ដោយៈក្រុមហ៊ុន/បន្ទាយមានជ័យ​៖ មី​ជាតិ និង មន្ទីរ​សុខាភិបាល ខេត្តបន្ទាយមានជ័យ បាន​សហការ​រៀបចំ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ ដល់​សហគមន៍ ស្តីពី​ការបង្ការ ការពារ​ជំងឺគ្រុនឈាម និង​ការដាក់​ថ្នាំ​អា​បែ​ត ជូន​ប្រជាពលរដ្ឋ នា​មូលដ្ឋាន ភូមិ​គោ​រដ្ឋា​ន ឃុំ​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

​កម្មវិធី​នេះ ត្រូវបាន​ប្រព្រឹត្តឡើង​ដោយមាន​ការចូលរួម​ពី​សំណាក់ លោក​ជំ​ស្រី​រស់ សុ​ផានី អភិបាលរង នៃ​គណៈ​អភិបាល ខេត្តបន្ទាយមានជ័យ​, លោក​អភិបាល ក្រុង​សិរីសោភ័ណ​, ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​មី​ជាតិ មន្ត្រីរាជការ ស្ថាប័ន​ជុំវិញ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ និង​តំណាង​ប្រជាពលរដ្ឋ ១០០ គ្រួសារ ។​

​លោក សោមនស្ស វិបុល ប្រធាន​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម នៃ​ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​មី​ជាតិ​) បាន​ថ្លែងថា “​រដូវវស្សា​បាន​ខិត​មកដល់ មូស​ខ្លា​ក៏​ចាប់ផ្តើម​ពង​កូន ព្រម ជាមួយ​សេចក្ដី​ជូន​ព័ត៌មាន របស់​ក្រសួងសុខាភិបាល ស្តីពី “​ស្ថានភាព​ជំងឺគ្រុនឈាម នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ដើមឆ្នាំ​២០២២ នេះ​មាន​ចំនួន​កើនឡើង បើ​ធៀប​នឹង​ឆ្នាំ​២០២១ ដោយ​មើលឃើញ​ពី​ស្ថានភាព​នេះ មី​ជាតិ បានសម្រេច​ជ្រើសរើស ខេត្តបន្ទាយមានជ័យ ក្នុងការ​អនុវត្ត​គម្រោង នៃ​ការចូលរួម​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ បង្ការ​ជំងឺគ្រុនឈាម ព្រមជាមួយ​សកម្មភាព​គាំទ្រ​ដទៃទៀត ដើម្បី​ចូលរួម​បញ្ចៀស អត្រា​អ្នក​កើត​ជំងឺគ្រុនឈាម ក្នុង​មូលដ្ឋាន​ខេត្ត ។​”

​លោក​ក៏បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​មូលដ្ឋាន​នានា សូម​ចូលរួម​សហការ ជាមួយ​មន្ត្រី​មន្ទីរ​សុខាភិបាល ដែល​ចុះ​ធ្វើ​សកម្មភាព​ដាក់​ថ្នាំ​អា​បែ​ត ដើម្បី​កំចាត់​មូស​ខ្លា លុបបំបាត់​ជំងឺគ្រុនឈាម​ឲ្យ​បាន​ទាំង​គ្នា នៅតាម​លំនៅដ្ឋាន​រៀងៗ​ខ្លួន និង​សូម​បងប្អូន​ចូលរួម​សម្អាត​បរិស្ថាន​នៅ​ជុំវិញ​លំនៅដ្ឋាន​របស់ខ្លួន ឲ្យ​មាន​អនាម័យ​ល្អ ដើម្បី​ឈានទៅ​លុបបំបាត់​ជម្រក​មូស​ខ្លា​ពង​កូន ដែលជា​ប្រភព​ចម្លងជំងឺ​គ្រុនឈាម ឲ្យ​អស់​ជា​ស្ថាពរ ។​

​នាឱកាស​នោះដែរលោកស្រី រស់ សុ​ផានី អភិបាលរង នៃ​គណៈ​អភិបាល ខេត្តបន្ទាយមានជ័យ បាន​សម្តែង​ការ​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​គាំទ្ររបស់ ថ្នាក់ដឹកនាំនិង​បុគ្គលិកក្រុមហ៊ុន​មី​ជាតិ ដែល​ប្រឹងប្រែង​ទាំង​កម្លាំងកាយ​ចិត្តនិង​ធនធានក្នុងការ​ចូលរួម​ឆ្លើយតប​បន្ទាន់ស្រប​ជាមួយ​ការអំពាវនាវ​របស់ក្រសួងសុខាភិបាល ​អំពី​ការចូលរួម​បង្ការ និង​ទប់ស្កាត់​ជំងឺគ្រុនឈាម នា​រដូវវស្សា​នេះ ។ លោកស្រី បាន​បន្តទៀតថា ការចូលរួម​សកម្មភាព​នេះ ជា​ឆន្ទៈ​ដ៏​វិសេសវិសាល ដែល​ក្រុម ហ៊ុន​ឯកជន ចូលរួម​គាំទ្រ​ដោយផ្ទាល់​មកកាន់​មូលដ្ឋាន ដែលមាន​តម្រូវ​ការចាំបាច់​តាមរយៈ​ការបង្កើត​នូវ​គំនិត​ផ្តួចផ្តើម​ថ្មីៗ ដើម្បី​ចូលរួម​ទប់ស្កាត់ និង​ការពារ​ការផ្ទុះ​ឡើងវិញ​នូវ​ជំងឺគ្រុន ឈាម ក្នុង​ខេត្តបន្ទាយមានជ័យ ។​

​បន្ថែម​ពី​ការចូលរួម​ផ្សព្វផ្សាយ​អំពី​វិធាន​បង្ការ និង​ទប់ស្កាត់​ជំងឺគ្រុនឈាម ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​មី​ជាតិ​) ក៏បាន​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១០០​គ្រួសារ នូវ​ស្បៀងអាហារ រួមមាន​អង្ករ មី​ជាតិ ទឹក​ពិសា​វី​តា​ល់ មុង សាប៊ូ និង​ថវិកា ។ មី​ជាតិ​ក៏បាន​ពាំនាំ​អំណោយ​មី​ជាតិ និង​វី​តា​ល់ ជាច្រើន​កេស ជូន​សាខា​កាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និង មន្ទីរ​សុខាភិបាល ខេត្ត​ផងដែរ ។ សកម្មភាព​ទាំងនេះ អាច​កើតឡើង​បាន​ក៏​ដោយសារ​ការគាំទ្រ​ពី​សំណាក់​អតិថិជន និង​អ្នកប្រើប្រាស់​ផលិតផល​មី​ជាតិ ដែលជា​មី​ឆ្អិន​ស្រាប់​មុនដំបូង​គេ​នៅ​កម្ពុជា និង​មាន​រសជាតិ​ខ្មែរ បង្កើតឡើង​ដោយ​ជនជាតិខ្មែរ ។ ដូច្នេះ​ដើម្បី​ការរីកចម្រើន​របស់​ស​ង្គ​ម​ជាតិ​យើង និង​ដើម្បី​មោទនភាព​កិត្តិយស​របស់​ខ្មែរ សូម​បន្ត​គាំទ្រ និង​រួមគ្នា​លើកកម្ពស់​ផលិតផល​ខ្មែរ​។ យើង​រួមគ្នា​ដើម្បី​វឌ្ឍនភាព​របស់​កម្ពុជា ៕Ph