ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបំពាក់គ្រឿងឥស្សរិយយសសហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជាជូនដល់លោកស្រី Ayda UnLu ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្តភាពនៃសាធារណរដ្ឋតួកគីប្រចំានៅព្រះរាជាណាចក្រកម្ពុជាដែលបានបញ្ចប់បេសកកម្មនៅកម្ពុជាប្រកបដោយជោគជ័យដែលមានស្នាដៃធំធេងក្នុងការពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេ សទាំងពីរកម្ពុជាតួកគី ។ ក្នុងបេសកកម្មការទូតរបស់លោកស្រីនៅកម្ពុជាបានរៀបចំឲ្យមានដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់សម្ដេចទៅកាន់ប្រទេ សតួកគី និង រៀបចំមូលដ្ឋានជាច្រើនសម្រាប់ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សម្តេចតេជោថ្លែងថាទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរដែរចាំតែពេលវេលាប៉ុណ្ណោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនិងកើនឡើង ។

សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី ២៣ ខែ មិថុនា នេះបានអនុញ្ញាតឲ្យលោកស្រី Ayda UnLu ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្តភាពនៃសាធារណ រដ្ឋតួកគីចូលជួបសំដែងការគួរសមនិងជម្រាបលានៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី។នៅក្នុងពិធីនោះសម្តេចតេជោ ហ៊ុន សែន ក៏បានបំពាក់គ្រឿ ងឥស្សរិយយសសហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជាជូនលោកស្រី Ayda UnLu ផងដែរ ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់សារព័ត៌មានបន្ទាប់ពីជំនួបនោះថា៖ លោកស្រី Ayda UnLuបានគោ រពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ចំពោះការផ្តល់ជូនគ្រឿងឥស្សរិយយសសហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជាជូន លោកស្រី ។ លោកស្រីបានជម្រាបជូនសម្ដេចតេជោថាក្នុងរយៈពេលជាង ៤ ឆ្នាំនៃបេសកកម្មការតូទនៅព្រះរាជាណាចក្រកម្ពុ ជាទោះបីស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ១៩ បាន បានរាតត្បាតពិភពលោកអស់ជាងពីរឆ្នាំកន្លងមកក៏ដោយ។ក៏ប្រទេសទាំងពីកម្ពុជា តួតគី បានធ្វើការងារជាច្រើនក្នុងការពង្រីកពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម នឹង នយោបាយបានយ៉ាងល្អ ។ ក្នុងនោះមានការរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសតួកគីនិងទស្សនកិច្ចមេដឹកនាំកម្ពុជាទៅកាន់ប្រទេសតួកគីជា បន្តបន្ទាប់។

លោកស្រី Ayda UnLu បានបន្ថែមថាលោកស្រីពិតជាមានកិត្តិយសជាទីបំផុតដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជាដែលបានបម្រើទាំងប្រទេសតួកគី និងប្រទេសកម្ពុជា។លោកស្រីបន្តថាការចាកចេញពីប្រទេសកម្ពុជានាពេលនេះលោកស្រីមានអារម្មណ៍ថាដូចជាកំពុងចាកចេញពីផ្ទះដែលធ្លាប់កំពុងរស់នៅយ៉ាងសុខដុម,ទោះបីយ៉ាងណាក៏ដោយលោកស្រីបានជម្រាបជូនសម្តេចតេជោថាលោកស្រីនឹងបន្តធ្វើការធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំនិងស៊ីជម្រៅថែមទៀតមិនថាលោកស្រីទៅដល់ទីណាទេ ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោកស្រី Ayda UnLu និងសំដែងនូវការកោតសរសើរយើងស្មោះចំពោះស្នាដៃដ៏ធំធេងរបស់ លោកស្រីក្នុងការបំពេញបេសកកម្មការទូតដ៏រស់រវើកនិងផ្លែផ្កាចូលរួមចំណែកយ៉ាងសកម្មតាមរយៈបេសកកម្មការទូតរបស់លោកស្រីពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ,រៀបចំឲ្យមានដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់សម្ដេចទៅកាន់ប្រទេសតួកគីនិងរៀបចំមូលដ្ឋានជាច្រើនសម្រាប់ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចដែលចាំតែពេលវេលាប៉ុណ្ណោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនិងកើនឡើងដល់ចំនួនដែលបានកំណត់ទុក។

ជាទីបញ្ចប់សម្តេចតេជោបានថ្លែងអំណរគុណចំពោះលោកស្រី Ayda UnLu និងរដ្ឋាភិបាលតួកគីដែលបានផ្ដល់ជំនួយដល់កម្ពុជាទាំងការជួយដល់ជនក្រីក្រនិងសាង សង់ផ្លូវនៅតាមជនបទរបស់កម្ពុជា ។ សម្តេចសូមជូនពរលោកស្រី Ayda UnLu ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀតក្នុងពេលអនាគត ។

គួររំលឹកជូនដែរថា លោកស្រី Ayda UnLu ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្តភាពនៃសាធារណរដ្ឋតួកគីបានអញ្ជើញមកបំពេញបេសកកម្មការទូតនីកម្ពុជាតាំង ពីឆ្នាំ ២០១៨ មកដល់ពេលនេះមានរយៈពេល ៤ ឆ្នាំ ។

គួរបញ្ជាក់ផងដែរថារដ្ឋាភិបាលតួកគីបានសម្រេចបើកស្ថានទូតរបស់ខ្លួននៅកម្ពុជាកាលពីចុងឆ្នាំ២០១៣មកម្ល៉េះហើយចាប់ពីឆ្នាំ១៩៩២មកសាធារណរដ្ឋតួកគីធ្លាប់ បានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ៤៨ កន្លែងមកហើយ ។ ចំនែកព្រះរាជាណាចក្រកម្ពុជាបានបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីក្នុងឆ្នាំ២០១៩ ៕