​ប្រែ​សម្រួលៈ​បំំ​ណង​(​ដេល្លី​ម៉េល​)៖ យន្តហោះ​ដឹក​អ្នកដំណើរ​សំដៅ​រដ្ឋធានី​ញូ​វ ដេល្លី​មួយ ជាមួយនឹង​អ្នកដំណើរ​១៨៥​នាក់​បាន​ចុះចត​គ្រាអាសន្ន​ដោយ​ជោគជ័យ​កាលពី​ថ្ងៃអាទិត្យ​ទី​១៩​មិថុនា​នៅ​ទីក្រុង​​ប៉ាត​ណា​(Patna)​របស់​ឥណ្ឌា​ភាគ​ខាងកើត ក្រោយ​ម៉ាស៊ីន​ខាងឆ្វេង​របស់​វា​ឆេះ​ក្នុងពេល​កំពុង​ហោះ​។​

​អ្នកដំណើរ​ក្នុង​យន្តហោះ​ពាណិជ្ជកម្ម​ក្នុងស្រុក​របស់​ក្រុមហ៊ុន​អាកាសចរណ៍​SpiceJet​នេះ​ត្រូវបាន​ជម្លៀសចេញ​ដោយ​សុវត្ថិភាព​នៅពេល​អាកាសយានិក​បញ្ជា​យន្តហោះ​ត្រឡប់​ទៅ​កាន់​អាកាសយានដ្ឋាន​​វិញ​ភ្លាម​ក្រោយ​ចេញដំណើរ​។​

​មន្ត្រី​ម្នាក់​ឈ្មោះ ចាន់ដ្រា​សេខា ស៊ី​ង​(Chandrashekhar Singh)​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ថា​« យន្តហោះ​បាន​វិល​មក​កាន់​អាកា​សយនាដ្ឋាន ប៉ាត​ណា ក្រោម​អ្នកស្រុក​នៅ​លើ​ដី​បាន​សង្កេត​​ឃើញ​ភ្លើង​នៅ​ស្លាប​ខាងឆ្វេង​នៃ​យន្តហោះ​និង​បាន​ជូនដំណឹង​ទៅ​មន្ត្រី​អាកាសយានដ្ឋាន​។​អ្នកដំណើ​រទាំង​១៨៥​នាក់​នៅក្នុង​យន្តហោះ​មាន​សុវត្ថិភាព​។​ហេតុផល​នៃ​ការឆេះ​នេះ​មកពី​បញ្ហា​បច្ចេកទេស នេះ​​បើ​តាម​ការវិភាគ​របស់​ក្រុម​វិស្វករ​»​។​

​បើ​តាម​ទូរទស្សន៍​NDTV​ដែល​ស្រង់​សម្តី​មន្ត្រី​អាកាសចរណ៍​បាន​និយាយថា ការ​ដែល​បក្សី​ហើ​របុកចូល​ម៉ាស៊ីនក៏អា​ចបណ្តា​អោយ​អគ្គិភ័យ​ផងដែរ​។​

​អ្នកដំណើរ​ម្នាក់​បាន​និយាយថា មាន​សម្លេង​អ៊ូអរ​ខ្លាំង​ពេញ​យន្តហោះ​នៅ​១៥​នាទី​ដំបូង​ក្រោយ​យន្តហោះ​ចេញដំណើរ​បន្ទាប់ពី​អាកាសយាន​និក​ប្រកាសថា​« មាន​បញ្ហា​ខ្លះ​និង​ត្រូវ​វិល​ទៅ​កាន់​អាកាស​យាន​​ដ្ឋា​ន​វិញ​។​វា​គួអោយខ្លាច​ខ្លាំងណាស់​»៕

​យន្តហោះ​ដឹក​អ្នកដំណើរ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​SpiceJet​ឆេះ​ម៉ាស៊ីន​ក្រោយ​ចេញដំណើរ​បាន​បន្តិច​