​ប្រែ​សម្រួល​៖​បំណង​(Xinhua)៖​ឡាវ​នឹង​ចាប់ផ្តើម​លក់​ចរន្តអគ្គិសនី​ទៅអោយ​សិង្ហ​បុរី​នៅក្រោម​គំរោង​សមាហរណកម្ម​ថាមពល​ឡាវ​-​ថៃ​-​ម៉ាឡេស៊ី​-​សិង្ហ​បុរី​(LTMS-PIP)​។​

​យោងតាម​របាយការណ៍​របស់​កាសែត​ក្នុងស្រុក វៀង​ចន្ទន៍ ថែមស៍​(Vientiane Times)​កាលពី​ថ្ងៃ​ចន្ទ ថាមពល​អគ្គិសនី​សរុប​១០០​ម៉េ​ហ្កា​វ៉ា​តនឹងត្រូវ​ផ្គត់ផ្គង់​ទៅ​កាន់​សិង្ហ​បុរី​។​កិច្ចព្រមព្រៀង​ទិញ​លក់​​ថាមពល​នេះ​ត្រូវបាន​ចុះហត្ថលេខា​នៅក្នុង​រដ្ឋធានី​វៀងចន្ទន៍​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្រោម​អធិបតី​រដ្ឋមន្ត្រី​ថាមពល​ឡាវ និង​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​។​

​សូម​រំលឹក​បន្តិច​ថា នៅ​ខែ​កញ្ញា​ឆ្នាំ​២០១៤ ឡាវ ថៃ ម៉ាឡេស៊ី​និង​សិង្ហ​បុរី បាន​ផ្តួចផ្តើម​គំនិត​ធ្វើ​ពាណិជ្ជកម្ម​ថាមពល​ហួស​ពី​ប្រទេស​ក្បែរ​ខាងឡាវ តាមរយៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​(AEC)​និង​បណ្តាញ​ថា​ម​​ពល​អាស៊ាន​(APG)​។​

​នៅ​ឆ្នាំ​២០១៧ អគ្គិសនី​ឡាវ​បាន​ចាប់ផ្តើម​លក់​ចរន្ត​អគ្គិសនី​ទៅអោយ​ម៉ាឡេស៊ី ហើយ​រហូត​ដល់​បច្ចុប្បន្ន​ឡាវ​បាន​សំរេច​គោលដៅ​របស់​ខ្លួន​ក្នុង​ការអនុវត្ត​គំរោង​នេះ​ទៅ​កាន់​សិង្ហ​បុរី​។​

មន្ត្រី​អគ្គិសនី​ឡាវ​​បាន​និយាយថា គំរោង​នេះ​នឹង​ជា​ព្រឹត្តិការណ៍​គួរអោយកត់សំគាល់​មួយទៀត​សំរាប់​គោលដៅ​ធំ​ជាង​គឺ​ការ​ធ្វើ​អោយ​បណ្តាញ​ថាមពល​អាស៊ាន​ក្លាយជា​ការពិត​នៅក្នុង​ពេល​អនាគត​ឆាប់ៗ​៕

​ឡាវ​និង​ចិន​ក៏​បាន​សំរេច​សាងសង់បណ្តាញបញ្ជូន​ចរន្តអគ្គិសនី​ទៅ​វិញ​ទៅ​មក​ជា​លើកដំបូង​ចាប់តាំងពី​ប្រទេស​ទាំង​ពីរ​បង្កើត​ការតភ្ជាប់​បណ្តាញ​បញ្ជូន​ចរន្តអគ្គិសនី​កាលពី​១២​ឆ្នាំមុន​