ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ឆ្នាស
គុណសព្ទ
និយាយអំពីស្រីៗ ដែលហៃរករឿងឈ្លោះប្រកែក ជេរប្រទេចមិនព្រមចាញ់នរណា; ឬអំពីសត្វញីមានមាន់ជាដើម ដែលហៃដេញចឹកមាន់ឯទៀតនៅជិតៗ
មេមាន់ហ្នឹងឆ្នាសណាស់ ។
ឆ្នាំង
នាមសព្ទ
ប្រដាប់ធ្វើដោយដីឬដោយលោហជាតិសម្រាប់ចម្អិនអាហារ ។
ឆ្នាំងរបួល
នាមសព្ទ
ឆ្នាំងដែលគេចោះបាតជារន្ធច្រើនអន្លើសម្រាប់ចំហុយនំផ្សេងៗ ។
ឆ្នឹម
នាមសព្ទ
គំនរកណ្ដាប់ស្រូវទុំដែលគេរៀបជារបៀបខ្ពស់ត្រឹមត្រង់ ផ្អាប់ទុកឲ្យងាយបោកងាយបែន គឺឲ្យគ្រាប់ស្រូវជ្រុះអស់
កណ្ដាប់ ២ ឆ្នឹម, ឆ្នឹមកណ្ដាប់រលំរេលដោយត្រូវខ្យល់ព្យុះធំបោកបក់ ។
ឆ្នុក
នាមសព្ទ
ប្រដាប់សម្រាប់ចុក
ឆ្នុកដប ។