ភ្នំពេញ៖វៀតណាម​និង​កម្ពុជា គឺជា​ប្រទេស​ភូមិ​ផង​របង​ជាមួយគ្នា ដែលមាន​ទំនាក់​ទំនងជា​ប្រពៃណី និង​ភាពជិតស្និទ្ធ​យូរអង្វែង ត្រូវបាន​ថ្នាក់ដឹកនាំ​ច្រើន​ជំនាន់​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ពូន​ជ្រុំ​ដោយ​ឥតឈប់ឈរ តាមរយៈ​កម្លាំង​ពលំ​នឹង​ឈាម​ស្រស់​របស់​ប្រជាជន​វៀតណាម​និង​កម្ពុជា​ជាច្រើន​ជំនាន់ ដែលជា​ទ្រព្យសម្បត្តិ​មិនអាច​កាត់​ថ្លែ​បាន​របស់​ប្រជាជាតិ​ទាំងពីរ​។

ព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Phạm Minh Chính នាយករដ្ឋមន្ត្រីវៀតណាមបាន អញ្ជើញជាអធិបតី ក្នុងខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និង សម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ(រូបថត ផេកសម្តេចតេជោ ហ៊ុន សែន)

កាលពី ៥៥ ឆ្នាំ​មុននេះ នៅ​ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ វៀតណាម​និង​កម្ពុជា​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​។ នេះ​ជា​ព្រឹត្តិការណ៍​ពោរពេញ​ទៅដោយ​អត្ថន័យ​បាន​គូសសញ្ញា​សម្គាល់​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។ ឆ្លងកាត់​អស់​រយៈពេល​ជាង​កន្លះ​សតវត្ស​មកហើយ ថ្នាក់ដឹកនាំ​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​តែងតែ​អះអាង​ឥតឈប់ឈរ​នូវ​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការ​ពូន​ជ្រុំ​ទំនាក់ទំនង​មិត្តភាព​ល្អប្រសើរ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ការអភិវឌ្ឍ​លើ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​។​

​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​តែងតែ​អនុវត្តន៍​ដំណើរ​ទស្សនកិច្ច​របស់​គ្នា​ទៅវិញទៅមក ដោយបាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​ពូន​ជ្រុំ​នូវ​ចំណង​សាមគ្គីភាព មិត្តភាព ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​។ កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋសភា​ទាំងពីរ​បន្ត​ត្រូវបាន​ពង្រឹង​និង​ពង្រីក​ទាំង​លើ​វិស័យ​ច្បាប់ ការឃ្លាំមើល និង​ការសម្របសម្រួល​នៅ​វេទិកាសភា​ពហុភាគី​។ កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង ស្ថាប័ន និង​មូលដ្ឋាន​នៃ​ប្រទេស​ទាំងពីរ​ជាមួយនឹង​យន្តការ​សហប្រតិបត្តិកា​រ​ជាក់ស្តែង​ត្រូវបាន​បង្កើតឡើង ហើយ​ត្រូវបាន​អនុវត្តន៍​កាន់តែ​មាន​ប្រសិទ្ធភាព​។ សកម្មភាព​ការទូត​ប្រជាជន​នៃ​រណសិរ្ស​មាតុភូមិ​វៀតណាម និង​ក្រុម​ប្រឹក្សាជាតិ​នៃ​រណសិរ្ស​សាមគ្គីភាព​អភិវឌ្ឍន៍​កម្ពុជា ក្រុម​សមាជិកសភា​មិត្តភាព សមាគម​មិត្តភាព និង​អង្គការ​មហាជន​នៃ​ប្រទេស​ទាំងពីរ បាន​ប្រព្រឹត្តទៅ​យ៉ាង​រស់​រវើក​និង​សម្បូរបែប ទាំង​ខ្លឹមសារ​និង​ទម្រង់ រួមចំណែក​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាជន ជាពិសេស​យុវជន​ជំនាន់​ក្រោយ​អំពី​ប្រពៃណី​នៃ​ចំណង​សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការជួយ​ទំនុកបម្រុង​គ្នា​ទៅវិញទៅមក រវាង​ប្រជាជាតិ​ទាំងពីរ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​និង​ការពារជាតិ​រវាង​ប្រទេស​ទាំងពីរ​ត្រូវបាន​ពង្រឹង​។ ឈរលើ​មូលដ្ឋាន​នៃ​សន្ធិសញ្ញា អនុសញ្ញា​និង​កិច្ចព្រមព្រៀង​នានា​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ ស្ថាប័ន​មុខងារ អាជ្ញាធរ និង​ប្រជាជន​មូលដ្ឋាន​នៅតាម​ព្រំដែន​នៃ​ភាគី​ទាំងពីរ​កំពុង​សហការ​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​ការងារ​ខ័​ណ្ឌ​សីមា និង​បោះបង្គោល​ព្រំដែន​គោក​។ ជាមួយនឹង​ការប្តេជ្ញាចិត្ត និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ភាគី​ទាំងពីរ វៀតណាម និង​កម្ពុជា​បានបញ្ចប់​ការងារ​ខ័​ណ្ឌ​សីមា បោះបង្គោល​ព្រំដែន​គោក បាន ៨៤% ហើយ​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ក្នុងការ​សម្របសម្រួល និង​ស្វែងរក​ដំណោះស្រាយ​សម្រាប់​បញ្ហា​ដែល​កើតមានឡើង ដោយ​ឈរលើ​ស្មារតី​សាមគ្គីភាព និង​មិត្តភាព រួមចំណែក​កសាង​ព្រំដែន​សន្តិភាព មិត្តភាព ស្ថិរភាព និង​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​ការអភិវឌ្ឍន៍​ទៅវិញទៅមក ជម្រុញ​ការចរចា​ដើម្បី​បង្ហើយ​ការងារ​ខ័​ណ្ឌ​សីមា បោះបង្គោល​ព្រំដែន​ដីគោក​នៅសល់ ១៦ភាគរយ ទៀត នាពេលខាងមុខ​។​

