ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​៖ វិស័យ​សម្រស់​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​បាន និង​កំពុងតែ​មានការ​រីកចម្រើន​ខ្លាំង ក្រោយពី​បរិបទ​នៃ​ការថែរក្សា​សម្រស់ បានក្លាយ​ជាទី​ពេញនិយម​មិន​ថា​សម្រាប់​បុរស​និង​ស្ត្រី​ឡើយ ទន្ទឹមគ្នានេះ​ក៏​លេច ចេញ​ការប្រើប្រាស់​ផលិតផល​និង​ការកែ​សម្ផស្ស ដែល​មិនមាន​ស្តង់ដា និង​ការទទួលស្គាល់​ត្រឹមត្រូវ ដែល​នាំ​ឲ្យ​មាន​ហា​នី​ភ័យ​សម្រាប់​អ្នកប្រើប្រាស់ និង​ទទួលយក​សេវាកម្ម​ទាំងនោះ​។

​អ្នកជំនាញ និង​ជា​អ្នកជំនួញ​ផ្នែក​គ្រឿងសម្អាង និង​កែ​សម្ផស្ស លោក អៀង រី​ណែ​ត អគ្គនាយក​ក្រុមហ៊ុនមេ​រ៉ា រតន​វង្ស បានស្នើ​ឲ្យ​អ្នក​ជ្រើសរើស​ផលិតផល​គ្រឿងសម្អាង និង​សេវាកម្ម​កែ​សម្ផស្ស ត្រូវ​គិតគូ​និង​ពិនិត្យ​ឲ្យ​បាន​ដិតដល់​ពី​ប្រភព និង​ការទទួល ស្គាល់​ជា​លក្ខណៈ​ស្តង់ដា​ដើម្បី​សុវត្ថិភាព និង​សម្រស់​ដូច​ក្តី​ប្រាថ្នា​។ ការបញ្ជាក់ បែបនេះ​ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក បានរៀបចំ​កម្មវិធី​សម្ពោធ​ក្រុមហ៊ុន មេ​រ៉ា​រតន​វង្ស និង​លី​តូ តូ​ក្យូ​សាឡ​ន ក្នុងការ​ផ្តើម​វាយលុក​ទីផ្សារ ផ្នែក​សម្រស់ នៅ​កម្ពុជា​។​

​លោក អៀង រី​ណែ​ត បាន​លើកឡើងថា លោក​បាន​បើក​ដំណើរការ​ក្រុមហ៊ុន​នេះ ឡើង​ដើម្បី​ធ្វើការ​នាំចូល​ផលិតផល គ្រឿងសម្អាង ថែរក្សា​សម្រស់ និង​សុខភាព នាំចូល​ពី​ប្រទេស​ជប៉ុន​សុទ្ធ​១០០​ភាគរយ ហើយ​ជា​ក្រុមហ៊ុន ដែលមាន​ភាគហ៊ុន ផ្ទាល់​២​នាក់លោក និង​ភរិយា​លោកស្រី លឹម ចាន់​សុ​ម៉ាលី ជា​នាយិការ​ក្រុមហ៊ុន​។

​លោក​បញ្ជាក់ដែរថា ក្រុមហ៊ុន​របស់លោក​បាន​ចុះបញ្ជី​ការ​នៅ​ក្រសួង​ពាក់ព័ន្ធ ទាំងអស់​ទៅតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក្រុមហ៊ុន​លោក​មាន គម្រោង​ពង្រីក​សាខា​ថ្មី​បន្ថែមទៀត​ទៅកាន់​បណ្តា​ខេត្ត​និង​បណ្តា​ប្រទេស​មួយចំនួន​ផងដែរ​។

