​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ឆ្នេរ​

​នាមសព្ទ​

​មាត់សមុទ្រ ឬ មាត់ទន្លេ​, ស្ទឹង ត្រង់​ដែលមាន​សណ្ឋាន​ជ្រាល​មាន​ផ្នូកខ្សាច់​រាប​ស្រួល​
​ឆ្នេរសមុទ្រ ។​

​ឆ្នែង​

​គុណសព្ទ​

​ដែល​មិន​កប ( ច្រើន​និយាយ​តែ​ក្នុង​ការនេសាទ )
​ថ្ងៃនេះ​ឆ្នែង​ណាស់ រកត្រី​មិនបាន​សោះ ។​

​ឆ្នៃ​

​កិរិយាសព្ទ​

​ដៅ​, ប្រមាណ​, ស្មាន​, ចាប់មន្ទិល​ដោយ​ស្មាន​, ម៉ៃ​សំដៅ​
​កុំ​ឆ្នៃ​ដាក់​គេ ។​

​ឆ្នោត​

​នាមសព្ទ​

​កំណត់​សរសេរ​នឹង​ស្លាក ។ សំបុត្រ​ប្លុង​ឥត​ឈ្មោះ​អ្នកសរសេរ ។ ស្លាក​, សំបុត្រ​ប្រាប់​លាភ​ដែល​ត្រូវបាន​ដោយ​ចាប់​ផ្សងបុណ្យ​ព្រេង​, ផ្សងសំណាង ។​

​ឆ្ពិន​

​នាមសព្ទ​

​ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ សន្ដាន​ត្រី​គជ្រា ។​