ដោយ៖តារារិទ្ធ(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី ២៣ ខែ មិថុនា ២០២២ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាត ឲ្យលោកស្រី Ayda UnLu ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្តភាពនៃសាធារណរដ្ឋតួកគី ចូលជួបសំដែងការគួរសម និង ជម្រាបលា នៅវិមានសន្តិភាព ទីស្តីការ នាយករដ្ឋមន្រ្តី ។

គួររំលឹកជូនដែរថា លោកស្រី Ayda UnLu ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្តភាពនៃសាធារណរដ្ឋតួកគីបានអញ្ជើញមកបំពេញបេសកកម្មការទូតនីកម្ពុជាតាំង ពីឆ្នាំ ២០១៨ មកដល់ពេលនេះមានរយៈពេល ៤ ឆ្នាំ ។

គួរបញ្ជាក់ផងដែរថារដ្ឋាភិបាលតួកគីបានសម្រេចបើកស្ថានទូតរបស់ខ្លួននៅកម្ពុជាកាលពីចុងឆ្នាំ២០១៣មកម្ល៉េះហើយចាប់ពីឆ្នាំ១៩៩២មកសាធារណរដ្ឋតួកគីធ្លាប់ បានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ៤៨ កន្លែងមកហើយ ។ ចំនែកព្រះរាជាណាចក្រកម្ពុជាបានបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីក្នុងឆ្នាំ២០១៩ ៕