ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ក្លិបអ៊ីតាលី Inter Milan បានយល់ព្រមលើកិច្ចព្រមព្រៀងចុះហេត្ថលេខាលើខ្សែប្រយុទ្ធ រ៉ូមេលូ លូកាគូ (Romelu Lukaku)ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលពីតោខៀវ Chelsea ។
ក្រុមតោខៀវបានចុះហត្ថលេខាលើកីឡាករវ័យ ២៩ ឆ្នាំរូបនេះពីក្លិប Inter ក្នុងតម្លៃ ៩៧,៥ លានផោនក្នុងខែសីហា ឆ្នាំ ២០២១ ប៉ុន្តែរូបគេនឹងត្រឡប់ទៅក្រុម Serie A វិញដោយសារលេងមិនបានល្អកាលពីរដូវកាលមុន។
តម្លៃខ្ចីជើងសម្រាប់លូកាគូគឺប្រហែល ៦,៩ លានផោន។
កីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះស៊ុតបញ្ចូលទីបាន ១៥ គ្រាប់ក្នុងគ្រប់ការប្រកួតទាំងអស់សម្រាប់ Chelsea កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ៨ គ្រាប់ក្នុង ២៦ ប្រកួតនៅ Premier League ។
គេបានដឹងថា លូកាគូមានឆន្ទៈក្នុងការកាត់បន្ថយប្រាក់ឈ្នួលដើម្បីបានចូលរួមជាមួយ Inter ម្តងទៀត ដែលឈ្នះជើងឯក Serie A ក្នុងឆ្នាំ ២០២០-២១ ដោយរូបគេជាអ្នកស៊ុតចូលច្រើនជាងគេ៕
លូកាគូត្រូវ Inter ខ្ចីជើងពេញមួយរដូវកាល