ដោយៈតារារិទ្ធ(ត្បូងឃុំ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសា សន៍ថាៈសម្តេចនិងនាយករដ្ឋមន្រ្តីវៀតណា មបានឯកភាពគ្នាថានៅថ្ងៃខាងមុខនឹងប្រែក្លាយច្រកព្រំដែនអន្តរជាតិនៅតំបន់កោះថ្ម ឬតំបន់ X16 ក្នុងខេត្តត្បូងឃ្មុំ។

ថ្លែងទៅកាន់ប្រជាជនវៀតណាមនៅក្នុងខេត្តបិញភឿក ដែលរស់នៅក្បែរព្រំដែនជាមួយកម្ពុជានាព្រឹកថ្ងៃទី២០ខែ មិថុនា ២០ ២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនិងលោកនាយករដ្ឋមន្រ្តីវៀតណាមបានឯកភាពគ្នាថានៅពេលវេលាសមស្របណាមួយនេះនឹងបើកច្រកព្រំដែនអន្តរជាតិមួយនៅតំបន់នេះ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថាយើ ងត្រូវបំពេញការងារមួយចំនួនទាក់ទងនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធការបំពេញនីតិវិធីផ្ទៃក្នុងដើម្បីឈានទៅសម្រេចបានច្រកព្រំដែនជាច្រកព្រំដែនអន្តរជាតិ ។

សម្តេចតេជោ ហ៊៊ន សែន បានបន្តថានៅពេលបើកមាត់ច្រកតំបន់នេះធ្វើឲ្យប្រទេសទាំងពីរកាន់តែមានទំនាក់ទំនងកាន់ជាតិតែជិតស្និត និង ធ្វើការជំរុញទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ៕