​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។ រហូតមកដល់​ពេលនេះ វៀតណាម​មាន​គម្រោង​វិនិយោគ​នៅ​កម្ពុជា​ចំនួន ១៩០ គម្រោង ដែលមាន​ទុនវិនិយោគ​ចុះបញ្ជី​សរុប​ប្រមាណ ៣ ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​ផ្តោតលើ​វិស័យ កសិកម្ម និង​ព្រៃឈើ​។ ការវិនិយោគ​របស់​ក​ម្ពុ​ជា​ចូល​វៀតណាម​ក៏មាន​ការកើនឡើង​ផងដែរ ដោយមាន​គម្រោង​ចំនួន ១៨ ដែលមាន​ទុនវិនិយោគ​សរុប​ចំនួន ៥៨,២ លាន​ដុល្លារ​អាមេរិក​។ ការយកចិត្តទុកដាក់​ហើយ​តែងតែ​បង្កលក្ខណៈ​ងាយស្រួល​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ គឺជា​មូលដ្ឋាន​មួយ​ក្នុងចំណោម​មូលដ្ឋាន​សម្រាប់​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ ដែលមាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង​ក្លា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​។ ភាគី​ទាំងពីរ​ក៏បាន​រៀបចំ​ព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើន​ដូចជា​៖ វេទិកា​ធុរកិច្ច​វៀតណាម​-​កម្ពុជា សន្និសីទ​ជំរុញ​ការវិនិយោគ​វៀតណាម​-​កម្ពុជា ក្នុង​គោលបំណង​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​កាន់​តែមាន​ប្រសិទ្ធភាព​ប្រកបដោយ​ផ្លែផ្កា​។

សកម្មភាព​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​រវាង​វៀតណាម​-​កម្ពុជា​ត្រូវបាន​ព​ន្លឿ​ន​តាមរយៈ​សកម្ម​ភាពជា​ច្រើន​នៃ​វេទិកា​ធុរកិច្ច ការតាំងពិព័រណ៍​វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា បើក​តំបន់​សេដ្ឋកិច្ច​តាម​ច្រកព្រំដែន​ជាច្រើន​; កសាង​ច្រករបៀង​ច្បាប់​និង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​បម្រើ​ដល់​កំណើន​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ​។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា ដំណាក់កាល ២០១៩-២០២០ បាន​ព្រមព្រៀងគ្នា ផ្តល់ ពន្ធ​អនុគ្រោះ​នាំចូល​និង​នាំចេញ ០% សម្រាប់​ទំនិញ​ដែលមាន​ប្រភព​មកពី​ប្រទេស​ទាំងពីរ​។ វៀតណាម​ក៏​ទទួលបាន​ពន្ធ​អនុគ្រោះ ០% សម្រាប់​ទំនិញ ២៦ មុខ​ដែល​នាំ​ចូលមក​ទីផ្សារ​កម្ពុជា ហើយ​វៀតណាម​ក៏​ផ្តល់​ពន្ធ​អនុគ្រោះ​ពិសេស ០% សម្រាប់​ទំនិញ​របស់​ក​ម្ពុ​ជា​ចំនួន ៣២ មុខ​ផងដែរ​។ ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ (​ឆ្នាំ ២០២០, ២០២១) ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ​មានការ​អភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់ ពោលគឺ ចំណូល​សរុប​ក្នុង​ឆ្នាំ ២០២០ ឈានដល់ ៥,៣២ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ ២០២១ ឈានដល់ ៩,៥៣ ពាន់​លាន​ដុល្លារ កើនឡើង​ជិត ៨០% បើ​ធៀប​នឹង​ឆ្នាំ ២០២០​។​

