ដោយៈតារារិទ្ធ(ត្បូងឃ្មុំ)សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋា ភិបាលកម្ពុជាបានស្នើឱ្យក្រសួងការពារជាតិនិងផ្នែកពាក់ព័ន្ធធ្វើការពិចារណាក្នុងការធ្វើមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន៤៩នាក់ដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះប្រទេសជាតិពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ពីទឹកដីវៀតណាមមកកាន់មាតុភូមិកម្ពុជាវិញ។

ការលើកឡើងរបស់ម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអញ្ជើញជាអធិបតីខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត(២០មិថុនា១៩​៧៧– ២០មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16  ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេ មត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២២។

ខណៈលោក Pham Minh Chinh នាយ ករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គម និយមវៀត ណាមមានវត្តមាននៅទីនោះផងដែរ ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាស ន៍ថា «វៀតណាមបានផ្ដល់ដីឱ្យយើងរក្សាអដ្ឋិធាតុយុទ្ធជនរបស់ខ្ញុំដែលបានពលីជីវិតចំនួន ៤៩នាក់នៅក្នុងប្រទេសវៀតណាមដែលខ្ញុំមិនអាចរកឃើញនូវក្រុមគ្រួសាររបស់គេបានទេហើយខ្ញុំត្រូវផ្ញើអដ្ឋិធាតុនេះក្នុងទឹកដីវៀតណាម»។

សម្ដេចតេជោបន្តថាឥឡូវសូមធ្វើការពិចារ ណាតើគួរមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុទាំងនោះត្រឡប់មកកាន់កម្ពុជាវិញដោយយកតំបន់នេះព្រោះវៀតណាមក៏កំពុងធ្វើមាតុភូ មិនិវត្តន៍នៃអដ្ឋិធាតុនៃកងទ័ពស្ម័គ្រចិត្តវៀត ណាមដែលបានពលីជីវិតនៅកម្ពុជាក្នុងបុព្វហេតុរំដោះប្រជាពលរដ្ឋកម្ពុជាពីរបបប្រល័ ពូជសាសន៍ ប៉ុល ពត ត្រឡប់ទៅប្រទេស វៀតណាមវិញដែរ។ ឯយើងក៏គួរតែដល់ពេលវេលា ដែលយើងត្រូវធ្វើមាតុភូមិនិវត្តន៍នៃអដ្ឋិ ៊ធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធ សា មគ្គីសង្គ្រោះជាតិកម្ពុជាមកមាតុភូមិវិញ និងស្នើឱ្យដាក់នៅក្នុងតំបន់ប្រវត្តិសាស្ត្រ កោះថ្មនេះហើយរៀងរាល់ថ្ងៃទី២០ ខែមិថុ នាយើងអាចមកគោរពវិញ្ញាណក្ខន្ធផងនិងធ្វើពិធីនានានៅទីកន្លែងនេះផង។ ដូច្នេះសូមក្រសួងការពារជាតិពិចារណាអំពីបញ្ហានេះ៕