​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ តារា​សម្ដែង​ចិន នាង ហ្វាន ពីង​ពីង (Fan Bingbing) ដែល​លែង​សូវ​បង្ហាញ​មុខ​ជា​សាធារណៈ ចាប់តាំងពី​រឿងអាស្រូវ​គេច​ពន្ធ​របស់​នាង​ក្នុង​ឆ្នាំ ២០១៨ ត្រូវ​គេ​ប្រទះឃើញ​នៅ​ជាមួយ​បុរស​ថ្មី​ម្នាក់​នា​ពេល​ថ្មីៗ​នេះ​។​

​ខណៈ​នាង​មិន​ទាន់​បញ្ជាក់​ថា​នាង​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ស្រាប់តែ​មាន​ការ​ចែកចាយ​វីដេអូ​មួយ​បង្ហាញ​នាង​មាន​អាកប្បកិរិយា​ស្និទ្ធស្នាល​នៅ​ខាងក្រៅ​ភោជនីយដ្ឋាន​មួយ​ជាមួយនឹង​បុរស​​សង្ហារ​ខ្ពស់ស្រឡះ​ម្នាក់​។ គាត់​បាន​ឱប​នាង​និង​ថើប​ថ្ងាស​នាង ហើយ​នាង​ថែម​ទាំង​អង្អែល​ក្បាលពោះ​គាត់​ទៀតផង​។​

​អ្នក​និយម​លេង​អ៊ីនធឺណិត​ភ្នែក​មុត​ក៏​បាន​ពិនិត្យ​មើល​វីដេអូ​ថ្មី​មួយ​នៃ​ការ​ច្រៀង​ខារ៉ាអូខេ​របស់​នាង​ផងដែរ ហើយ​បាន​រកឃើញថា បុរស​ដែល​មាន​មុខមាត់​ស្រដៀង​គ្នា​នេះ​បាន​អង្គុយ​ក្បែរ​នាង​។​

​ខណៈ​ព័ត៌មាន​ស្នេហា​របស់​នាង​បាន​សាយភាយ​ពេញ​វេបសាយ Weibo កាលពី​ចុង​សប្តាហ៍ អ្នក​និយម​លេង​អ៊ីនធឺណិត​ម្នាក់​បាន​ចេញ​មុខ​បកស្រាយ​លម្អិត​បន្ថែម​អំ​ពី​មិត្ត​ប្រុស​ចចាមអារ៉ាម​នេះ​។​

​បុគ្គល​ខាងលើ​អះអាងថា បុរស​សង្ហារ​នោះ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​មួយ​ដោយ​គាត់​ជា​នាយក​ប្រតិបត្តិ​។​

​មុន​នោះ​មាន​គេ​និយាយថា​គាត់​បាន​ចូល​បម្រើ​យោធា​១៨​ឆ្នាំ ហើយ​មាន​អាយុ​ដូចគ្នា​នឹង​នាង​ហ្វាន​ដែរ​គឺ​៤០​ឆ្នាំ​៕

នាង​ហ្វាន​ពីងពីង​ល្បី​ថា​កំពុង​មាន​ស្នេហា​ជាមួយ​អតីតមន្ត្រី​យោធា​អាយុ​៤០​ឆ្នាំ​