​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ អប់រំ បណ្តុះបណ្តាល សុខាភិបាល ទូរគមនាគមន៍​… ក៏ត្រូវ​បាន​ជម្រុញ​យ៉ាងខ្លាំង​ក្លា​ផងដែរ​។ សកម្មភាព​ជួប​ប្រាស្រ័យ​វប្បធម៌​និង​សិល្បៈ​ត្រូវបាន​ប្រទេស​ទាំងពីរ​រៀបចំឡើង​ជាប្រចាំ ជាពិសេស​នៅតាម​តំបន់​ព្រំដែន​។ ជា​រៀងរាល់ឆ្នាំ វៀតណាម​តែងតែ​ផ្តល់​អាហារូបករណ៍​រយៈពេល​វែង​សម្រាប់​និស្សិត​កម្ពុជា​មក​សិក្សា​នៅ​ប្រទេស​វៀតណាម ហើយ​កម្ពុជា​ក៏​ជួយ​បណ្តុះបណ្តាល​និស្សិត​វៀតណាម​តាម​តម្រូវការ​របស់​ក្រសួង ស្ថាប័ន និង​មូលដ្ឋាន​នានា​របស់​វៀតណាម … ដោយ​គោលបំណង និស្សិត​ទាំងអស់នេះ​នឹង​ជា​ម្ចាស់​អនាគត​របស់​ប្រទេស​នីមួយៗ ហើយនឹង​ក្លាយជា​ស្ពាន​ត​ភ្ជាប់​ទំនាក់ទំនង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​នាពេល​អនាគត​។ ក្នុង​ស្មារតី​មនុស្សធម៌ វៀតណាម​តែងតែ​រៀបចំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ទៅកាន់​កម្ពុជា​ដើម្បី​ពិនិត្យ និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​ប្រជាជន​កម្ពុជា​។ អ្នកជំងឺ​កម្ពុជា ពេលដែល​មក​ពិនិត្យ និង​ព្យាបាល​នៅ​ប្រទេស​វៀតណាម ក៏មាន​សិទ្ធិ​ទទួលបាន​ថ្លៃ​សេវា​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដូច​ជនជាតិ​វៀតណាម​ផងដែរ​។​

ព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Phạm Minh Chính នាយករដ្ឋមន្ត្រីវៀតណាមបាន អញ្ជើញជាអធិបតី ក្នុងខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និង សម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ(រូបថត ផេកសម្តេចតេជោ ហ៊ុន សែន)

​សម្រប​ខ្លួន​ជាមួយ​បរិយាកាស​សប្បាយរីករាយ អបអរសាទរ​ខួប​លើក​ទី ៥៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត និង​សោមនស្ស​ន៍​រីករាយ​ចំពោះ​ជ័យជំនះ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់​អាណត្តិ​ទី ៥ ប្រទេស​យើង​ទាំងពីរ វៀតណាម​និង​កម្ពុជា កំពុង​រៀបចំ​សកម្មភាព​ជួប​ប្រាស្រ័យ​សាមគ្គីភាព​យ៉ាងច្រើន ដើម្បី​ឆ្ពោះទៅ​ចំណងមិត្តភាព​កាន់តែ​ស្អិតរ​មួ​ត ឆ្ពោះទៅ​សន្តិភាព និង​វិបុលភាព​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ភាត​រៈទាំង​ពីរ​៕សរន(ប្រភពបរទេស)