ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​៖ នា​ល្ងាច​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២២ លោក​ឧកញ៉ា ឡេង ប្រុស អគ្គនាយក​ក្រុមហ៊ុន ណា​វ៉ា​ត់​ត្រា ខ្នាត​យក្ស បាន​អញ្ជើញ​ជា​គណៈ អធិបតី​កម្មវិធី​ខ្មុក​ខោល និង​បាន​នាំយក​ថវិកា​ចំនួន $៥.០០០ ជូន​សាលា​សិល្បៈ ហ្វ៊ូ​ណន ដើម្បី​ពង្រឹងគោលជំហរ និង​ក្ដី​បំណង​របស់ Galaxy navatra ក្នុង​យុទ្ធនា ការចូល​រួមគ្នា​ជំរុញ និង​ផ្សព្វផ្សាយ​សិល្បៈ វប្បធម៌ បុរាណ​ខ្មែរ​ទៅ​អន្តរជាតិ​។

​លោក​ឧកញ៉ា ឡេង ប្រុស បាន​ថ្លែងថា លោក​ពិត​ជាមាន​ក្ដី​សោមនស្ស​ក្រៃលែង ដែល​បាន​ចូលរួម​កម្មវិធី ខ្មុក​ខោល​។ លោក​ថា កម្មវិធី​នេះ ពិតជា​បានរួម​ចំណែក យ៉ាងសំខាន់ ក្នុងការ​បំផុស​ការចូលរួម​រប​ស់​ប្រជាពលរដ្ឋ​ខ្មែរ និង​យុវជន ឱ្យ​ឈ្វេង យល់​កាន់តែច្បាស់​អំពី​ទម្រង់​សិល្បៈ​បុរាណ ជាពិសេស​ល្ខោនខោល​ខ្មែរ ដើម្បី​បន្ត សាមគ្គី​គ្នា​ថែរក្សា ការពារ ឱ្យបាន​ស្ថិតស្ថេរ​គង់វង្ស​ជានិច្ច​និ​រ​ន្តិ៍​។

​ទន្ទឹមគ្នា​នោះ លោក​ឧកញ៉ា អគ្គនាយក​ក្រុមហ៊ុន ណា​វ៉ា​ត់​ត្រា ខ្នាត​យក្ស ក៏បាន អំពាវនាវ សូម​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ចូលរួម​ទាំងអស់គ្នា ថែរក្សា​បេតិកភណ្ឌ​វប្បធម៌ ដ៏​សម្បូរបែប​ដែល​បុព្វបុរស​យើង បាន​បន្សល់ទុក​រហូត​ដល់​សព្វថ្ងៃ​។

​លោក​បន្តថា ការចូលរួម​គ្រប់រូប​ភាព​នៃ​ការថែរក្សា អភិរក្ស និង​ជួយ​ផ្សព្វផ្សាយ ពី​សិល្បៈ​វប្បធម៌​ដូនតា​យើង មិន​ត្រឹមតែ​ជា​សក្ខីភាព​បង្ហាញ​ពី​ភាពរុងរឿង​ថ្កុំថ្កើង គួរ​ជាទី​ស្ងប់​ស្ងែ​ង​នៃ​មនុស្សជាតិ​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​តួនាទី​ដ៏​សំខាន់​ក្នុង ការផ្សារភ្ជាប់​រវាង​មនុស្ស និង​មនុស្ស សង្គម និង​សង្គម ព្រមទាំង​រួមចំណែក​លើក កម្ពស់​សេដ្ឋកិច្ចជាតិ និង​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធ ភាព​ផងដែរ​។​

​កម្មវិធី “​ខ្មុក​ខោល​” គឺ​គម្រោង​មូលនិធិ ១០០០​រៀល ដើម្បី​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍ សម្ដែង​ល្ខោនខោល​ដ៏​អស្ចារ្យ នា​ចុងឆ្នាំ​២០២២ ក្រោម​ការរៀបចំ និង​កៀរ​គង​មូល និ​ធិ​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស ដោយ​លោក ស៊ុប ស័​ក្ខ​រា ប្រធាន​គណៈ កម្ម​ការរៀបចំ​ព្រឹត្តិការណ៍​សម្ដែង​សិល្បៈ​ល្ខោនខោល​ខ្នាត​ធំ រួមទាំង​សហការី ជាច្រើន រូប​ទៀត​។

​សូម​ជម្រាប​ឡើងវិញ​ថា របាំ​ព្រះរាជ​ទ្រព្យ ត្រូវបាន​ប្រកាស​ទទួល​ស្គាល់ ដោយ​អង្គការ​យូណេស្កូ ថា​ជា​ស្នាដៃឯក​ផ្នែក​វោហា​កោសល្យ​នៃ​មនុស្សជាតិ នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០០៣​។ ដោយឡែក ល្ខោន​ស្រមោល​ស្បែក​ធំ ត្រូវបាន​ប្រកាស​ទទួល​ស្គាល់ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៥​។ ​សម្រាប់​ល្ខោនខោល វិញ​ក៏ត្រូវ​បានដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ អរូបី​នៃ​មនុស្សជាតិ ដោយ​អង្គការ​យូណេស្កូ ថា​ទម្រង់​ល្ខោន​ដ៏​ចំណាស់​របស់​កម្ពុជា ដែល​ត្រូវ​គាំពារ និង​ត្រូវ​យកចិត្តទុកដាក់​ជាប​ន្ទា​ន់ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ៕​/PC