លោក​ ស​ សុខា​ : ការស្ម័គ្រចិត្តជាអ្នកសង្កេតការណ៍បោះឆ្នោតរបស់សមាជិក ស.ស.យ.ក. រួមចំណែកធ្វើឲ្យលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា កាន់តែប្រសើរថែមទៀត

ដោយ:​ មុនីរ័ត្ន / ភ្នំពេញ៖ លោក​ ស​ សុខា​ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា​: ការស្ម័គ្រចិត្តជាអ្នកសង្កេតការណ៍បោះឆ្នោត របស់សមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែង ក៏ដូចជា ស.ស.យ.ក. ទូទាំងប្រទេស គឺជាការលះបង់នូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាដ៏មានតម្លៃ ក្នុងការរួមចំណែក ធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែប្រសើរថែមទៀត និងជាការហាត់រៀនបន្ថែមនូវបទពិសោធន៍ ដើម្បីក្លាយជាទំពាំងស្នងឫស្សី ដ៏រឹងមាំរបស់ប្រទេសជាតិ ។