​កាលវិភាគ​នៅតាម​គ្រឹះស្ថានសាធារណៈ​ឯកជន​និង​កែសម្រួល​មេរៀន​ឲ្យ​ស្របទៅនឹង​ស្តងដា​ក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​ផងដែរ​។​

​ចំពោះ​លទ្ធផល​ការប្រកួត​៖​ប្រភេទ​បាល់ទះ​៖​ចំណាត់ថ្នាក់​លេខ​១​បាន​លើ​ទៅ​ក្រុម​បាល់ទះ​នាគ​១៨​ចំណាត់ថ្នាក់​លេខ​២​បាន​លើ​ទៅ​វិទ្យាល័យ​ជម្ពូ​វ័ន​និង​ចំណាត់ថ្នាក់​លេខ​៣​បាន​លើ​ទៅ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​។​
​ប្រភេទ​បាល់ទាត់​ចំណាត់ថ្នាក់​លេខ​១​បាន​លើ​ទៅ​ក្រុមបាល់ទាត់ វិទ្យា​ព្រះស៊ីសុវត្ថិ ចំណាត់ថ្នាក់​លេខ​២​បាន​លើ​ទៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​និង​ចំណាត់ថ្នាក់​លេខ​១​បាន​លើ​ទៅ​វិទ្យាល័យ ជា ស៊ីម​សាមគ្គី ចំណែក​ប្រភេទ​កីឡាបាល់បោះ​៖​ចំណាត់ថ្នាក់​លេខ​១​បាន​លើ​ទៅ​វិទ្យាល័យ ព្រះស៊ីសុវត្ថិ​ចំណាត់ថ្នាក់​លេខ​២​បាន​លើ​ទៅ​វិទ្យាល័យ​ជម្ពូ​វ័ន​និង​ចំណាត់ថ្នាក់​លេខ​១​បាន​លើ​ទៅ​សាលា SOS៕​