ដោយៈតារារិទ្ធ(ត្បូងឃ្មុំ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសា សន៍ថាជោគជ័យលើការកាត់ទោសមេដឹក នាំខ្មែរក្រហមគឺជាការផ្ដល់យុត្តិធម៌ដល់កម្លាំ ងតស៊ូរបស់កម្ពុជាដោយមានការគាំទ្រពីកង ទ័ពស្ម័គ្រចិត្តរបស់វៀតណាម។

ការលើកឡើងរបស់ម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអញ្ជើញជាអធិបតីខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅ កាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត(២០មិថុនា ១៩​៧៧ – ២០ មិថុនា ២០២២) និង សម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16  ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេ មត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុ ជាទទួលរងនូវភាពអយុត្តិធម៌អស់រយៈពេលដ៏យូរនោះគឺក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុជាទទួលទណ្ឌកម្មដោ យអង្គការសហប្រជាជាតិមិនទទួលស្គាល់ហើយបែរជាទទួលស្គាល់ក្រុមខ្មែរក្រហមឲ្យអង្គុយនៅអង្គការសហប្រជាជាតិទៅ វិញ ។ ជាមួយគ្នានេះប្រទេសវៀតណាមក៏ត្រូវបានទទួលទណ្ឌកម្មដោយមានឈ្មោះ ថាជាអ្នកឈ្លានពានកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាះ “យុទ្ធសាស្ត្រក៏បានកត់ត្រាទុកចំពោះការស្ម័គ្រចិត្ តជួយរបស់កងទ័ពវៀតណាមចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពតហើយបើចង់ដឹងថាកងទ័ពវៀតណាមធ្វើអន្តរាគមន៍សង្គ្រោះប្រជាជនកម្ពុជាខុសឬត្រូវ ? ត្រូវតែសួរតុលាកាកូនកាត់អង្គការសហប្រជាជាតិនិងកម្ពុជាតើសាលក្រមតុលាការកាត់ទោសខ្មែរក្រហមយ៉ាងដូចម្ដេចនេះជាការទទួលស្គាល់របស់អង្គការសហប្រជាជាតិតែម្ដង ។ចង់ដឹងទង្វើរបស់វៀតណាមត្រឹមត្រូវឬ វៀតណាមមិនត្រឹមត្រូវតើហេតុអ្វីត្រូវកាត់ទោសពួកខ្មែរក្រហមធ្វើអ្វី? មនុស្សមួយចំ នួនចោទថាខ្ញុំជាអ្នកដឹកដៃកងទ័ពវៀតណា មឲ្យមកសម្លាប់ប្រជាជនកម្ពុជាតើមានមនុ ស្សប៉ុន្មាននាក់ដែលស្លាប់ដោយកងទ័ពវៀត ណាមឬក៏ចាប់ផ្ដើមពីប្រជាជនប្រមាណ ៥ លាននាក់ឥឡូវប្រជនកម្ពុជាមានទៅដល់ ១៧ លាននាក់ប្រៀបធៀបរយៈពេល៤៣ ឆ្នាំនៃការរំដោះជនកម្ពុជាកើតឡើង១២ លា ននាក់ ។ អ្នកខ្លះចោទប្រកាន់ខ្ញុំថាហ៊ុនសែនមានទោសឧក្រិដ្ឋដែលបាននាំកងទ័ពវៀត ណាមមកសម្លាប់ប្រជាជនកម្ពុជា” ។

សម្តេចបានស្នើឲ្យអ្នកទាំងនោះទៅសួរអង្គការសហប្រជាជាតិតែម្ដងហេតុអ្វីចាំបាច់កាត់ទោសមេដឹកនាំខ្មែរក្រហម ហើយតុលា កាកូនកាត់មិនមែនបង្កើតឡើងដោយប្រទេ សណាមួយនោះទេគឺក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតែម្ដង ។

សម្តេចបន្តថាការកាត់ក្តីទៅលើសំណុំរឿងមួយនេះ ម៉េចកាតទោសឲ្យពួកខ្មែរក្រហម ពីបទឧក្រិដ្ឋកម្មមនុស្សជាតិនិងប្រល័យពូជសាសន៍។

សម្ដេចតេជោបានបញ្ជាក់ថាខ្លួនសម្តេចផ្ទាល់បានគិតគូរទៅលើជម្រើសដល់ពីលទ្ធភាពវានឹងកើតមានលទ្ធភាពទីមួយគឺលទ្ធភាពប្រើប្រាស់កម្លាំងផ្ទាល់ខ្លួន គិតថាកម្ពុជាប្រើប្រាស់រយៈពេល ៤ទៅ ៥ ឆ្នាំទើបអាចរំដោះប្រទេសបានដោយ រវ៉ៃយកត្រើយខាងកើតហើយទើបឈានឆ្ពោះទៅទិសខាងលិចក្នុងករណីដែលគ្មានអន្តរាគមន៍ពីកងទ័ពវៀតណាមប៉ុន្តែដោយសារសភាពការណ៍គ្រោះ ថ្នាក់ថ្នាក់ដឹកនាំវៀតណាមបានមើល ឃើញក៏សម្រេចចិត្តអន្តរាគមន៍ដើម្បីសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ទោះបីថាយើងរងនូវសភាពអយុត្តិធម៌អស់ រយៈពេលយូរអត់ប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុជាដោយសារអង្គការសហប្រជាជាតិមិនទទួលស្គាល់ហើយបែរជាទទួលស្គាល់ពួកប៉ុលពតឲ្យអង្គុយនៅអង្គការសហប្រជាជាតិ ។ វៀតណាមក៏ត្រូវទទួលទណ្ឌកម្មដោ យមានឈ្មោះថាជាអ្នកឈ្លានពានកម្ពុជា ។

