ដោយៈតារារិទ្ធ(ត្បូងឃ្មុំ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើការបញ្ជាក់ជាថ្មីទៀតថាៈបើគ្មាន២០មិថុនា១៩៧៧ក៏គ្មាន១២ឧសភាឆ្នាំ ១៩៧៨ ហើយបើគ្មាន ១២ ឧសភា ១៩៧៨ ក៏ពុំមាន២ធ្នូ ឆ្នាំ ១៩៧៨ ដែរ។ព្រោះអ្វី ?គឺអង្គការចាត់តាំងខាងយោ ធារបស់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលជាចលនាសម្រាប់ឈានឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតគឺត្រូវចាប់ផ្តើមកសាងអង្គភាពរៀប រយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨។

សម្តេចតេជោបានគូសរំលេចទិដ្ឋភាពប្រវត្តិ សាស្ត្រនេះក្នុងឱកាសដែលសម្តេចតេជោ និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រី វៀតណាមអញ្ជើញប្រារព្ធពិធីអបអរសាទរ ខួប៤៥ឆ្នាំនៃដំណើរឆ្ពោះទៅរកការតស៊ូរំ ដោះជាតិនាថ្ងៃទី ២០ខែមិថុនាឆ្នាំ២០២២ នៅតំបន់ X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាថ្ងៃទី ២០ ខែមិថុនាឆ្នាំ ១៩៧៧ ពោលគឺ៤៥ឆ្នាំមុនជាថ្ងៃដែលសម្តេចនិងយុទ្ធមិត្តរួមអាវុធ ៤រូបបានរួមគ្នាយកជីវិតធ្វើជាដើមទុនចេញ ទៅកាន់ប្រទេសវៀតណាមស្វែងរកការគាំ ទ្រដើម្បីតស៊ូរំដោះជាតិនិងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរ ឃៅរបស់ពួកខ្មែរក្រហម ។ ក្រោយព្រឹត្តិ ការណ៍នេះក៏មានព្រឹត្តិការណ៍បង្កើត«កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា»នៅថ្ងៃទី១២ ឆ្នាំឧសភាឆ្នាំ១៩៧៨ និងព្រឹត្តិការណ៍បង្កើតរណសិរ្សសង្រ្គោះជាតិកម្ពុជានៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨។

សម្តេចតេជោនាយករដ្ឋមន្ត្តីបានបញ្ជាថា ៖«បើគ្មាន២០មិថុនា១៩៧៧វាក៏គ្មាន១២ ឧសភាឆ្នាំ១៩៧៨ ហើយបើគ្មាន១២ឧស ភា១៩៧៨ វាក៏អត់មាន២ធ្នូ ឆ្នាំ១៩៧៨ ដែរព្រោះអ្វីគឺអង្គការចាត់តាំងខាងយោធារបស់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលជាចលនាសម្រាប់ឈានឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតគឺត្រូវចាប់ផ្តើមកសាងអង្គភាពរៀបរយនៅថ្ងៃទី ១២ ខែឧសភាឆ្នាំ១៩៧៨»។

សម្តេចតេជោ ហ៊ុន សែន ជាតួអង្គសំខាន់ម្នាក់ដែលបានតភ្ជាប់ព្រឹត្តិការណ៍ប្រវត្តិសា ស្រ្តរយៈពេល៤៥ឆ្នាំមកនេះ។ សម្តេចបានពន្យល់ទៀតថា«ផ្លូវរបត់នៃការធ្វើដំណើរផ្តើមចេញពី២០មិថុនា១៩៧៧ វាទៅចាប់ផ្តើមកកើតជាមួយនឹងកងកម្លាំងប្រដាប់អា វុធសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី១២ ខែឧសភា ១៩៧៨ ហើយនោះហើយគឺជាមូលដ្ឋានដ៏សំខាន់មួយដើម្បីផ្គុំជាមួយអង្គ ការចាត់តាំងខាងនយោបាយនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»។

សម្តេចបានលើកឡើងថាសម្តេចបានដាក់ឈ្មោះថា «កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលកងកម្លាំងប្រ ដាប់អាវុធនេះបានចេញធ្វើសកម្មភាពនៅស្រុកមេមត់ ស្រុកស្នួល រហូតចូលជ្រៅទៅ ដល់ស្រុកតំបែរ គាប់ជួនក្នុងខែឧសភា ១៩៧៨ សម្តេច ហេង សំរិន, សម្តេច ជា ស៊ីម បះបោឡើងនៅភាគបូព៌ាប្រទេស ហើយភាគីទាំងអស់ក៏បានចាប់ដៃគ្នាដើម្បីពង្រីកកម្លាំងតស៊ូនិងប្រមូលផ្តុំជាមួយកម្លាំ ងតស៊ូដទៃទៀតឈានទៅបង្កើតរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើង ថាអ្វីដែលសម្តេចសប្បាយនៅពេលពិភា ក្សាបង្កើតរណសិរ្យនៅឆ្នាំ១៩៧៨នោះ គឺភាគីទាំងអស់បានទទួលយកឈ្មោះ «រណ សិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលធ្វើ ឱ្យសម្តេចមិនមានការព្រួយបារម្ភអំពីការដូរឈ្មោះកងកម្លាំងប្រដាប់អាវុធទៅឈ្មោះផ្សេងនោះទេ។

សម្តេចបញ្ជាក់ថាៈតាមរយៈថ្ងៃ២ធ្នូ១៩ ៧៨ នៃការបង្កើតរណសិរ្យសាមគ្គីសង្គ្រោះជាតិនោះហើយដែលបានឈានទៅរំដោះប្រទេ សនៅថ្ងៃទី៧ ខែមករាឆ្នាំ១៩៧៩ បងប្អូនមួយចំនួនបានដឹងហើយប្រវត្តិសាស្រ្តក៏បានកត់ត្រាទុកអំពីអន្តរាគមន៍របស់កងទ័ព វៀតណាមដើម្បីសង្គ្រោះប្រជាជនប្រទេសនេះចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ៕