​ដោយៈ សម្បត្តិ​/​ភ្នំពេញ​៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ ដែល​បាន​ប្រព្រឹត្ត​អំពើ​ឆក់​ទូរ​សព្ទ​ដៃ​ជនរងគ្រោះ​តាមផ្លូវ​សាធារណៈ និង​អំពើ​លួច​សម្ភារៈ​ទ្រព្យសម្បត្តិ ជនរងគ្រោះ ចំនួន​០២​ករណី​ផ្សេងគ្នា នា​រសៀល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២២ ។​

​លោក​វរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ប្រាប់​ឱ្យដឹងថា​៖ កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង ១៥ និង ២០ នាទី មាន​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា ឆក់​ទូរ​សព្ទ័​ដៃ​ម៉ាក​អូ​ប​ប៉ូ ប្រព្រឹត្ត​នៅ​ចំណុច​ទល់មុខ ម​ជ្ឃ​មណ្ឌល​ថែទាំ​រថយន្ត​អែន​ឃែ​រ ផ្ទះ​លេខ​២៦៧ ផ្លូវ​លេខ​២០០២ ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន ០៥ នាក់ ជិះ​ម៉ូតូ​ចំនួន ០៣ គ្រឿង បានធ្វើ​សកម្មភាព​ឆក់យក​ទូរ​សព្ទ័​ដៃ​ពី​ស្ត្រី​រងគ្រោះ​ម្នាក់​បានសម្រេច​ខណៈដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​កំពុង​អង្គុយ​លើ​ម៉ូតូ​កាន់​ទូរស័ព្ទដៃ បន្ទាប់​បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។​

​លោកនាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ប្រាប់​ឱ្យដឹងទៀតថា ក្រោយពី​អំពើ​ឆក់​ទូរស័ព្ទដៃ​បានសម្រេច​នោះ​ហើយ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ក៏​ទទួល​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ​កម្លាំង​ជំនាញ​ក៏​បានចេញ​ស្រាវជ្រាវ​នឹង​ឈានទៅ​ចាប់បាន​ជន​ស​ង្ស័​ចំនួន​០២​នាក់ នៅ​ចំណុច​ផ្លូវ​បេតុង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​ចាប់យក​ម៉ូតូ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព ចំនួន ០២ គ្រឿង​
​ជនសង្ស័យ​មានឈ្មោះ​១-​ឈ្មោះ គង់ កុសល ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​២-​ឈ្មោះ អាន គីម​ស្រៀ​ន ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវលំ ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​


​លោក​វរសេនីយ៍ឯក ប្រាប់​ឱ្យដឹងទៀតថា ដោយឡែក​០១​ករណី​ទៀត​កាលពី​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ០១ និង ០០ នាទី​យប់ រំលងអធ្រាត្រ មាន​ករណី អំពើ​លួច (​លួច​កុំព្យូទ័រ​ឡេ​ប​ថប់​ម៉ាក​M.S.T ពណ៌​ខ្មៅ ចំនួន​០២ គ្រឿង និង​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន ចំនួន​០២​គ្រឿង ,​ប្រដាប់​ផ្ទុក​ឯកសារ​កុំព្យូទ័រ​ចំនួន​០៤​ដុំ និង​ប្រាក់រៀល​ចំនួន​៣០០.០០០​រៀល​) ប្រព្រឹត្ត​នៅ​ចំណុច​ក្នុង​សាលា​ELT អគារ​លេខ​៧​អឺ​០ និង​៩​អឺ​០ ផ្លូវ​លេខ​១៣៦ ភូមិ​២ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន ០៣ នាក់ ជិះ​ម៉ូតូ​មួយគ្រឿង មានឈ្មោះ គង់ សុវណ្ណារ៉ា ហៅ ពយ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​វីវ៉ា​សូ​ឃុន មិន​ចាំ​ផ្លាកលេខ ឌុប ឈ្មោះ ភាព ភេទ ប្រុស អាយុ​ប្រហែល ៣១ ឆ្នាំ ជនជាតិ ខ្មែរ និង​ឈ្មោះ គង់ ស្រី​នាង ភេទ ស្រី អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ ចេញពី​ផ្ទះជួល​របស់​ឈ្មោះ គង់ សុវណ្ណារ៉ា ហៅ ពយ ភូមិ​ផ្សារ​តូច សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ។ នៅពេល​ជនសង្ស័យ​ជិះ​ម៉ូតូ​មកដល់​ចំណុចកើតហេតុ​ខាងលើ ឃើញ​ស្ងាត់​ពុំមាន​មនុស្ស ពេលនោះ​ជនសង្ស័យ​ឈ្មោះ គង់ សុវណ្ណារ៉ា ហៅ ពយ បាន​ឈប់​ម៉ូតូ រួចហើយ​ឈ្មោះ គង់ ស្រី​នាង បាន​ដើរចូល​ទៅជិត​របង​សាលា​ELT ហើយ​លូន​ចូល​តាម​របង​ចូលទៅក្នុង​សាលា ចំណែក​ឈ្មោះ គង់ សុវណ្ណារ៉ា ហៅ ពយ និង​ឈ្មោះ ភាព រង់ចាំ​នៅ​ខាងក្រៅ​ជា​អ្នកមើល​ផ្លូវ បន្ទាប់ពី​ឈ្មោះ គង់ ស្រី​នាង ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​បានសម្រេច​ហើយ ក៏​លូន​ចេញ​តាម​របង​មក​ខាងក្រៅ​វិញ រួចហើយ​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់អស់​តែម្តង​។​

លោកនាយ​ការិយាល័យ​បានបញ្ជាក់​ឱ្យដឹងទៀតថា​៖​លុះ​បន្ទាប់មក​ខាង​សាលា​ក៏បាន​ប្តឹង​រាយការណ៍​មក​កម្លាំង​សមត្ថកិច្ច លុះ​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង ១២ និង ០០ នាទី កម្លាំង​សមត្ថកិច្ច​របស់​ការិយាល័យ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន ០២ នាក់ នៅ​ចំណុច​មុខផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​៩៣ ភូមិ​ផ្សារ​តូច សង្កាត់​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បញ្ជូនមក​ការិយាល័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​ជនសង្ស័យ ១-​ឈ្មោះ គង់ សុវណ្ណារ៉ា ហៅ ពយ និង គង់ ស្រី​នាង​៕​