​ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​)៖ សិង្ហ​បុរី​រំពឹង​ថា​ការផ្ទុះកូ​វីដ​១៩​រលក​ថ្មី​នឹង​ចូលមក​ដល់​នៅ​មួយខែ​ទៅ​ពីរ​ខែ​ខាងមុខ ដោយ​រដ្ឋមន្ត្រី​សុខាភិបាល​ប្រទេស​នេះ​បាន​ទទូ​សុំ​អោយ​មនុស្ស​វ័យចាស់​រាប់​​ពាន់​នាក់​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញរ​បស់​គេ​អោយបានគ្រប់គ្នាដើម្បី​គេចផុត​ពី​ការ​ធ្លាក់ខ្លួន​ឈឺ​។​

​បើ​តាម​លោក​រដ្ឋមន្ត្រី អុង យេ គុង​(Ong Ye Kung)​មនុស្ស​អាយុ​៦០​ឆ្នាំ​ឡើង​ប្រមាណ​៨០.០០០​នាក់​នៅ​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៨​ដូស​ជំរុញ​និង​ថាការចាក់​ដូ​សទីបី​បន្ថយឳ​កាសកើត​កូវី​ដ​ធ្ងន់​​ធ្ង​រដល់​ថ្នាក់​ចូល​ដេកពេទ្យ​ឬ​ស្លាប់​ដោយ​ជំងឺ​នេះ​។​

​លោក​បាន​និយាយថា «​លោកអ្នក​ត្រូវ​ទទួលដូស​ជំរុញ​។​សូម​កុំ​ពន្យារពេល​ទៀត​»​។​

សូមបញ្ជាក់ថា ​អត្រា​កំណើន​នៃ​ការឆ្លង​កូ​វីដនៅ​សិង្ហបុរី​ធៀប​នឹង​រយៈពេល​មួយ​សប្តាហ៍​ម្តង​ស្ទើរតែ​មិន​មាន​និង​៩៩,៧​ភាគរយ​នៃ​ករណី​ឆ្លង​ចេញ​រោគសញ្ញា​ស្រាល​ឬ​មិន​ចេញ​រោគសញ្ញា​ទេ ដែល​វា​ផ្តល់​ឳ​កាស​អោយ​រដ្ឋា​ភិ​​បាល​បន្ត​បន្ធូរបន្ថយ​ការ​រឹតត្បិត​។​

តែ​ពួក​អ្នកជំនាញការ​សុខភាព​បាន​និយាយថា ការ​ឆ្លងកូវី​ដ​១៩​នៅ​រលក​បន្ទាប់​ទំនង​ជា​ជំរុញ​ដោយ​វីរុស​អូ​មី​ក្រុង​បំ​ប្លែងខ្លួន​BA.4​និង​BA.5​ដែល​បាន​ឆ្លង​រាលដាល​នៅ​ប្រទេស​មួយចំនួន​រួច​ជា​ស្រេច​ហើយ​។​BA.4 និង BA.5 ជា​កូន​អូ​មី​ក្រុង​ពីរ ដែល​គេ​គិត​ថា​ឆ្លង​ជា​ងមេរោគ​មេ​របស់​វា តែ​តាំងពី​មុន​មក​ហា​ក់មិន​បង្ក​ជំងឺ​ធ្ងន់ធ្ងរ​ទេ​៕

​រដ្ឋ​បែប​ជា​បុរី​នេះ មាន​មោទនភាព​ចំពោះ​អត្រា​ចា​ក់​វ៉ាក់សាំង​ខ្ពស់បំផុត​នៅក្នុង​លោក គឺ​៩២​ភាគរយ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្លួន​៥,៥​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩​និង​៧៧​ភាគរយ​បាន​​ចាក់ដូស​ជំរុញ​