ដោយ​: ភ្នំ​ខៀវ / ប៉ៃលិន​: ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន ជា​អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សាងសង់​បាន​ប្រមាណ ៦០​ភាគរយ​ហើយ​កំពុង​ព​ន្លឿ​នប​ន្ត​។​

​លោក កែម អនុជ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន ក្នុង​ការចុះពិនិត្យ​វឌ្ឍនៈភាព​នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​លើកឡើងថា កងកម្លាំង​ស្នូល​ក្រៅពី​ការបំពេញ​កាតព្វកិច្ច​កា​រពារ​សន្តិសុខ និង​ប្រទេសជាតិ នៅបាន​យកចិត្តទុកដាក់​លើ ការងារ​កសាង​អង្គភាព​ស​ម្ធិ​ផល​លើ​គ្រប់​វិស័យ ពិសេស​ការអភិវឌ្ឍន៍​ការងារ​កសាង​អគារ ហេដ្ឋារចនាសម្ព័ន្ធ និង​ការងារ​ដាំ​ដុះ​ចិញ្ចឹមសត្វ​ជា​បន្តបន្ទាប់​នៅក្នុង​អង្គភាព ចាប់តាំងពី​ទីបញ្ជាការ រហូត​ទៅដល់​អង្គភាព​ចំណុះ​។​

​ក្រោម​ការយកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ ពិសេស​ក្រោម​ការចង្អុលបង្ហាញ​ពី​សំណាក់​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​នាំមក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​អាគារ​បញ្ជាការ​មួយ​ខ្នង​យ៉ាង​ស្រស់ស្អាត និង​រឹងមាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។​

​លោក កែម អនុជ បន្តថា សមិទ្ធផល​ខាងលើ​សម្រេច​លទ្ធផល​បាន​ប្រមាណ ៦០ ភាគរយ​ហើយ ជា​សំណង់​ប្រភេទ​១ មាន​កម្ពស់​២​ជាន់ សាងសង់​តាម​ស្តង់ដារ​របស់​បញ្ជាការ​ដ្ឋា​ន​កងទ័ពជើងគោក ជា​ចំណែក​មួយ​លើកកម្ពស់ និង​អភិវឌ្ឍ​ក្នុង​វិស័យ​ការពារជាតិ​រឹងមាំ ដែល​បង្កលក្ខណៈ​ឲ្យ​កងទ័ព​មាន​ជំរុំ​ជម្រក​ស្នាក់នៅ​សមរម្យ កន្លែងធ្វើការ​ស្អាត និង ធានាបាន​នូវ​សុខមាលភាព​ល្អ​៕​