ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក Christian Berger ឯកអគ្គរដ្ឋទូត​នៃសាធារណៈរដ្ឋសហព័ន្ធអាឡឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសំដែងការគួរសមនិងជម្រាបលានាព្រឹកថ្ងៃទី ២១ខែ មិថុនា ២០២២ នៅវិមានសន្តិភាព ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា៖លោក Christian Berger បានជម្រាប់ជូន សម្តេចតេជោ ហ៊ុន សែន ថាលោកបានបំពេញបេសកកម្មការទូតនៅកម្ពុជាអស់រយៈពេល ៣ ឆ្នាំកន្លងមកនេះលោកបានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងជាពិសេសទៅលើ ទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរផងដែរ។

លោក Christian Berger បានមានប្រសាសន៍បន្ថែមថាទោះបីជាមានឧបសគ្គដោយជំងឺកូវីដ១៩ យ៉ាងណាក្តីលោកនៅតែចង់ឃើញទំនាក់ទំនងរវាងប្រទេ សទាំង ពីរ,កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការរីកចម្រើននិងមានសន្ទុះកាន់តែខ្លាំងឡើង។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូតដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងបេសកកម្មការទូតនៅកម្ពុ ជាដើម្បីជំរុញ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជាអាល្លឺម៉ង់ឪ្យមានការរីកចម្រើនគួរជាទីមោទនៈនិងមានសន្ទុះកាន់តែខ្លាំងឡើង។សម្តេចតេជោក៏បានជូនពរឲ្យលោក christian ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀតនៅក្នុងបេសកកម្មនៅពេលអនាគត ៕