ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្នុងឋានៈជាម្ចាស់ផ្ទះ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍សំខាន់ ចំនួន២ ដើម្បីរង់ចាំការមកដល់ នៃពេលវេលា ដើម្បីធ្វើជាម្ចាស់ផ្ទះ ជាលើដំបូងនេះ ។

លោក វ៉ាត់ ចំរើន បានថ្លែងឲ្យដឹងថាៈ ព្រឹត្តិការណ៍ទាំង ២ នោះ គឺការរាប់ថយ ក្រោយរយៈពេល ១០០ ថ្ងៃ នៃការធ្វើជាម្ចាស់ផ្ទះ និងពិធីរត់ភ្លើងគុប សម្រាប់ស៊ីហ្គេម លើកទី១២ ដែលនេះជាទម្លាប់ សម្រាប់ប្រទេស ដែលទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ។

ពិធីរត់ភ្លើងគុប នឹងធ្វើនៅខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាព របស់ព្រះមហាក្សត្រដោយព្រះអង្គ ទ្រង់នឹងប្រទានភ្លើង ហើយភ្លើងគុបនេះ នឹងធ្វើដំណើរ ទៅកាន់ប្រទេសអាស៊ានទាំងអស់។ ភ្លើងគុប នឹងវិលត្រឡប់មកដល់កម្ពុជាវិញ ឲ្យចំពេលសម្ពោធ បើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

ភ្លើងគុប មកដល់ គឺជាសញ្ញា​ នៃការចាប់ផ្ដើមសម្ពោធបើក ការប្រកួតកីឡាស៊ីហ្គេម លើកទី២១ តែម្ដង ។ ភ្លើងនេះ នឹងបំភ្លឺនៅពហុកីឡដ្ឋាន មរតកតេជោ រហូតដល់ថ្ងៃបិទការប្រកួតកី
ឡាស៊ីហ្គេមតែម្ដង ។

ស៊ីហ្គេម លើកទី៣២ នឹងចាប់ផ្ដើមពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ រីឯអាស៊ាន ប៉ារ៉ាហ្គេម នឹងចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ។ សម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ នេះ នឹងមានកីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីបច្ចេកទេស ប្រមាណ ៧.០០០ នាក់ ចូលរួម ក្រៅពីនេះ ក៏នឹងមានភ្ញៀវអន្តរជាតិ ប្រមាណជាង ៣.០០០ នាក់ផ្សេងទៀត ចូលរួមដែរ ៕/V-PC