ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ត្រកួន​

​នាមសព្ទ​

​ឈ្មោះ​វល្លិ​វារិជជាតិ​មួយ​ពួក ទង​និង​ស្លឹក​ប្រើ​ធ្វើជា​បន្លែ ឬ​អន្លក់​; ត្រកួន​មាន​ប្រយោជន៍​សំខាន់​មួយ​ប្រភេទ​ក្នុងប្រទេស​ឥណ្ឌូចិន​
​សម្ល​ត្រកួន​, ​អន្លក់​ត្រកួន ។​

ត្រកួនកន្ទែក​

(​ម​. ​ព​. កន្ទែក ន​.) ។​

​កន្ទែក​

​គុណសព្ទ​

​ដែល​ញែក​, ដែល​កន្ធែក​លាស​បែក​ពីគ្នា​
​ស្នែង​កន្ទែក ។​

​នាមសព្ទ​

​ឈ្មោះ​ត្រកួន​មួយ​ប្រភេទ ស្លឹក​ខ្លី​មូល​ទង​លឿង ច្រើន​ដុះ​លើគោក​ដី​សើម ប្រើ​ជា​ថ្នាំ​បញ្ចុះ​ក៏បាន​
​ត្រកួនកន្ទែក ។​

​ត្រកៀត​

​នាមសព្ទ​

​ឈ្មោះ​ស្មៅទឹក​ពួក​ត្រាវ ធាង​និង​គល់​ប្រើ​ជា​បន្លែ​បាន​
​សម្លម្ជូរ​ត្រកៀត ។​

​ត្រកៀតប៉ោង​

​នាមសព្ទ​

​ឈ្មោះ​ស្មៅទឹក​ពួក​ត្រកៀត បែប​ភាព​ដូច​ត្រកៀត ប៉ុន្តែ​កាលដែល​នៅ​តូច មានពក​ផ្ដួច​ជា​ប្លោក​ប៉ោង​ឡើង តទៅ​ទើប​បែកចេញ​ជា​ពន្លក​ជា​ស្លឹក ព្រោះហេតុនោះ ទើប​ហៅថា ត្រកៀតប៉ោង​; ត្រកៀត​នេះ​មាន​ប្រយោជន៍​ច្រើនយ៉ាង​ណាស់ គឺ​ផ្កា​មាន​ជន​ខ្លះ គេ​ប្រើ​ជា​អន្លក់​, ​ធាង​គេ​ប្រើ​ជា​បន្លែ​ក៏បាន​; ធាង​និង​ស្លឹក​ស្រស់​គេ​ប្រើ​ជា​ចំណី​ឲ្យ​គោ​, ​ក្របី​ស៊ី​; ធាង​បើ​កាត់​ហាលថ្ងៃ​ឲ្យ​ស្ងួត​ហើយ​ប្រើការ​បាន​ច្រើន​ប្រភេទ គឺ​វេញ​ខ្សែចំណង​, ​ខ្សែ​ចែវ​, ធ្វើ​អង្រឹង​, ​ធ្វើ​កន្ទេល​, ​ធ្វើ​សំពៀត ។ ល ។​