ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង​: នៅ​ថ្ងៃទី​២០ មិថុនា​២ ០២២ នេះ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បាន​បើក​កិច្ចប្រជុំ ស្តីពី​ការលើកកម្ពស់​សមភាព​យេនឌ័រ និង​សមភាព​ស្ត្រី​មាន​ពិការភាព នៅ​សាលាខេត្ត​កំពង់ឆ្នាំង ក្រោម​វត្ដ​មាន​លោកស្រី ប៊​ន សុ​ភី អភិបាលរង​ខេត្ត​និង​ជា​តំណាង លោក ស៊ុន សុវណ្ណារិទ្ធ អភិបាល​នៃ​គណៈ​អភិបាល ខេត្តកំពង់ឆ្នាំង ដែល​ក្នុងឱកាស​នោះ លោកស្រី បាន​ជំរុញ​ឱ្យ​អ្នក​ព័ន្ធ​ទាំងអស់ លើកកម្ពស់ សមភាព​យេនឌ័រ និង​សមភាព​ស្ត្រី មាន​ពិការភាព និង​បញ្ឈប់​ការរើសអើង​ជន​មាន​ពិការភាព ដោយ​ការរស់នៅ មាន​ភាពស្មើគ្នា ក្នុងសង្គម មានការ​គោរព​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​។​

​លោកស្រី អ៊ុ អមរា​រ័ត្ន នាយិកា​ប្រតិបត្តិ​អង្គការ​សា​អូ​រី បាន​អាន​របាយការណ៍ ជូន​គណៈអធិបតី ភ្ញៀវកិត្តិយស និង​បងប្អូន​ស្ត្រី​ដែលមាន​ពិការភាព ឲ្យ​បាន​ជ្រាបថាៈ អង្គការ​សា​អូ​រី មាន​ទស្សនៈវិស័យ ចង់បាន​សង្គម​មួយ ដែល​ជន​មាន​ពិការភាព អាចមាន​ឱកាស​ទទួល​បាន នូវ​ជំនាញ​ពិតប្រាកដ ដើម្បី​មានលទ្ធភាព​ទទួលបាន នូវ​ការងារ និង​ប្រាក់ចំណូល​សមរម្យ ព្រមទាំង​រស់នៅ ដោយ​សេចក្តីថ្លៃថ្នូរ អង្គការ​សា​អូ​រី ផ្ដល់នូវ​ជំនាញ​មុខរបរ​សមរម្យ​ទៀត ដើម្បី បង្កើត​ប្រាក់ចំណូល ឱ្យ​ជីវភាព​របស់​ពួកគាត់ បាន​ប្រសើរឡើង តាមរយៈ​តម្បាញ​សា​អូ​រី​។​

​អង្គការ​សា​អូ​រី មាន​គោលដៅ​លើកកម្ពស់ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ដល់​ជន​មាន​ពិការភាព គ្រប់រូប ភាព តាមរយៈ​ការធ្វើសមាហរណកម្ម​ជន​មាន​ពិការភាព នៅក្នុង​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ព្រមទាំង​ផ្ដល់ឱកាស​ជំរុញ​ការអភិវឌ្ឍ​សមត្ថភាព និង​សក្តានុពល​របស់​ជន​មាន​ពិការភាព​។​

​អង្គការ​សា​អូ​រី បានទទួល​ជំនួយ​បែប​ច្នៃប្រឌិត និង​រៀនសូត្រ​ពី​មូលនិធិ នៃ​ប្រទេស​ហូ​ឡង់ ក្រោម​គម្រោងការ​លើកកម្ពស់ សមភាព​យេនឌ័រ និង​សមត្ថភាព​របស់​ស្ត្រី​មាន​ពិការភាព ដើម្បី​ពង្រឹងសមត្ថភាព​តស៊ូ​មតិ ពង្រីក​សំឡេង​សម្រាប់​ស្ត្រី មាន​ពិការភាព និង​លើកកម្ពស់​បរិ​យាប​ន្ន​សង្គម ។​

