​ប្រែ​សម្រួលៈ​បំណង (BLOOMBERG,ST)៖ ក្រសួង​ការពារជាតិ​បាន​និយាយថា ចិន​បាន​សាកល្បង​សព្វាវុធ​ប្រឆាំង​កាំជ្រួច​ផ្លោង​ចម្ងាយ​មធ្យម​មួយ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃអាទិត្យ​ទី​១៩​មិថុនា ។​

​យោង​តាម​សេចក្តីថ្លែងការណ៍ ការសាកល្បង​ចេញពី​ដីគោក​នេះ «​បានសំរេច​គោលដៅ​របស់​វា​»​និង​មាន​លក្ខណៈ​ការពារ​ខ្លួន ដោយ​មិន​សំដៅ​ប្រទេស​ណាមួយ​ទេ​។​

សូមរំលឹកថា ​ប្រទេស​ចិន​បាន​ធ្វើ​ការសាកល្បង​សព្វាវុធ​កាំជ្រួច​ប្រឆាំង​កាំជ្រួច​ស្រដៀង​គ្នា​កាលពី​ខែ​កុម្ភៈ​ដែលនាំអោយ​ការសាកល្បង​កាំជ្រួច​ដូច្នេះ​ដែល​ចិន​ប្រកាស​ជា​សាធារណៈ​ឡើង​ដល់​ប្រាំ​មួយដង​។​

​ការសាកល្បង​នេះ​អាច​បន្ថែម​ភាព​តានតឹង​ក្នុង​តំបន់​ដែល​តឹងតែង​ស្រាប់ កន្លែង​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​និង​វ៉ាស៊ីនតោន​កំពុង​ប្រជែង​អំណាច​គ្នា​។​ប្រទេស​កូរ៉េខាងជើង ដែល​នៅ​ជាប់​ចិន​ក៏​បង្កើន​​ការ​សាកស្ប​ង​កាំជ្រួច​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ជាហេតុ​នាំ​អោយ​កូរ៉េ​ខាងត្បូងនិង​អាម៉េរិក​ឆ្លើយតប​ចំពោះ​ការ​បង្ក​រឿង​នេះ​៕

​កាលពី​ពេល​សាកល្បង​បច្ចេកវិទ្យា​កាំជ្រួច​ប្រឆាំង​កាំជ្រួច​ផ្លោង​កាលពី​ខែ​កុម្ភៈ អ្នកជំនាញការ​យោធា​ចិន​បាន​អះអាងថា បច្ចេកវិទ្យា​ចិន​កាន់តែ​ចាស់ទុំ​និង​អាច​ជឿ​ទុកចិត្ត​កាន់តែ​ខ្លាំង​ឡើង​