​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​កុមារ បានរៀបចំ​សិក្ខាសាលា​មួយ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២ ស្ដីពី​ការជួញដូរ​មនុស្ស និង​កុមារ ចំណាកស្រុក​ដោយ​សុវត្ថិភាព​សិទ្ធិ​កុមារ​កិច្ចការពារ​កុមារ និង​ច្បាប់​នានា​ដែល​ពាក់ព័ន្ធ និង​ប្រព័ន្ធ​កិច្ចការពារ​កុមារ ក្នុង​និង​ក្រៅប្រទេស​។​

​ក្នុងឱកាស​បើក​សិក្ខាសាលា​នេះ បាន​ប្រព្រឹត្តទៅ ក្រោម​វត្ដ​មាន​លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ នៃ អគ្គលេខាធិការ ដ្ឋាន ក្រុមប្រឹក្សា​ជាតិ​ដើម្បី​កុមារ និង​លោកស្រី តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោកស្រី សម្បត្តិ សុគន្ធា អគ្គលេខា ធិការរង នៃ​អគ្គលេខាធិការដ្ឋាន ក​.​ជ​.​ក លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត ព្រាម​ទាំង​សមាជិក គណៈកម្មការ មកពី​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ សរុប ៥០ នាក់​។​

​សិក្ខាសាលា​នេះ មាន​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២០-២១ ខែមិថុនា ឆ្នាំ​២០២២ ក្នុង​គោលបំណង ដើម្បី​រំលឹក​បន្ថែម​ទៅលើ ប្រធានបទ​សិទ្ធិ​កុមារ ប្រព័ន្ធ​កិច្ចការពារ​កុមារ និង​ច្បាប់​ដែល​ពាក់ព័ន្ធ និង​កិច្ចការពារ​កុមារ ផ្សព្វផ្សាយ​អំពី​សកម្មភាព​គម្រោង​នានា ក៏ដូចជា ស្វែងយល់​បន្ថែម អំពី​លទ្ធផល​នានា​ដែល​អាជ្ញាធរ បាននិងកំពុង​អនុវត្ត​ទាក់ទង​ទៅនឹង​ពលករ ចំណាកស្រុក បញ្ហា​ប្រឈម​សម្រាប់​ពលករ​ចំណាកស្រុក និង​ការជួញដូរ​មនុស្ស លើក​ទិសដៅ ផែនការ​ផ្សព្វផ្សាយ​បន្ត សម្រាប់​ស្រុ​ម​គោលដៅ ដែល​បានជ្រើសរើស បង្ក​បរិយាកាស ឱ្យមាន​វេទិកា​ផ្លាស់ប្ដូរ​យោបល់ និង​ចែករំលែក​បទពិសោធន៍ ដើម្បី​ដោះស្រាយ​បញ្ហា​រួមគ្នា ស្តីពី​ការគ្រប់គ្រង​ករណី និង​បញ្ហា​ពលករ​ចំណាកស្រុក ៕/V​