​តុលាការ​ឃុំខ្លួន​និស្សិត​ម្នាក់​ដែល​លួច​លេខ​កូដ​សម្ងាត់​ជនរងគ្រោះ​រួច​ទៅ​ដកយក​លុយ​

837
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​លោក​លាង​សំណាត់​អនុប្រធាន​និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ឃុំខ្លួន​យុវជន​ម្នាក់​ដែល​លួច​លេខ​កូដ​សម្ងាត់​ជនរងគ្រោះ​រួច​ទៅ​ដកយក​លុយ​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០១៨​នេះ​។​

​ជននេះ​ជំនាញ​Hack ចូល​គណនេយ្យ Facebook មើល​តាម​ការ​Live ផ្ទាល់​លក់​ផលិតផល របស់​ជនរងគ្រោះ​មានឈ្មោះ​AnaBrandBrands​ហើយ​លួច​យក​លេខ​កូដ​សម្ងាត់​ជនរងគ្រោះ​មក​ដក​លុយ​តាម​ក្រុមហ៊ុន​វេរ​លុយ​ទ្រូ​ម៉ា​នី​។​តាមរយៈ​ភ្ញៀវ​វេរ​លុយ​មកឱ្យ​ជនរងគ្រោះ​ចំនួន​៤​ដង​។​

​ជនសង្ស័យ​ឈ្មោះ ចាន់ ម៉េង​ឆាយ អាយុ​១៩​ឆ្នាំ​ជា​និស្សិត​ឆ្នាំ​ទី​២ សាកលវិទ្យាល័យ​នីតិសាស្ត្រ ស្នាក់នៅ​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ត្រូវ​នគរបាល​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។​

​ស្ត្រី​ជា​ជនរងគ្រោះ​ឈ្មោះ សុខ ស៊ីណា ភេទ​ស្រី អាយុ​៣០​ឆ្នាំ​មុខរបរ​លក់​ផលិតផល​ខោអាវ តាម​អន​ឡាញ (Live FacebooK លក់ ) ស្នាក់​នៅផ្ទះ​លេខ​៦០ ផ្លូវ​លេខ​១៨៦ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។​ជនសង្ស័យ​ឈ្មោះ​ចាន់​ម៉េង​ឆាយ​បាន​សារភាពថា​ខ្លួន​បាន​លួច​បើក​យកលុយ​របស់​ជនរងគ្រោះ​បាន​៤​ដង​មកហើយ​។

​ដោយ​ប្រើប្រាស់​លេខ​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ​យកទៅ​បើក ដែល មាន​លេខ​015969798​និង​លេខ​0888969798​ហើយ​មាន​លេខ​កូដ​របស់​ភ្ញៀវ​ដែល​ផ្ញើមក​ឲ្យ​ដើម្បី​យកទៅ​បើក​យកលុយ​ដែលមាន​ទឹកប្រាក់​សរុប​ចំនួន​១៦៣​ដុល្លារ​។​តែ​ជនរងគ្រោះ​ថា​បាត់​លុយ​អស់​ចំនួន​៤.៥០០​ដុល្លារ​៕S/​

​តុលាការ​ឃុំខ្លួន​និស្សិត​ម្នាក់​ដែល​លួច​លេខ​កូដ​សម្ងាត់​ជនរងគ្រោះ​រួច​ទៅ​ដកយក​លុយ​