ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងអញ្ជើញជាអធិបតីភាពប្រារព្ធពិធីអប អរខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២)និងសម្ភោធសមិទ្ធ ផលនានានៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម  x16 ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ពិធីនេះក៏នឹងមានវត្តមានរបស់លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម ចូលរួមផងដែរ។

ក្នុងពិធីថ្ងៃស្អែកនេះក៏មានការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួនដែលត្រូវបានសាងសង់នៅតំបន់ប្រវត្តិសាស្ត្រចំណុចផ្តើមនៃការស្រោចស្រង់ជាតិចេញពីរបបប្រល័យពូជសាសន៍នេះផងដែរ ។ សមិទ្ធផលដែលបានសាងសង់និងសម្ពោធនេះរួមមាន៖អគារវេទិកាអចិន្ត្រៃយ៍ទំហំ ៦.១ម៉ែត្រគុណ៤៧ ម៉ែត្រចំនួន១ខ្នង,សាងសង់ទីលាន បាល់ទាត់លើដីទំហំ៦៨ម៉ែត្រគុណ១០៦ម៉ែត្រ,ជីកស្រះមួយមានទំហំ៧០ម៉ែត្រគុណ៧០ម៉ែត្រជម្រៅជាង១០ម៉ែត្រដោយមានចម្លាក់រូបនាគពីថ្មភក់ព័ទ្ធជុំវិញ,សាងសង់ប្រាង្គនិងចម្លាក់ព្រះអង្គគោកធ្លក,សាងសង់សាលាដំណាក់ទំហំ៦.១ម៉ែត្រគុណ ១៩.៦ម៉ែត្រចំនួន១ខ្នងកម្ព ស់១ជាន់,សាងសង់អគារមិត្តភាព១ខ្នងកម្ពស់១ជាន់ដោយមានបំពាក់គ្រឿងសង្ហារឹមនិងសម្ភារៈបច្ចេកទេស LED និងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀត ។

ក្រៅតែពីសមិទ្ធផលនៅតំបន់ X16ហើយនោះក៏មានការសម្ពោធដាក់ឱ្យប្រើប្រាស់សារមន្ទីរកោះថ្មទំហំ៧ម៉ែត្រគុណ១៨ម៉ែត្រដើម្បីតម្កល់ឯកសារវត្ថុតាងនៃដំណើរឆ្ពោះទៅ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និង បង្ហាញពីសច្ចភាពប្រវត្តិសាស្ត្រសម្រាប់យុវជនជំនាន់ក្រោយសិក្សារៀនសូត្រនិងឈ្វេងយ ល់បន្ថែមទៀត។

ទិវានៃការចង់ចាំនៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺជាថ្ងៃដ៏មានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជាជាថ្ងៃបង្ហា ញអំពីការធ្វើពលីកម្មដ៏អង់អាចក្លាហាននិងប្រកបដោយការវ័យឆ្លាតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងការយកជីវិតទៅប្តូរដើ ម្បីបញ្ចប់របបដ៏ឃោរឃៅមួយដោយបានរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ .

នៅក្នុងសំណេររបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់បានបង្ហោះក្នុងផេកហ្វេសបុកបានសរសេរថា៖«នៅថ្ងៃ ២០ មិថុនា ១៩៧៧ ជាថ្ងៃគ្រោះថ្នាក់ធំបំផុតសំរាប់ជិវិតខ្ញុំប្រសិនសំរេចចិត្តឬធ្វើសកម្មភាពខុសតែបន្តិចគឺនឹងមានគ្រោះថ្នាក់ភ្លាម ។ ខ្ញុំសំរេចមិនបញ្ជាកម្លាំងទ័ពវាយកាន់កាប់ស្រុកមេមត់ ស្រុកស្នួល និង ផ្នែកខ្លះនៃស្រុកជិត ខាងនៃស្រុកទាំង២នេះទេយើងដកកម្លាំងដោយស្ងាត់ស្ងៀមវិញ ។ នាពេលរសៀលថ្ងៃ ២០ មិថុនា មុនពេលចាកចេញខ្ញុំបានបញ្ជា ឱ្យបើកជង្រុកស្រូវដែលស្តុកស្រូវប្រមាណ ១០០០ ថាំងយកស្រូវកិនដាំបាយស៊ី ។ នៅពេលនោះខ្ញុំក៏ឆ្លៀតរៀបចំប្រដាប់ប្រដារយកតាមខ្លួននិងសំរាប់ផ្ញើឱ្យភរិយាខ្ញុំ ។ របស់ដែលខ្ញុំផ្ញើឱយភរិយាខ្ញុំមានថ្នាំសំរាប់ស្ត្រី ឆ្លងទន្លេមួយដបនិងអង្រឹងមួយសំរាប់កូនខ្ញុំក្រោយពេលគេកើតឡើង ។ អ្វីដែលសំខាន់គឺលិខិតមួយច្បាប់ដែលខ្ញុំសរសេរផ្ញើឱ្យភរិយាខ្ញុំជាមួយទឹកភ្នែករាប់ម៉ឺនដំណក់ហូរ ធ្លាក់មករហូតងងឹតទាំងភ្នែករកសរសេរបន្តមិនកើតថែមទៀត ។ នឹកដល់រឿងកំសត់ទាំងនេះខ្ញុំនៅតែស្រក់ទឹកភ្នែកនៅឡើយបើទោះជារឿងនេះបានកន្លងហួស ៣៩ឆ្នាំ ហើយក្តីហើយពេលនោះខ្ញុំទើបអាយុ២៥ឆ្នាំនិងពេលនេះខ្ញុំមានអាយុ៦៤ឆ្នាំហើយក្តីតែរឿងនេះវានៅដិតដាមជាប់ក្នុងអារម្មណ៍ខ្ញុំជានិច្ច»។

សូមបញ្ជាក់ថានៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះគឺជារយៈពេលគម្រប់៤៥ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២)ដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ២៥ឆ្នាំរួម នឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងបានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដីលាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ឆ្លងកាត់ព្រំដែនទាំង គ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាមដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត៕