ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ដោយមាន​ការយកចិត្ត​ទុកដាក់ ពី​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ នា​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២២ លោក ប៉ាង លីដា អភិបាលរងខណ្ឌ លោក ម៉ែន សំអាង អនុប្រធាន​ការិយាល័យ​សាធារណការ លោកស្រី ទៀប វណ្ណ​រឿង ចៅសង្កាត់​កា​កាប​ទី​១ សហការ​ជាមួយ មន្ទីរ​ធនធានទឹក និង​ឧតុនិយម រាជធានី​ភ្នំពេញ បាន​ចុះ​ស្ដារ​ប្រឡាយ អម​ផ្លូវ​រថភ្លើង ដែលមាន​ប្រវែង ប្រហែល ៥០០ ម៉ែត្រ ស្ថិតនៅ​ភូមិ​តា​ងួន​២ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រំដោះ​ការលិចលង់ ដោយ​ជំនន់​ទឹកភ្លៀង​៕/V​-PC