​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ឆ្នុកក្បិន​

នាមសព្ទ​

​អវយវៈ​មនុស្ស ត្រង់​កន្លែង​ដែល​ចុក​ក្បិន​
​ចុងកន្ទុយ​ក្បិន​ដែល​គេ​មូរ ហើយ​យកទៅ​ចុក​ត្រង់ កន្លែង​នោះ ក៏​ហៅ ឆ្នុកក្បិន ដែរ ។​

​ឆ្នូត​

​នាមសព្ទ​

​ស្នាម​ឆូត​, សម្បុរ​ឆូតៗ​
​សាច់​ឈើ​មាន​ឆ្នូត ។​

​គុណសព្ទ​

​ដែលមាន​សម្បុរ​ឆូតៗ​
​សំពត់​ពណ៌​ខៀវ​ឆ្នូត​ក្រហម ។​

​ឆ្នួន​

​នាមសព្ទ​

​ប្រឆេះ​ដាក់​រំសេវ​កំបាំង សម្រាប់​អុជ​បន្ត​ភ្លើង​ឲ្យ​ឆ្លងទៅ​ឆេះ​នៅ​កន្លែង​ឯទៀត ។​
​ក្ដារ​ខ្មុក​សម្បុរ​ខ្មៅ ឬ​បន្ទះ​ថ្មខ្មៅ សម្រាប់​សរសេរ​អក្សរ​ដោយ​ដី​-​ស​
​ក្ដារឆ្នួន ។​
​រោងថែវ​មាន​ផ្លូវ​កំបាំង​ឬ​ផ្លូវ​មាន​គ្រឿង​បាំង សម្រាប់​ពួក​ស្ដ្រី​ឥស្សរជន​ចរ​ចេញចូល ។​

​ឆ្នើម​

​គុណសព្ទ​

​ដែល​លើស​ដាច់​គេ​, ឆើត​
​ល្អ​ឆ្នើម​, ចំណេះ​ឆ្នើម​, ប្រាជ្ញា​ឆ្នើម ។​
​ប្រើ​ជា កិ​. វិ​. ក៏បាន​ចេះ​ឆ្នើម ចេះ​ដាច់​គេ ។ ប្រើ​ខាង​អាក្រក់​ក៏បាន​
​កាច​ឆ្នើម​, ខូច​ឆ្នើម​, អាក្រក់​ឆ្នើម ។​

​ឆ្នៀង​

នាមសព្ទ​

​របៀង​
​ឆ្នៀងផ្ទះ , ផ្ទះ​មាន​ឆ្នៀង ។​