ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន
​ដោយៈ មុនី​រ័ត្ន / ភ្នំពេញ​៖ ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​លោក KISHI Nobuo រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​។ ជំនួប​ពិភាក្សា​ការងារ រវាង​ប្រមុខ​ការពារជាតិ​ទាំងពីរ បានធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២២​នេះ នៅ​ទីស្តីការក្រសួង​ការពារជាតិ ដោយមាន​ការចូលរួម​ពី​សំណាក់ ថ្នាក់ដឹកនាំ ជាន់ខ្ពស់ ក្រសួងការពារជាតិ កម្ពុជា​-​ជប៉ុន ជាច្រើនរូប​។​

​នៅក្នុង​ជំនួប​ពិភាក្សា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោក KISHI Nobuo រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន បាន​ផ្តោតលើ​ការពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​វិស័យ​ការពារជាតិ នៃ​ប្រទេស​ទាំងពីរ​។​