ពួក​តា​លី​បង់​សម្លាប់​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន ៣០ នាក់​និង​ដណ្តើម​កាន់កាប់​មូលដ្ឋាន​យោធា​មួយ ក្នុងការ​វាយប្រហារ​ដ៏​ធំ ចាប់តាំងពី​បទ​ឈប់​បាញ់​

1043
ចែករម្លែក

​អភិបាលខេត្ត​បាត​ហ្គី​សបាន​និយាយថា ពួក​សកម្មប្រយុទ្ធ​តា​លី​បង់​បានសម្លាប់​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន ៣០ នាក់​និង​បាន​កាន់កាប់​មូលដ្ឋាន​យោធា​មួយ​នៅ​ភាគ​ខាងលិច​ខេត្ត​បាត​ហ្គី​សកាល​ពីថ្ងៃ​ពុធ​ទី​២០​មិថុនា ដែលជា​ការវាយប្រហារ​ដ៏​ធំ​លើកដំបូង​របស់​ពួកគេ ចាប់តាំងពី​បទ​ឈប់​បាញ់​គ្នា​សម្រាប់​ថ្ងៃ​ឈប់សម្រាក​បុណ្យ​អ៊ី​ដ​អាល់​ហ្វី​ត (Eid al-Fitr)​។​

​បទ​ឈប់​បាញ់​រយៈពេល​៣​ថ្ងៃ​របស់​ពួក​តា​លី​បង់​បានបញ្ចប់​កាលពី​ថ្ងៃអាទិត្យ​។​

​អភិបាលខេត្ត​លោក អាប់​ឌុល កា​ហ្វួ​រ ម៉ាលី​ក​ហ្សៃ បាន​និយាយថា ពួក​តា​លី​បង់​បាន​វាយប្រហារ​ប៉ុស្តិ៍​សន្តិសុខ​ចំនួន​២​នៅ​ព្រឹក​ទៀបភ្លឺ​ថ្ងៃ​ពុធ​នេះ​។ លោក អាប់​ឌុល អា​ហ្ស៊ី​ស បេ​ក ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាត​ហ្គី​សបាន​និយាយថា មូលដ្ឋាន​យោធា​មួយ​បាន​រង​ការវាយប្រហារ​នៅក្នុង​ស្រុក​បា​ឡា​ម័​រ​ហ្គា​ប​។​

​លោក បេ​ក បាន​និយាយថា “​ពួក​តា​លី​បង់​ក្នុង​ចំនួន​ដ៏​ច្រើន​បានចេញ​មកពី​គ្រប់ទិសទី​។ បន្ទាប់ពី​បាញ់ប្រហារ​យ៉ាងខ្លាំង​ក្លារ​យៈ​ពេល​ជាច្រើន​ម៉ោង កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន ៣០ នាក់​ត្រូវបាន​សម្លាប់ ហើយ​ពួក​តា​លី​បង់​បាន​កាន់កាប់​មូលដ្ឋាន​នោះ​តែម្តង​”​។​

​លោក​បេ​កបាន​និយាយថា ពួក​តា​លី​បង់ ១៥ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​តំបន់​ផ្សេងទៀត​នៃ​ខេត្ត​នេះ​ពេញ​មួយ​យប់​ថ្ងៃ​អង្គារ​ឆ្លង​ចូល​ថ្ងៃ​ពុធ ដោយ​បន្ថែមថា​ពួក​សកម្មប្រយុទ្ធ​បានរៀបចំ​ការវាយប្រហា​រ​របស់​ពួកគេ​និង​បានធ្វើ​ឈ្លបយកការណ៍​តំបន់​នេះ​ក្នុងអំឡុងពេល​បទ​ឈប់​បាញ់​គ្នា​។​

​ពួក​តា​លី​បង់​មិន​បានធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​អំពី​ការវាយប្រហារ​នេះ​ទេ​៕ ដោយ៖ កញ្ញាដាលីស

ពួក​តា​លី​បង់​ថត​នៅ​តំបន់​កាន់កាប់​របស់​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​អំឡុង​បទ​ឈប់​បាញ់​រយៈពេល ៣ ថ្ងៃ​កន្លងមកនេះ