ដោយៈ ស​រិ​ទ្ធ / កណ្តាល​៖ យុវជន​ម្នាក់ ខឹង​សុំ​លុយ​ពី​ម្ដាយ​មិនបាន យក​ភ្លើង​ដុត​ផ្ទះ ឆេះ​ខ្ទេច​អស់ នៅ​ល្ងាច​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២ ស្ថិតក្នុង​ភូមិ​ដើម​គ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​

​ម្ចាស់ផ្ទះ​រងគ្រោះ ឈ្មោះ ចាប ចាន់ណា​រី ភេទ​ស្រី អាយុ​៥១​ឆ្នាំ មុខរបរ មន្ត្រី​សាលា ខេត្តកណ្តាល បាន​រងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះមួយ​ខ្នង ទំហំ ៥ ម៉ែត្រ គុណ​នឹង ៧ ម៉ែត្រ ធ្វើ​ពី​ៅ​ឈើ​លើ ថ្ម​ក្រោម ដំបូល​ប្រក់​ស័ង្កសី និង​បាន​ខូចខាត​សម្ភារៈ រួមមាន ប្រាក់​ខ្មែរ ៤០០.០០០ រៀល​, ប្រាក់​អាម៉េរិក ៤០០ ដុល្លារ និង​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ ត្រូវ​ឆេះ​អស់ ទាំងស្រុង​។​

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ មូលហេតុ គឺ​បណ្តាលមកពី ជនសង្ស័យ ឈ្មោះ ស៊ិន ប្រសិទ្ធិ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ត្រូវជា​កូនប្រុស​បង្កើត​របស់​ម្ចាស់ផ្ទះ​រងគ្រោះ ឈ្មោះ ចាប ចាន់ណា​រី ជា​អ្នក​ដុត​។​

​ក្នុង​ប្រតិបត្តិការ​នេះ ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ របស់​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្ដាល បាន​ប្រើប្រាស់ អស់​ទឹក​ចំនួន ២ ឡាន ហើយក៏​បាន​រលត់ ជា​ស្ថាពរ​៕/V