ប៉ុន្តែឥឡូវវៀតណាមបានទទួលនូវយុត្តិធម៌ដូចគណបក្សប្រជាជនកម្ពុជានិយាយឱ្យចំ ។

សម្តេចតេជោជោគជ័យនៃការកាត់ទោសខ្មែរក្រហមគឺជាការផ្ដល់យុត្តិធម៌នៃកំលាំងតស៊ូរបស់កម្ពុជាអំពីការគាំទ្រពីក្រុងទ័ពស្ម័គ្រចិត្តវៀតណាមនេះវាចង្អុលបង្ហាញយ៉ាងដូច្នេះ។សម្តេចក៏បានបញ្ជាក់ចំនុចមួយដើម្បីឲ្យភ្លឺភ្នែកទាំងអស់គ្នាថាវៀត ណាមមិនមែនដកកងទ័ពក្រោយកិច្ចព្រមព្រៀងប៉ារីសទេសូមបញ្ជាក់ឲ្យច្បាស់ទៅ លើចំណុចនេះ។

សម្តេចតេជោបន្តថាវៀតណាមបានដក ចេញទាំងស្រុងពីកម្ពុជានៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ១៩៨៩ គឺជាង ២ ឆ្នាំមុន នៃកិច្ចព្រមព្រៀងប៉ារីសសូមឲ្យភ្លឺភ្នែកទាំងអស់គ្នា។ពេលនោះជាពេលវេលាដែលយើងបានប្រឹងប្រែងកសាងកម្លាំងដោយខ្លួនឯង បើទោះបីជាក្រោយដកកងទ័ពវៀតណាមភូមិសាស្រ្តមួយចំនួនត្រូវបាត់បង់ដូចជាប៉ៃលិនតំបន់ខ្លះអន្លង់វែងនិងតំបន់ខ្លះក៏ដោ យចុះក៏ប៉ុន្តែយើងទប់ទល់បានសភាពការ ណ៍ហើយទិដ្ឋភាពអន្តរជាតិនៃបញ្ហាកម្ពុជាក៏ត្រូវបានបញ្ចប់,ព្រោះដំណោះស្រាយនយោ បា យសម្រាប់បញ្ហាកម្ពុជាគឺមានទិដ្ឋភាពពីរទិដ្ឋភាពផ្ទៃក្នុងនិងទិដ្ឋភាពអន្តរជាតិ អញ្ចឹងពេលដែលកងទ័ពវៀតណាមដកចេញពីកម្ពុជាទិដ្ឋភាពអន្តរជាតិត្រូវបានបញ្ចប់នៅ សល់តែទិដ្ឋភាពផ្ទៃក្នុងតែប៉ុណ្ណោះហើយដែលជាការផ្ដល់ឱកាសឲ្យកម្ពុជាសម្របសម្រួលគ្នាតាមរយៈនៃការចូលរួមពីភាគីពាក់ព័ន្ធរាប់ទាំងសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងទី ក្រុងប៉ារីសនោះហើយជាចំណុចប្រវត្តិ សាស្ត្រ ដែលយើងគួររម្លឹក, ហើយមិនមែនបានសេចក្តីថាអ្នកខ្លះលើក ថាដោយសា្មតើកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានជាវៀតណាមដកទ័ពនេះជាការផ្ទុយស្រឡះជាមួយនឹងសភាពការណ៍ជាក់ស្ដែងដែលបានកើតនៅក្នុងទឹកដីកម្ពុជា។ សូម្បីកងទ័ពវៀតណាមក៏គ្មានទេហើយខ្ញុំសូមបញ្ជាក់ដែរបើនិយាយពីជំនាញការវៀត ណាមវិញមានក៏ប៉ុន្តែជំនាញការវៀតណាមបានដកនៅថ្ងៃទី ២ ខែមិថុនាឆ្នាំ ១៩៨៨ មុនកងទ័ពវៀតណាមដកចេញ ។

