​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ថ្ងៃអាទិត្យ ទី​១៩ ខែមិថុនា ឆ្នាំ​២០២២ ក្រោយពី​លោក អភិបាលខណ្ឌ​ចំការមន បាន​ចុះ​ត្រួតពិនិត្យ ស្ថានភាព​ផ្លូវ​លេខ​៩៩ រួចមក ក្រុមការងារ​រដ្ឋបាល ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក ស៊ុន សិទ្ធី នាយក​រដ្ឋបាល​ខណ្ឌចំការមន បាន​ចុះ​ជួសជុល និង​ឈូសឆាយ កំណាត់​ផ្លូវ​លេខ​៩៩ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ដើម្បី​ជួយ​សម្រួល ដល់​ការធ្វើដំណើរ​របស់ បងប្អូន​ប្រជាពលរដ្ឋ​៕/V​