ដោយៈថុ​ន ស្រី​ពេជ្រ /ភ្នំពេញ៖​នៅ​ថ្ងៃទី​១៣​ដល់​១៥ ខែមិថុនា ឆ្នាំ​២០២២ ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​ខេត្តព្រៃវែង ក្រោម​ជំនួយ​ទ្រទ្រង់​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ បាន​ចុះ​ធ្វើ​វេទិកា​ប្រវត្តិសាស្ដ្រ​គ្រួសារ​នៅក្នុង​ភូមិ​ចំនួន​២​គឺ ភូមិ​ស្រះ​តា​អឹម និង​ភូមិ​អង្គ្រង នៃ​ឃុំ​អង្គ​រស ស្រុក​មេសាង ខេត្តព្រៃវែង​។ កិច្ចការ​នេះ ទទួលបាន​ការឯកភាព និង​សម្របសម្រួល​ពី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​អង្គ​រស ដើម្បី​ចុះ​ជួប​ជាមួយ​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ចំនួន​១២​នាក់ ក្នុងនោះ​មាន​ស្រី​៥​នាក់​។

នៅ​ថ្ងៃទី​១៣​ដល់​១៥ ខែមិថុនា ឆ្នាំ​២០២២ ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​ខេត្តព្រៃវែង ក្រោម​ជំនួយ​ទ្រទ្រង់​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ បាន​ចុះ​ធ្វើ​វេទិកា​ប្រវត្តិសាស្ដ្រ​គ្រួសារ​នៅក្នុង​ភូមិ​ចំនួន​២​គឺ ភូមិ​ស្រះ​តា​អឹម និង​ភូមិ​អង្គ្រង នៃ​ឃុំ​អង្គ​រស ស្រុក​មេសាង ខេត្តព្រៃវែង​(រូបថត មជ្ឈមណ្ឌលឯកសារកម្ពុជា)

មុននឹង​ចុះទៅ​កាន់​មូលដ្ឋាន​ដើម្បី​ជួប​ជាមួយ​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​នៅតាម​ភូមិ​នីមួយៗ​នេះ ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​ខេត្តព្រៃវែង បានធ្វើការ​ទំនាក់​ទំនង​ទៅកាន់​លោក​មេឃុំ​អង្គ​រស​ជាមុន ដើម្បី​ជម្រាប​អំពី​ផែនការ​ការងារ គោលបំណង និង​ស្នើសុំ​ការសហការ​ពី​អាជ្ញាធរ​មូលដ្ឋាន ក្នុងការ​បញ្ជូន​បញ្ជី​ឈ្មោះ​អ្នក​រស់រានមានជីវិត​ទាំង​១២​នាក់ ដែល​ត្រូវបាន​ឧទ្ទេសនាម​ដោយ​លោក​មេឃុំ​អង្គ​រស ហើយ​ផ្តល់​ព័ត៌មាន​ទៅកាន់​អ្នក​ទាំងនោះ​វិញ​ដើម្បី​ចូលរួម​សហការ​ផ្ត​ល់ប​ទ​សម្ភាសន៍​ពី​ជីវប្រវត្តិ​ឆ្លងកាត់​របប​ខ្មែរក្រហម​។​

​ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​ខេត្តព្រៃវែង បាន​ចាក​ចេញពី​ទី​រួម​ខេត្តព្រៃវែង​នៅ​រៀងរាល់​ព្រឹកឆ្ពោះទៅ កាន់​គោលដៅ​ការងារ​ក្នុង​ឃុំ​អង្គ​រស​ដើម្បី​អនុវត្ត​ការងារ ហើយ​បាន​វិលត្រឡប់​មកកាន់​ទី​រួម​ខេត្ត​វិញ នៅពេល​រសៀល​។ ក្នុង​មួយថ្ងៃ​ក្រុមការងារ​បាន​ចុះទៅ​ជួប​ជាមួយ​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ចំនួន​៤​នាក់​។ អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរ​ក្រហម បាន​សហការ​យ៉ាង​ល្អជា​មួយក្រុម​ការងារ​ក្នុង​ការផ្តល់​បទសម្ភាសន៍​។

នៅ​ថ្ងៃទី​១៣​ដល់​១៥ ខែមិថុនា ឆ្នាំ​២០២២ ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​ខេត្តព្រៃវែង ក្រោម​ជំនួយ​ទ្រទ្រង់​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ បាន​ចុះ​ធ្វើ​វេទិកា​ប្រវត្តិសាស្ដ្រ​គ្រួសារ​នៅក្នុង​ភូមិ​ចំនួន​២​គឺ ភូមិ​ស្រះ​តា​អឹម និង​ភូមិ​អង្គ្រង នៃ​ឃុំ​អង្គ​រស ស្រុក​មេសាង ខេត្តព្រៃវែង​(រូបថត មជ្ឈមណ្ឌលឯកសារកម្ពុជា)

