ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖ នៅឯរោងជាងមួយនៅទីក្រុងហ្សាប៉ូរីសហ្សា (Zaporizhzhia) ភាគខាងត្បូងអ៊ុយក្រែនពួកជាងឡានកំពុងខិតខំកែច្នៃរថយន្តប្រភេទប្រណាំងទៅជារថយន្តចម្បាំង ដែលអាចប្រើដើម្បីប្រយុទ្ធជាមួយទាហានរុស្ស៊ីនៅសមរភូមិជួរមុខ។
ពួកគេបានដូរបំពង់ស៊ីម៉ាំង ដកចេញនូវម៉ូតសម្រាប់ឡានស្ព័រ និងកែផ្ទៃខាងក្នុងដើម្បីបង្កើតជាយានជំនិះសាមញ្ញ ដែលកិច្ចការទាំងអស់នេះគឺស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អ្នកជំនួញឈ្មោះ វ៉ូឡូឌីមៀ តាខូវ (Volodymyr Tarkhov) ។
មុនពេលការលុកលុយរបស់រុស្ស៊ី អ្នកជំនួញវ័យ ៣២ ឆ្នាំរូបនេះបានផលិតកូននាវាកម្សាន្តនិងទូកកាយ៉ាក់ តែចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម លោកតាខូវបាននិយាយថា គាត់និងមិត្តភក្តិរបស់គាត់បានកែច្នៃឡានធម្មតាប្រហែល ៣០ គ្រឿងសម្រាប់យោធា។
ឥឡូវនេះពួកគេកំពុងបញ្ចប់ការងារលើ “ឡានចម្បាំង” ជាមួយនឹងម៉ាស៊ីនពីរថយន្តម៉ូដែលឡាដា(Lada)របស់រុស្ស៊ី ដែលប្រើប្រាស់ដោយអ្នកបើកបរឡានប្រណាំងអ៊ុយក្រែនដែលនេះជាការកែច្នៃឡានបែបប្រណាំងជាលើកទីពីរហើយរបស់ពួកគេ។
ពួកគេបានដកទ្វារចេញ ធ្វើឱ្យឡានកាន់តែស្ងាត់ ហើយបន្ថែមរន្ធធំមួយនៅខាងមុខ ដែលអាចបាញ់កាំភ្លើងយន្តបាន។
ជាងផ្សាដែក លោក ម៉ាស៊ីម សេនឌូកូវ (Maxym Sendukov) អាយុ ៣៣ ឆ្នាំបាននិយាយថា បំពង់ស៊ីម៉ាំងថ្មីនឹងធ្វើឱ្យរថយន្តស្ទើរតែស្តាប់មិនឮសំឡេងសម្រាប់សត្រូវ។
លោកបានបន្តថា “គោលដៅគឺធ្វើឱ្យរថយន្តស្ងាត់ដើម្បីអាចបើកឆ្លងកាត់ចុះឡើងបាននិងមើលមិនឃើញ”៕
ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម លោកតាខូវបាននិយាយថា គាត់និងមិត្តភក្តិរបស់គាត់បានកែច្នៃឡានធម្មតាប្រហែល ៣០ គ្រឿងសម្រាប់យោធា