​ក្រៅពី​ជា​ក្រុមហ៊ុន​នាំចូល​គ្រឿងសម្អាង ក៏មាន​សេវាកម្ម​ផ្នែក​សាឡ​ន លើ​ផ្នែក​សក់ និង​គ្លីនិក​កែ​សម្ផស្ស មានការ​ព្យាបាល​ពី​ចុងជើង​ដល់​ចុង​សក់ ហើយ​ប្រើប្រាស់ ទាំង​ផលិតផល និង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​នៅ​ប្រទេស​ជប៉ុន និង​មាន​ក្រុម វេជ្ជបណ្ឌិត ទាំង​ក្នុង​និង​ក្រៅប្រទេស​មានបទពិសោធន៍​យូរ​ឆ្នាំ​ផងដែរ​។ ​ស្រប​ពេលដែល​វិស័យ​សម្រស់ និង​វត្តមាន​គ្លីនិក​កែ​សម្ផស្ស​ជាច្រើន​លេច​វត្តមាន នៅ​កម្ពុជា លោក​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មានបំណង​ថែរក្សា និង​កែ​សម្ផស្ស​ត្រូវ​គិតគូរ​ឲ្យ​បាន​ហ្មត់ចត់​ច្បាស់លាស់​ដោយ​ស្វែងរក​ក្រុមហ៊ុន ឬ​គ្លី​និ​ច​ដែលមាន​ច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ មាន​ជំនាញ​ច្បាស់លាស់ ផលិតផល និង​សេវាកម្ម​មាន​ស្តង់ដា​ខ្ពស់​ដើម្បី​សុខភាព សុវត្ថិភាព និង​សម្រស់​ដែល​ពួក គាត់​ចង់បាន​។

​លោក យូ​ស៊ី​ដា កូ​អ៊ី​ស៊ី (Yoshida Koishi ) នាយក​ក្រុមហ៊ុន Yoshi Han Group បាន​បញ្ជាក់ថា លោក​បានចាប់ផ្តើម​ទំនាក់ទំនង​លើ​មុខ​ជំនួញ​ជាមួយ​លោក អៀង រី​ណែ​ត​ចាប់តាំងពី​អំឡុង​ឆ្នាំ ២០១៩​មកម្ល៉េះ​ព្រោះតែ​លោក​ជាម​នុស្ស​ស្មោះត្រង់ មាន​ទំនួល​ខុសត្រូវ និង​ស្រលាញ់​ចូលចិត្ត​មាន​ទំនុកចិត្ត​លើ​បច្ចេកវិទ្យា ស្តង់ដា​បែប​ប្រទេស​ជប៉ុន ហើយ​នេះ​ជាហេតុ​ផល​ដែល​លោក​កាន់​តែមាន​ទំនុកចិត្ត និង​បន្ត​ពង្រីក​ការចាប់​ដៃគូ​សហការ​លើ​មុខ​ជំនួញ​បន្តទៀត​និង​កាន់តែ​ធំ​។

​លោក​ថា​នៅ​ប្រទេស​ជប៉ុន​ក្រុមហ៊ុន​លោក​មាន​ផលិតផល​គ្រឿងសម្អាង និង​ជំនាញ ផ្នែក​សម្រស់ ដូចនេះ​លោក​ចង់​នាំចូល​ផលិតផល​របស់​ក្រុមហ៊ុន ដើម្បី​ឲ្យ​ពលរដ្ឋ ខ្មែរ​បាន​ប្រើប្រាស់​។ លោក​លើក​ទ្រឹ​ស្ត្រី​ថា មាន​រូប​សម្រស់​មាន​សុខភាព​ល្អ នឹង​នាំ​ឲ្យ​មនុស្ស​កាន់តែ​សប្បាយរីករាយ​ក្នុង​ជីវិត​ហើយ​លោក​រំពឹងថា ការ​សហ ប្រតិបត្តិការ​លើ​ការ​នាំចូល​ផលិតផល​សម្រស់​ជាមួយ​ក្រុមហ៊ុនមេ​រ៉ា​រតនា​វង្ស​និង​កាន់តែ​រីកចម្រើន​ខ្លាំង​។ ក្នុង​នេះដែរ​ក៏មាន​កម្មវិធី ចុះកិច្ចសន្យា កុងត្រា​រវាង​លោក អៀង រី​ណែ​ត​និង​លោក យូ​ស៊ី​ដា កូ​អ៊ី​ស៊ី ដើម្បី​ក្លាយជា​ដៃគូ​គ្នា លើកស្ទួយ​អាជីវកម្ម​អោយ កាន់​តែមាន​ដំណើរការ​ល្អ​បន្តទៅទៀត​៕​/PC