ដោយៈតារារិទ្ធ(ត្បូងឃ្មុំ) ប្រមុខរាជរដ្ឋា ភិបាលកម្ពុជាបានថ្លែងនៅមុខសមភាគី វៀតណាមនិងបណ្តាអង្គទូតបរទេសដោយច្បាស់ៗថា«ញុំគ្មានសិទ្ធិដើម្បីប្រគល់ដីឲ្យ វៀតណាមសូម្បីមួយមីល្លីម៉ែត្រហើយខ្ញុំក៏មិនចង់បានដីវៀតណាមសូម្បីមួយមីល្លី ម៉ែត្រសូមឲ្យតែត្រូវទៅតាមក្បួនខ្នាតដែលអាណានិគមនិយមបារាំងបានផ្ដល់បន្សល់ទុកទៅបានហើយ »។

ការបញ្ជាក់របស់សម្ដចតេជោហ៊ុន សែន ធ្វើឡើងក្នុងពេលអញ្ជើញជាអធិបតីខួបលើក ទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០មិថុនា១៩៧៧–២០មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិ សាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិត នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី ២០ ខែ មិថុនា ២០២២ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថារយៈពេល៤៣ឆ្នាំនៃការគ្រប់គ្រងប្រទេ សរបស់គណបក្សប្រជាជនកម្ពុជា យើងបានដោះស្រាយបញ្ហាព្រំដែនបាន ៨៤ ភាគរយនៃខ្សែព្រំដែនហើយដែលកំពុងចរចាដោះស្រាយបញ្ហាចំនួន ១៦ ភាគ រយទៀតដែលក្នុងនោះ ៦% កំពុងចរចាបញ្ចប់ ។

សម្តេចបញ្ជាក់ថា”នៅទីនេះចំពោះមុខប្រជាពលរដ្ឋកម្ពុជាទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសនិងមានស្ថានទូតទាំង អស់កំពុងស្តាប់ហើយបញ្ជាក់ជូនចំពោះមកនាយករដ្ឋមន្ត្រីវៀតណាមខ្ញុំមិនមានសិទ្ធិដើម្បីប្រគល់ដីឲ្យវៀតណាមសូម្បីមួយមីលីម៉ែត្រហើយខ្ញុំក៏មិនចង់បានដីពីរវៀតណាមសូម្បីមួយមីលីម៉ែត្រដែរ។សូមឲ្យតែត្រូវទៅតាមក្បួនខ្នាតដែលអាណានិគមនិយមបារាំងបានផ្ដល់បន្ស ល់ទុកទៅបានហើយ។ ហើយវៀតណា មក៏មិនត្រូវការយកដីយើងហើយយើងក៏មិនត្រូវការយកដីវៀតណាមដែរ។ ជា មួយនឹងព្រះរាជាណាចក្រថៃនឹងឡាវក៏ដូចគ្នា ។

សម្តេចតេជោបានបញ្ជាក់ផងដែរថាក្រោ យពេលអនុវត្តដោយជោគជ័យនយោ បាយឈ្នះសម្តេចបានដាក់ចេញនូវទិស ដៅពីសំខាន់ដែលទី១. ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឲ្យទៅជាតំបន់អភិវឌ្ឍន៍។គោលដៅទី ២ប្រែក្លាយខ្សែ បន្ទាត់ព្រំដែនជាមួយនឹងប្រទេសជិត ខាងទាំងអស់ឲ្យក្លាយជាព្រំដែនសន្តិ ភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍ ៕