​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​,​បំណង (​បាងកក​ប៉ុស្តិ៍​) ៖ តើ​អ្នក​គួរ​ដឹង​អ្វី​ខ្លះ​អំពី​ប្រភេទ​អនុ​មេរោគ​បំប្លែង​ថ្មី​នៃ​អូ​មី​ក្រុង​ចំនួន​ពីរ​?

BA.4 និង BA.5​កំពុង​បង្កការព្រួយបារម្ភ

​មជ្ឈមណ្ឌល​សិក្សា​ហ្សែ​ន​វេជ្ជសាស្ត្រ​នៅ​មន្ទីរពេទ្យ​រាមា​ធី​បូ​ឌី (Ramathibodi) និយាយថា ចំនួន​អ្នកជំងឺ​ដែល​បាន​រកឃើញ​ឆ្លង​មេរោគ​បំប្លែង​អូ​មី​ក្រុង​ពីរ​រួមគ្នា​គឺ BA.4 និង BA.5​កំពុង​កើនឡើង​​នៅក្នុង​ប្រទេស​ថៃ​។​

​រហូតមកទល់​ពេលនេះ ថៃ​បាន​រកឃើញ​ករណី​ចំនួន ៤៩ នៃ​អនុ​មេរោគ​បំប្លែង​ទាំងពីរ​នេះ ដែល​អាច​គេចផុត​ពី​អង្គ​បដិ​ប្រាណ​ដែល​ផលិត​ដោយ​ការឆ្ល​ង​ពីមុន ឬ​ការចាក់​វ៉ាក់សាំង​និង​អាច​បង្ក​ឱ្យមាន​​រលក​ថ្មី​នៃ​កូវី​ដ​១៩​។​

​អនុ​មេរោគ​បំប្លែង​ទាំងពីរ​នេះ​គឺ​ទទួលខុសត្រូវ​ចំពោះ​ការកើនឡើង​ជាង ៨០ ភាគរយ​ក្នុងការ​សម្រាក​ព្យាបាល​កូវី​ដ​១៩​នៅ​មន្ទីរពេទ្យ​នៅ​ទ្វីបអឺរ៉ុប​។​

​នេះ​គូសបញ្ជាក់​ពី​តម្រូវការ​សម្រាប់​ថៃ​ក្នុង​ការត្រួតពិនិត្យ​យ៉ាង​ដិតដល់​ពី​របៀប​ដែល​វត្តមាន​មេរោគ​បំប្លែង​ទាំងនេះ​នឹង​ប៉ះពាល់​ដល់​ស្ថានភាព​កូ​វីដ​នៅក្នុង​ប្រទេស​។​រឿង​នេះ​បាន​កើតឡើង​ចំ​ពេល​ដែល​ថៃ​​មាន​ផែនការ​ប្រកាស​ចប់​កូវី​ដនិង​ដកចេញ​រាល់កា​រ​រឹតបន្តឹង​ផ្សេងៗ​។​

​អ្នកដំណើរ​មកដល់​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ​របស់​ថៃ​

​អាជ្ញាធរ​សុខាភិបាល​ថៃ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្រកាស​អ្នក​ស្លាប់​ដោយកូវី​ដ​ចំនួន​១៨​នាក់​ទៀត​និង​២.២៩៩​នាក់​បាន​ឆ្លងកូវី​ដ​ថ្មី​នៅ​២៤​ម៉ោង​កន្លងទៅ​បន្ទាប់ពី​អ្នកជំងឺ​១៩​នាក់​បាន​ស្លាប់​និង​២.៣៨៧​នាក់​ត្រូវបាន​ប្រកាសថា​ឆ្លង​ថ្មី​កាលពី​ថ្ងៃ​ពុធ​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ដើមឆ្នាំ​២០២០​មក ថៃ​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​សរុប ៤.៥០៧.២២៨​នាក់ តែ​៤.៤៥៥.០៣៥​នាក់​បាន​ជាសះស្បើយ និង​៣០.៥៤៣​នាក់​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩៕

​ជីវិត​សង្គម​និង​សកម្មភាព​អាជីវកម្ម​នៅ​ក្រុង​បាងកក​របស់​ថៃ​វិល​មក​រក​សភាព​ធម្មតា នៅពេល​រដ្ឋាភិបាល​បញ្ចប់​ការ​រឹតត្បិត​ប្រឆាំង​កូវី​ដ​១៩​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​និង​ទេសចរណ៍​