ដោយ​: បូកគោ​/​កំពត​: បុរស​ម្នាក់​បាន​បើក​ម៉ូតូ​លឿន​ក្នុងស្ថានភាព​ស្រវឹង​រហូត​ដួល​បោក​ក្បាល​ស្លាប់​ទាំងយប់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២២ ក្នុងភូមិ​អង្គ​ម្លី ឃុំ​ទូក​មាស​ខាងកើត ស្រុក​បន្ទាយមាស​។​

មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​បន្ទាយមាស​បាន​ប្រាប់​ឲ្យ​ដឹងថា បុរស​ដែល​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​ខាងលើ​ឈ្មោះ​ឃួន តុលា អាយុ ៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត​៕​