ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​កន្ទាំងហែ​

នាមសព្ទ​

​ឈ្មោះ​ស្មៅទឹក​មួយ​ប្រភេទ ពួក​ត្រកួន​តែ​ដើម​ឈរ​រឹង​ជាង​ត្រកួន​, មាន​សំបក​ងាយ​បក​ណាស់ ប្រើ​ជា​អន្លក់ ឬ ជា​បន្លែ​ស្លម្ជូរ​មាន​រស​ពីសា ។​

​កន្ទុយឆ្កែ​

​នាមសព្ទ​

​ឈ្មោះ​ស្មៅ​មួយ​ប្រភេទ ផ្កា​មាន​សណ្ឋាន​ប្រហែល​នឹង​កន្ទុយឆ្កែ​
​ស្មៅ​កន្ទុយឆ្កែ ។​

​កន្ទុយថ្លែន​

នាមសព្ទ​

​ពពឹក​ដែលមាន​សរសៃ​ស្អិត ច្រើន​កើត​នៅ​កន្ទុយភ្នែក​; សាច់​ដែល​ដុះ​រាល​មក​គ្រប​លើ​ប្រ​ស្រី​ស​ដោយ​រោគ​បណ្តាល​; ខ្ទុះ​ដែលមាន​សរសៃ​ស្អិត បណ្ដាលមកពី​រោគ​ប្រមេះ មិនទាន់​ជា​ដាច់ ។​

​កន្ទ្រែត​

​គុណសព្ទ​

​ទាប​ទ្រមែ​
​រាង​ទាប​កន្ទ្រែត​, ដើម​ចន្ទន៍​ទាប​កន្ទ្រែត ។​

​ទែលមែល​

​គុណសព្ទ​

​ដែលមាន​រាង​ខ្លី ធំ​គ្រ​មែ​ល​; ដែលមាន​មាត្រ​ធំ​ក្រអាញ ហើយ​ទា​បក​ន្ទែ​ល​
​រាង​ទែលមែល (​ប្រើ​ជា ទែ​ល​គ្រ​មែ​ល ក៏មាន ) ។​