ក្រុមការងារ​សង្កេតឃើញ​មាន​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ម្នាក់​រីករាយ​ក្នុង​ការផ្តល់​បទសម្ភាសន៍​ទោះបី​គាត់​ឈឺ និង​មិនអាច​អង្គុយ​យូរ​ដោយសារតែ​គាត់​មាន​ជំងឺ​ពុក​ឆ្អឹងខ្នង​។ ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​ខេត្តព្រៃវែង បានស្នើ​សុំ​ឲ្យ​គាត់​ដេក​នៅលើ​គ្រែ​ដើម្បី​ជួយ​សម្រួល​ដល់​គាត់​ក្នុងការ​ផ្តល់​បទ​សម្ភាស​។ គាត់​ចង់​ចែករំលែក​អំពី​បទពិសោធ​ន៍ និង​ទុក្ខវេទនា ព្រមទាំង​ការឈឺចាប់​ចំពោះ​ការបាត់បង់​សាច់ញាតិ​បងប្អូន​បង្កើត និង​ជីដូនមួយ​របស់គាត់​អស់​ចំនួន​២៥​នាក់ ដែល​ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់ ដើម្បី​ឲ្យ​ក្រុមការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង​យកទៅ​ចងក្រង​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​សម្រាប់​ក្មេងជំនាន់ក្រោយ​។

ភាគច្រើន​នៃ​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ដែល​ក្រុមការងារ​បាន​សម្ភាសន៍ គឺជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់មូលដ្ឋាន និង​អតីត​ពេទ្យ​ខ្មែរក្រហម​។ អ្នក​ទាំងនោះ​នៅ​ចងចាំ​អំពី​បទពិសោធន៍​ជីវិត​របស់ខ្លួន​បាន​យ៉ាង​ល្អ និង​គិតថា​របប​ខ្មែរក្រហម​ហាក់ដូចជា​ទើបនឹង​កើតឡើង​ថ្មីៗ​សម្រាប់​គាត់​។ អ្នក​ទាំងនោះ​បានទទួល​ស្វាគមន៍​ក្រុមការងារ​យ៉ាង​កក់ក្តៅ និង​រីករាយ​ក្នុង​ការផ្តល់​បទសម្ភាសន៍ ព្រមទាំង​សហការ​ជាមួយ​ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង​។ ទោះបីយ៉ាងណាក្រុមការងារ​បាន​ជួប​បញ្ហា​ប្រឈម​ខ្លះ​ដោយសារ​ស្ថានភាព​ផ្លូវ​ចូលទៅ​កាន់​ភូមិ​នានា​ក្នុង​ឃុំ​អង្គ​រស ហើយ​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​មួយចំនួន​មាន​ពេលវេលា​ខ្លី​ក្នុង​ការផ្តល់​បទសម្ភាសន៍​ព្រោះ​គាត់​ជាប់រវល់​ក្នុងការ​ប្រកប​រប​ររ​ក​ស៊ី​។ តាមរយៈ​បញ្ហា​ប្រឈម​ខាងលើនេះ ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​ខេត្តព្រៃវែង នឹង​ជ្រើសរើស​ទីតាំង​អំណោយផល​ក្នុង​ការចុះ​ជួប​សម្ភាសន៍​ជាមួយ​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ទាំងនោះ​នៅពេល​ក្រោយ​។ ក្រុមការងារ​នឹង​ខិតខំ​បន្ត​ពង្រឹង​បន្ថែម​នូវ​វិធីសាស្ត្រ​សម្ភាសន៍ ដើម្បី​ធានាថា​ការសន្ទនា​ពីបទ​ពិសោធ​ន៍​ឆ្លងកាត់​របប​ខ្មែរក្រហម​នឹង​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​។

នៅ​ថ្ងៃទី​១៣​ដល់​១៥ ខែមិថុនា ឆ្នាំ​២០២២ ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​ខេត្តព្រៃវែង ក្រោម​ជំនួយ​ទ្រទ្រង់​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ បាន​ចុះ​ធ្វើ​វេទិកា​ប្រវត្តិសាស្ដ្រ​គ្រួសារ​នៅក្នុង​ភូមិ​ចំនួន​២​គឺ ភូមិ​ស្រះ​តា​អឹម និង​ភូមិ​អង្គ្រង នៃ​ឃុំ​អង្គ​រស ស្រុក​មេសាង ខេត្តព្រៃវែង​(រូបថត មជ្ឈមណ្ឌលឯកសារកម្ពុជា)

​គម្រោង​ផែនការ​សម្រាប់​ខែកក្កដា ឆ្នាំ​២០២២ ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ខេត្តព្រៃវែង នឹង​បន្ត​កិច្ចការ​របស់ខ្លួន​នៅក្នុង​ឃុំ​អង្គ​រស ដើម្បី​ជួប​សម្ភាសន៍​អតីត​កម្មាភិបាល​ខ្មែរក្រហម​មួយចំនួនទៀត​ដើម្បី​ស្វែងយល់​បន្ថែម​ពី​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ក្រោយ​ថ្ងៃជ័យ​ជម្នះ​៧ ខែមករា ឆ្នាំ​១៩៧៩​៕សរន