ដោយឡែកនាយករដ្ឋមន្ត្រីវៀតណាម បានរំលឹកថាការដែលវៀតណាម​បញ្ជូនកងទ័ព​មកជួយ​កម្ពុជាដើម្បីរំដោះខ្លួនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺ​ផ្ដើម​ចេញ​​ពីប្រពៃណីសាមគ្គី​ និងការជួយគ្នាទៅវិញទៅមក​។ លោក ផាម មិញជីញ នាយក​រដ្ឋមន្ត្រី​វៀតណាម បានឲ្យដឹងថាចាប់​តាំងពីឆ្នាំ ១៩៤៥​អង្គភាព​វៀតណាមជាច្រើនបានមក កម្ពុជាដើម្បីជួយ​កសាងកងទ័ពដដែលជាកម្លាំងដើមនៃបដិវត្តន៍កម្ពុជាដើម្បីដណ្ដើម​ឯឯករាជ្យជាតិហើយនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ បាន​​​រំដោះ​រាជធានីភ្នំពេញ​​ ។ ប៉ុន្តែនៅពេលនោះ កម្ពុជាមិនទទួលបាន​សុខសន្តិភាពទេ ហើយបានធ្លាក់​​ចូល​ទៅក្នុង​​សោកនាដនកម្មនៃរបបប្រល័យពូជ​សាសន៍ ប៉ុល ពត ដែល​ជាឧក្រិដ្ឋកម្ម​មិនអាចអត់អោ នឲ្យបានដែល ៤ទសវត្សរ៍ក្រោយមក តុលាការពិសេសកម្ពុជាបាន​ប្រកាសផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរ ចំពោះអំពើនេះ ។

នាយករដ្ឋមន្ត្រីវៀតណាមបាន​ឲ្យដឹងទៀតថាក្នុងរយៈពេល ៣ឆ្នាំ ​៨​ខែ និង ​២០ថ្ងៃ ពួកខ្មែរក្រហមក៏​បានជាន់ឈ្លីតម្លៃ​មិត្តភាព សាមគ្គីភាព​​ដ៏ល្អ​រវាងប្រទេ សសទាំងពីរកម្ពុជា-វៀតណាមផងដែរ។

លោក​នាយករដ្ឋមន្រ្តីបន្តថាជាការពិត​នៅកម្ពុជាមានការបះបោរពីកម្លាំងតស៊ូ ពីប្រជាពលរដ្ឋ​នៅក្នុងតំបន់ភូមិភាគប ញ្ចឹម ភូមិភាគឦសាន ភូមិភាគ ៣០២ ជាដើម​ ហើយ​ក្នុងគ្រាដ៏លំបាកលំបិននោះសម្ដេច តេជោ ហ៊ុន សែន ដែលជាមេបញ្ជាការកង វរៈសេនាធំរួមជាមួយក ម្មាភិបាលស្នេហាជាតិមួយចំនួន​​បាន​សម្រេចចិត្តទៅវៀត ណាមដើម្បីទទួលបានការគាំទ្រ​។ ពីព្រោះនៅពេលនោះសម្ដេចតេជោបញ្ជាក់ហើ យថាគ្មានប្រ ទេសណា​អាចជួយក្រៅពី វៀតណាមនោះទេ ។ លោកបន្តថាថ្វីបើ វៀតណាមកំពុងមានការលំបាកដោយសាទើប​ងើបពីសង្គ្រាមប្រជាជនវៀតណាម​ បាន​​បង្ហាញនូវការចែករំលែកនូវក្តីលំបាក ដោ​យ​ជួយ​​​បណ្ដុះបណ្ដាលកសាងកម្លាំនងស្នូលកម្លាំងបដិវត្តន៍​កម្ពុជា ដើម្បី​ប្រយុទ្ធ​ត តាំងជាមួយ​​ប៉ុលពត។​

ដោយការខិតខំប្រឹងប្រែងផ្ដល់ជំនួយ ដ៏មានប្រសិទ្ធភាពរបស់វៀតណាមនៅថ្ងៃ ទី១២ ខែឧសភាឆ្នាំ១៩៧៨ កងកម្លាំងប្រដាប់អាវុធបដិវត្តន៍សង្គ្រោះជាតិកម្ពុ ជា ត្រូវបានបង្កើតឡើង​ដោយមានសម មិត្ត ហ៊ុន សែន ជាមេបញ្ជាការហើយនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៨ កម្ពុជា​បាន​បង្កើតគណៈ​កម្មាធិការកណ្ដាលនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិដែលមា​នសមមិត្ត ហេង សំរិន ជាប្រធាននិងសម មិត្ត​ ហ៊ុន សែន ជាសមាជិក​។

ឆ្លើយតបការតាមការអំពាវនាវរបស់រណ សិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានឹងផ្ដើមចេញពីប្រពៃណីសាមគ្គីនិងការផ្សារភ្ជាប់ទំនាក់ទំនងនិងការជួយគ្នាទៅវិញទៅ មករវាងទាំងពីរ ​​វៀតណាមបានបញ្ជូនកងទ័ពស្ម័គ្រចិត្តមកជួយកម្លាំងប្រដាប់អាវុធកម្ពុជាដើម្បីរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉លពត៕