​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ឆា​នែ​ល​ញូ​វ​អេ​ស៊ា​) ៖ តើ​អ្វី​ជា​តម្លៃ​សន្តិភាព​?

​សំណួរ​នោះ​អាច​ត្រូវបាន​ឆ្លើយ​មួយ​ផ្នែក​នៅ​យប់​ថ្ងៃ​ចន្ទ​នេះ នៅពេល​ដែល​អ្នកកាសែត​រុស្ស៊ី​លោក ឌី​មី​ទ្រី មូរ៉ា​តូ​វ (Dmitry Muratov) ដេញថ្លៃ​មេដាយ​ណូបែល​សន្តិភាព​របស់​គាត់​។ ប្រាក់ចំណូល​នឹង​បញ្ជូន​ទៅ​អង្គការ​យូ​នី​សេ​ហ្វ​ផ្ទាល់​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ជួយ​កុមារ​ភៀសខ្លួន​ដោយ​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​

​លោក​មូរ៉ា​តូ​វ ដែល​បាន​ទទួល​មេដាយមាស​កាលពី​ខែតុលា ឆ្នាំ ២០២១ បាន​ជួយ​បង្កើត​កាសែត​រុស្ស៊ី​ឯករាជ្យ Novaya Gazeta និង​ជា​និពន្ធ​នាយក​នៃ​កាសែត​នេះ​នៅ​ពេល​វា​ត្រូវ​បាន​បិទ​កាលពី​​ខែ​មីនា ចំ​ពេល​វិមាន​ក្រឹម​ឡាំង​ដាក់​ការគៀបសង្កត់​លើ​អ្នកសារព័ត៌មាន​និង​ការមិន​ពេញចិត្ត​ជា​សាធារណៈ បន្ទាប់​ពី​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន​។

​វា​ជា​គំនិត​របស់​លោក​មូរ៉ា​តូ​វ​ក្នុង​ការដេញថ្លៃ​មេដាយ​របស់គាត់ ដោយ​បាន​ប្រកាស​រួច​ហើយ​ថា​គាត់​នឹង​បរិច្ចាគ​ប្រាក់រង្វាន់ ៥០០.០០០ ដុល្លារ​ដល់​អង្គកា​រ​សប្បុរសធម៌​នេះ​។ លោក​បាន​និយាយថា គំនិត​នៃ​ការបរិច្ចាគ​នេះ គឺ “​ដើម្បី​ផ្តល់​ឱកាស​ដល់​កុមារ​ជនភៀសខ្លួន​សម្រាប់​អនាគត​”​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន The Associated Press លោក​មូរ៉ា​តូ​វ​បាន​និយាយថា​គាត់​មាន​ការព្រួយបារម្ភ​ជាពិសេស​ចំពោះ​កុមារ​ដែល​កំព្រា​ដោយសារ​តែ​ជម្លោះ​​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន​។​

​លោក​បាន​បន្តថា “​យើង​ចង់​ប្រគល់​អនាគត​ដល់​ពួកគេ​វិញ​”៕

លោក​មូរ៉ា​តូ​វ​នឹង​លក់​មេដាយ​ណូបែល​សន្តិភាព​នៅ​យប់​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​ជួយ​ដល់​កុមារ​អ៊ុ​យក្រែន