ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​គឺ​លោក​ហែម គី​រី​ទទួលបាន​ការគាំទ្រ​ជា​អគ្គលេខាធិការ​សហព័ន្ធ​ហែល​ទឹក​អាស៊ីអាគ្នេយ៍​ជា​ផ្លូវការ​នៅក្នុង​​មហាសន្និបាត​របស់​ស​ហ​ព័ន្ធ​ហែល​ទឹក​អាស៊ីអាគ្នេយ៍​។

​លោក ហែម គី​រី បាន​បង្កើត​នូវ​ប្រវត្តិសាស្ត្រ​ថ្មី​ដោយ​ដឹកនាំ​ក្រុម​កីឡាហែលទឹក​កម្ពុជា​ឈ្នះ​មេដាយសំរិទ្ធ​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​កីឡាស៊ីហ្គេម២០២១​ លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​មក​នោះ​។​

​លោក​បាន​និយាយប្រាប់​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា​សហព័ន្ធ​ហែល​ទឹក​អាស៊ី​​អាគ្នេយ៍​បានតែងតាំង​លោក​ជា​អគ្គលេខាធិការ​សហព័ន្ធ​តំបន់​។ ប្រធាន​សហព័ន្ធ​ហែល​ទឹក​អាស៊ីអាគ្នេយ៍​ជា​ជនជាតិ​សិង្ហបូរី​អនុប្រធាន​ជនជាតិ​ម៉ាឡេស៊ី​ចំពោះ​អគ្គលេខាធិការ​រូបលោក​ ​ដែលជា​ជនជាតិ​កម្ពុជា​តែ​ម្តងនេះ​ជា​សមិទ្ធិផល​គ្រប់យ៉ាង​ដែល​សហព័ន្ធ​ខ្មែរ​ហែល​ទឹក​ដំណើរ​ការឈាន​មកដល់​ចំណុច​នេះ​គឺ​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​ប្រធាន​សហព័ន្ធ​ខ្មែរ​ហែល​
​ទឹកជា​អ្នក​ត្រួត​ត្រាយផ្លូវ​គ្រប់បែបយ៉ាង​ក្នុងការ​ដឹកនាំ​និង​អភិឌ្ឍន៍​វិស័យ​កីឡាហែលទឹក​នៅ​កម្ពុជា ប្រសិនបើ​គ្មា​រូបលោក​លទ្ធផល​ទាំងអស់នេះ​មិនអាច​កើតមាន​បានឡើយ​៕​