​គោលបំណង​១ គឺ​ការចូល​ក្នុង​បណ្ដាញ​ស្ត្រី​មាន​ពិការភាព នៅក្នុង​សហគមន៍ ប៉ុន្តែ​ពង្រឹងសមត្ថភាព និង​ការចូលរួម​របស់​ពួកគាត់​។ ២.​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ អំពី​ការបង្ក លក្ខណៈ​ភាពងាយស្រួល បទដ្ឋាន​បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ​រប​វន្ត​ពី​ថ្នាក់ជាតិ ដោយ​គ្មាន របាំង​សម្រាប់​ជន​មាន​ពិការ​សុភាព​។ ទី​៣.​ការពង្រឹង​សមត្ថភាព លើ​ការតស៊ូ​មតិ និង​ពង្រឹង សំឡេង របស់​ស្ត្រី​ពិការ ផងដែរ​។​

​លោក ឈាង​ច​ន្ធី អនុប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​នីតិសម្បទា ខេត្តកំពង់ឆ្នាំង បាន​មានប្រសាសន៍ថាៈ ផែនការ​យុទ្ធសាស្ត្រ​ជាតិ ២០១៩ និង ២០២៣ បានរៀបចំ​ឡើង សម្រេច​នូវ​គោលបំណង ដែលមាន​ចែង នៅក្នុង​ច្បាប់​ស្តីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ ជនពិការ អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនពិការ និង​ជនពិការ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ឆ្នាំ​២០១៣ និង ឆ្នាំ​២០២២ និង​យុទ្ធសាស្ត្រ​អ៊ី​ឈាន់ ធ្វើ​ឲ្យ​សិទ្ធិ​ក្លាយជា​ការពិត ព្រមទាំង​គោ​លន​យោ បាយ​ជាតិ គាំពារ​សង្គម​ឆ្នាំ ២០១៦ ដល់ ២០២៥ ។​

​លោក​បានលើកឡើង​ពី​គោលនយោបាយ ជា​អទិភាព ទិសដៅ ជា​យុទ្ធសាស្ត្រ និង​សកម្មភាព សំខាន់ៗ សម្រាប់​ឆ្លើយតប​ទៅនឹង​តម្រូវការ និង​បញ្ហា​ប្រឈម​នានា ក្នុង​វិស័យ​ពិការភាព សំដៅ​លើកកម្ពស់​សមត្ថ​ភាព ក្រសួង​ស្ថាប័ន រចនាសម្ព័ន្ធ​សង្គម និង​សេដ្ឋកិច្ច ក្នុងទិសដៅ បង្កើត​កាលានុវត្តភាព ជីវភាព​សមស្រប សម្រាប់​ជន​មាន​ពិការភាព ក្នុងការ​កាត់បន្ថយ ភាពក្រីក្រ និង​ការចូលរួម​របស់​ជន​មាន​ពិការភាព ដោយ​ពេញលេញ នៅក្នុង​សង្គម ។​

​លោកស្រី ប៊​ន សុ​ភី អភិបាលរង និង​ជា​តំណាង​លោក ស៊ុន​វណ្ណា​រិ​ទ្ធិ បាន​មានប្រសាសន៍ថាៈ ជន​មាន​ពិការភាព រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​ចក្ខុវិស័យ ជន​មាន​ពិការភាព និង​ក្រុមគ្រួសារ​មាន​គុណភាព​ជីវិត​ល្អ ក្នុងសង្គម​ដែលមាន​ការគោរព​សេចក្តីថ្លៃថ្នូរ ព្រមទាំង​មានការ​ធ្វើ​បរិ​យាប​ន្ន​ពិការ​ភា​េ​ព ក្នុង​គ្រប់​វិស័យ និង​ការអភិវឌ្ឍ ។​

​លោកស្រី ប៊​ន​សុ​ភី បាន​ជំរុញ​ដល់​មន្ទី​ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន អង្គការ​សង្គម ស៊ីវិល អង្គការ​ជន​មាន​ពិការភាព អង្គការ​មិនមែន​រដ្ឋាភិបាល​នានា រួមទាំង​ជន​មាន​ពិការភាព ដើម្បី​ធ្វើ​បរិ​យាប​ន្ន​ពិការភាព ទៅក្នុង​ការអនុវត្ត​ផែនការ​សកម្មភាព​រប​ស់​ខ្លួន​ឈានទៅ សម្រេចបាន នូវ​គុណភាព​ជីវិត​របស់​ជន​មាន​ពិការភាព ប្រកបដោយ​ចីរភាព ។ បញ្ឈប់​ការ​រើស អើ​ង​ជន​មាន​ពិការភាព ដោយ​ការរស់នៅ មាន​ភាពស្មើគ្នា ក្នុងសង្គម មានការ​គោរព​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​ផងដែរ ៕/V