ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លាក់ខ្លួន​នៅ​ក្នុងផ្ទះ​ត្រូវ​គ្រាប់ផ្លោង​មួយ​នៅ​ភាគ​ខាងកើត​អ៊ុ​យក្រែន ទាហាន​អ៊ុយ​ក្រែន​កំពុង​រក្សា​ការប្រុងប្រយ័​ត្ន​អំពី​គ្រាប់​សេសសល់​របស់​ពួក​គេ​ដោយ​​ប្រើ​ទ្វារ​ជា​សៀវភៅ​កត់ត្រា​ចំនួន​គ្រាប់​។ ដីស​នៅ​មាត់ទ្វារ​គឺ​សម្រាប់​សរសេរ​តួលេខ​គ្រាប់​កាំភ្លើងត្បាល់ គ្រាប់​បែកផ្សែង គ្រាប់ផ្លោង និង​គ្រាប់បែក​ភ្លើង​។​

​ថ្វីបើ​សព្វាវុធ​ពី​លោក​ខាងលិច​ហូរ​ចូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក៏ដោយ ក៏​កងកម្លាំង​អ៊ុយ​ក្រែន​នៅតែ​ចាញ់​ប្រៀប​អាវុធ​របស់​រុស្ស៊ី​នៅក្នុង​ការប្រយុទ្ធ​គ្នា​ដណ្តើម​តំបន់​ដុន​បា​សភាគ​ខាងកើត​ទី​ដែល​​ការប្រយុទ្ធ​គ្នា​ភាគច្រើន​គឺ​ប្រើ​កាំភ្លើង​ធំ​។​

​ខណៈ​រុស្សី​អាច​បន្ត​បាញ់​ផ្លោង​ឥត​ឈប់​រាប់​ម៉ោង​ក្នុង​មួយ​លើកៗ ទាហាន​អ៊ុយ​ក្រែន​បានចាញ់​ប្រៀប​អាវុធឬ​គ្រាប់កាំភ្លើង​របស់​សត្រូវ​យ៉ាង​សម្បើម ហើយ​ត្រូវ​ប្រើ​គ្រាប់​របស់​ពួកគេ​យ៉ាង​ហ្មត់ចត់​បំផុត​។​

​នៅ​សមរភូមិ​ជួរ​មុខ​ភាគ​ខាងកើត​អ៊ុ​យក្រែន គ្រាប់​កាំភ្លើងត្បាល់​រាប់សិប​ត្រូវបាន​ដាក់​តម្រៀប​ជា​ជុងៗ​។ ប៉ុន្តែ​មេបញ្ជាការ​កងទ័ព​គឺ​លោក មី​ខា​អ៊ី​ឡូ ស្ត្រេ​ប៊ីស (Mykhailo Strebizh)​ដែលមាន​​រហស្សនាម​ថា ដេ ហ្គឺ​រ៉េ ហ្គាយ​ឌុក (de guerre Gaiduk) បាន​ត្អូញត្អែរថា ប្រសិនបើ​យុទ្ធជន​របស់​គាត់​រង​ការបាញ់​ផ្លោង​ជោគជាំ នោះ​អាវុធ​ពួកគេ​អាច​បាញ់​តដៃ​វិញ​យ៉ាងយូរ​បួន​ម៉ោង​គឺ​អស់ហើយ​។

​អាជ្ញាធរ​អ៊ុយ​ក្រែន​បាន​និយាយថា ការគាំទ្រ​អាវុធ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​បស្ចិម​ប្រទេស​សម្រាប់​អ៊ុ​យ​ក្រែន​គឺ​មិន​គ្រប់គ្រាន់​ទេ​ហើយ​អាវុធ​មិនបាន​ដឹក​មក​ដល់​សមរភូមិ​លឿន​គ្រប់គ្រាន់​សម្រាប់​ដំណាក់​​កាល​ដ៏​សាហាវ​នៃ​សង្គ្រាម​នោះ​ទេ​។​

​ខណៈ​រុស្ស៊ី​រក្សា​ភាព​ស្ងៀមស្ងាត់​អំពី​ទាហាន​ស្លាប់​និង​របួស​របស់​ខ្លួន​នៅក្នុង​សង្គ្រាម អាជ្ញាធរ​អ៊ុយ​ក្រែន​បាន​និយាយថា ទាហាន​របស់​ពួកគេ​រហូត​ដល់ ២០០ នាក់​កំពុង​ស្លាប់​ជា​រៀងរាល់ថ្ងៃ​។​កងកម្លាំង​​រុស្ស៊ី​កំពុង​មាន​ប្រៀប​ឈ្នះ​សន្សឹមៗ​នៅ​ភាគ​ខាងកើត ប៉ុន្តែ​អ្នកជំនាញ​និយាយថា ពួកគេ​ក៏​កំពុង​បាត់​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​៕

​អាវុធ​របស់​អ៊ុយ​ក្រែន​មិន​អាច​បាញ់​លើស​ពី​បួន​ម៉ោង​ទេ ប្រសិន​បើ​ពួកគេ​ត្រូវ​បាញ់​តដៃ​ពេញទំហឹង​ជាមួយ​រុស្ស៊ី​នៅ​តំបន់​ដុន​បា​ស​