ប្រែសម្រួលៈបំណង(វ៉េអិនអិចស្ព្រេស)៖ សិង្ហបុរីបានប្រកាសកញ្ចប់ថវិកាទ្រទ្រង់តំលៃ១,០៨ពាន់លានដុល្លារដើម្បីដោះស្រាយការឡើងថ្លៃទំនិញ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសបាននិយាយកាលពីថ្ងៃអង្គារទី២១មិថុនាថា សិង្ហបុរីនឹងបញ្ចេញកញ្ចប់ថវិកាទ្រទ្រង់តំលៃ១,៥ពាន់លានដុល្លារសិង្ហបុរី(១,០៨ពាន់លានដុល្លារអាម៉េរិក)ភាគច្រើនសំរាប់ក្រុមចំណូលទាបដើម្បីជួយសម្រាលបន្ទុកការចំណាយក្នុងការរស់នៅចំពេលប្រទេសជួបកំណើនអតិផរណានិងការឡើងថ្លៃថាមពល។
លោកឡររ៉េន វ៉ុង(Lawrence Wong)បានប្រាប់សន្និសីទកាសែតមួយថា ផែនការនេះសំដៅលើក្រុមមនុស្សមានចំណូលទាបតែក៏នឹងរួមបញ្ចូលប្រាក់ផ្តល់ដល់គ្រួសារសិង្ហបុរីទាំងអស់នៅក្នុងរដ្ឋបុរីដែលមានប្រជាជន៥,៥លាននាក់នេះ សំរាប់ថ្លៃទឹកភ្លើង។
កញ្ចប់ថវិកានេះនៅក្រៅគំរោងថវិកាជាតិទេ ហើយមួយផ្នែកផ្តល់ដោយអ្នកមានចំណូលខ្ពស់ដែលត្រូវបានប្រមូលបានកាលពីប្រទេសជួបរើបរើសេដ្ឋកិច្ចដ៏ខ្លាំងជាងការរំពឹងទុកកាលពីឆ្នាំមុន។
សូមបញ្ជាក់ថា សិង្ហបុរីជួបអតិផរណាខ្ពស់បំផុតក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ហើយធនាគារកណ្តាលបានរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបីដងក្នុងអំឡុងពេលប្រាំមួយខែ៕