ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ត្រក់​

នាមសព្ទ​

​ឈ្មោះ​រោគ​កើត​ក្នុង​ពោះ ជា​ដុំ​បណ្ដាល​ឲ្យ​ពោះធំ​ប៉ោង​ឡើង​
​កើត​ត្រក់ ។​

​ត្រគាក​

​នាមសព្ទ​

​ប៉ែក​អវយវៈ​នៃ​មនុស្ស​ត្រង់​ខាងក្រោម​ចង្កេះ​ទាំងពីរ​ខាង ។ បានតែ​ពាក្យ​ត្រគាក​ស្លាប់​ស្ដូក (​ព​. ​ទ​. ​បុ​.) បានតែ​ខាង​និយាយស្ដី​ថា​ឲ្យ​គេ តែ​ខ្លួនឯង​ឥត​ធ្វើ​អ្វី សោះ ។​

​ត្រង​

នាមសព្ទ​

​ឈ្មោះ​សត្វ​មាន​រូប​ដូច​បង្កួយ​តែ​ធំ​ជាង​បង្កួយ​; អ្នកស្រុក​ខ្លះ​ហៅថា បង្កួយត្រង ។​

​កិរិយាសព្ទ​

​ច្រោះ​, ​ទ្រ​, ​រង ដោយ​តម្រង​
​ត្រងទឹក​, ​ត្រងប្រេង​, ​ត្រងទឹក​ត្នោត​, ​ត្រង​ត្រី​ក្រឹម ។​
​ត្រងត្រាប់ ត្រង​យកតម្រាប់ គឺ​ស្ដាប់​បម្រុង​នឹង​ប្រព្រឹត្ត​តាម​ឬ​ស្ដាប់​ហើយ​កាន់​តាម ។​

​ត្រងាល​

​គុណសព្ទ​

​រលីងយង់​ពី​ខាងមុខ (​ថ្ពែក​តែ​ត្រង់​ខាងមុខ​)
​ក្បាល​ត្រងាល ។​

​ត្រងិល​

​គុណសព្ទ​

​រលីង​ដោយ​បោច​ដោយ​ក្បិល​ឬ​ដែល​រលីង​ដូច​គេ​បោច​ដូច​គេ​ក្បិល​
​ក្បាល​ត្រងិល​, ​សក់ត្រងិល​, ​ភ្នំ​ត្រងិល​, ​ដំបូក​ត្រងិល ។​