ដោយ សុផល​
​ភ្នំពេញ​៖អ្នកជំនាញ​អាជីវកម្ម​មកពី​ឥណ្ឌូចិន​សហការ​ជាមួយ​ក្រុមហ៊ុន ហ៊ួ​ត ជា នឹងរៀបចំ​វេទិកាជំនួប​ម្ចាស់​អាជីវ​កម្ម​និង​ហ្វ្រេ​ន​ឆាយ​ដ៏​ធំ​ជាង គេ​មិន​ធ្លាប់​មាននៅ​កម្ពុជា ប្រចាំឆ្នាំ​២០២២ នៅ​ថ្ងៃអាទិត្យ​ទី​២៦ ខែមិថុនា​ឆ្នាំ​២០២២​ខាងមុខនេះ នៅ​សណ្ឋាគារ​សុខា​ រាជធានី​ភ្នំពេញ​ចាប់ពី​ម៉ោង ៨​ព្រឹក ដល់ ៥​រសៀល​។​

​វាគ្មិន​ល្បីៗ​នឹងចូលរួម​ក្នុង​វេទិកា ធ្វើ​បទ​បង្ហាញ​អំពី​សហគ្រិនភាព ម៉ាក​យីហោ​(Brand) ហ្វ្រេ​ន​ឆាយ ការផ្គត់ផ្គង់ ការងារ​ចែកចាយ ការ​បំ​លែង​អាជីវកម្ម ការពង្រីក​អាជីវកម្ម ការចាប់ផ្តើម​អាជីវកម្ម​ថ្មីថ្មោង ស្តង់ដារ​អាជីវកម្ម និង​ទុន​សម្រាប់​អាជីវកម្ម​។​

​សម្រាប់​អ្នកចូលរួម​នឹង​ជួប​ដោយផ្ទាល់​ជាមួយ​ម្ចាស់​អាជីវកម្ម ១២០០ ស្ថាប័ន ជួប​ផ្ទាល់​ជាមួយ​អ្នកវិនិយោគ ១២ ស្ថាប័ន ជួប​ផ្ទាល់​ជាមួយ​អ្នក​ផ្តល់ទុន ៦ ស្ថាប័ន ជួប​ផ្ទាល់​ជាមួយ​អ្នក​ប្រឹក្សា​អាជីវកម្ម ៥​ស្ថាប័ន​និង ជួប​ផ្ទាល់​ជាមួយនឹង​ប្រេន​ល្បីៗ ។​

​វេទិកា​នេះ នឹងមាន​ការចូលរួម​ពី​១២០០-១៥០០​ស្ថាប័ន​/​នាក់​មកពី​តំណាង​ដេប៉ូ​អាជីវករ​ស្ថាបត្យករ​ប្រធាន​កម្មករ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ ម្ចាស់​គម្រោង ក្រុមហ៊ុន​សាងសង់ ម្ចាស់​ហាង​លក់រាយ អ្នកវិនិយោគ ធនាគារ​ម្ចាស់​កម្មសិទ្ធិបញ្ញា ម្ចាស់​ម៉ាក​យីហោ អ្នក​ចែកចាយ​/​លក់​បន្ត អ្នក​នាំចូល​ផ្តាច់មុខ​រោងចក្រ​អ្នកផ្គត់ផ្គង់​។​

​អ្នក​ដែលមាន​បំណង​ចូលរួម នឹង​ទទួលបាន​សំបុត្រ​ឥតគិតថ្លៃ​ដោយ​គ្រាន់តែ​ទូរស័ព្ទ​ទាក់ទង ឱ្យបាន​មុន​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២២ តាមរយៈ​លេខ​ទូរ​សព្ទ ០77 8888 20 / 066 6789 01 / 096 88 73 339 ៕Ph